"ហឹស មើលទៅប្រហែលជាមានតែលោកទេដែលគិតបែបហ្នឹងនោះ"ថេហ្យុង ឮចម្លើយនាយហើយពិតជាគួរឱ្យអស់សំណើចខ្លាំងណាស់នាយគួរតែស្អប់នាង គួរតែស្តីបន្ទោសឱ្យនាងទើបត្រូវ មិនមែនមកសរសើរនាងបែបនេះទេ មើលទៅប្រហែលជានាងកំពុងតែនិយាយជាមួយមនុស្សឆ្កួតផងក៏មិនដឹង

"ខ្ញុំនិយាយពិតមែន ទោះជានាថមើលទៅអាក្រក់ក្នុងកែវភ្នែកអ្នកដទៃ ចង់គេមើលមកនាងបែបណាក៏ជារឿងរបស់គេ ខ្ញុំចង់មើលនាងបែបណាក៏ជារឿងរបស់ខ្ញុំដូចគ្នា"ជីមីន

"លោកស្គាល់ខ្ញុំមែនទេបានជាមកនិយាយបែបនេះជាមួយខ្ញុំ"ថេហ្យុង ពិតជាឆ្ងល់ខ្លាំងណាស់អ្នកផ្សេងដទៃទៀតស្គាល់នាងរាប់ឆ្នាំហើយតែដូចជាមិនមើលមកនាងក្នុងផ្លូវល្អម្នាក់ផងក្រឡានេះចេញមកចង់បោកនាងច្បាស់ណាស់

"មិនស្គាល់ទេ ប៉ុន្តែខ្ញុំជឿថានាងច្បាស់ជាមានហេតុផលរបស់នាង"

"បើសិនជាគេម្នាក់នោះគិតដូចលោកប្រហែលជាល្អខ្លាំងណាស់"

"ជាអ្នកណា មនុស្សដែលនាងស្រឡាញ់មែនទេ?"

"ពិតមែនហើយ ប៉ុន្តែគេមិនបានស្រឡាញ់ខ្ញុំទេ គេតែងតែមើលមកខ្ញុំក្នុងផ្លូវអាក្រក់រហូត ទោះជាខ្ញុំធ្វើគ្រប់យ៉ាងដើម្បីតែគេក៏ដោយ"មកដល់ត្រឹមនេះ ថេហ្យុងចាប់ផ្តើមស្រក់ទឹកភ្នែកមកម្តងទៀតហើយ នាងថាមិនចង់យំឱ្យអ្នកណាឃើញទេ ប៉ុន្តែឱ្យធ្វើយ៉ាងមិច? នាងពិតជាទប់ទឹកភ្នែកមិនបានពិតមែន

"ថេហ្យុង~"ខណៈដែលនាងកំពុងតែយំខ្លាំងនោះក៏មានសម្លេងមួយបន្លឺឡើងធ្វើឱ្យជីមីនប្រញាប់ដកខ្លួនចេញឆ្ងាយវិញ ហើយច្បាស់ណាស់អ្នកដែលចូលមកក៏គ្មានអ្នកណាក្រៅពីយូណា មិត្តតែម្នាក់របស់នាងដែរ

"យូណា"ថេហ្យុង ហៅឈ្មោះអ្នកម្ខាងទៀតទាំងពេបមាត់រកយំម្តងទៀតហើយ មិនចាំយូរយូណាប្រញាប់ចូលខ្លួនទៅឱបនាងដើម្បីលួងលោមតែម្តង

"មិនអីទេណា មិនអីទេ ចង់អ្នកណាមើលមកឯងមិនល្អយ៉ាងមិចក៏ស្រេចតែគេទៅ ឱ្យតែយើងដឹងថាយើងមិនបានធ្វើទៅគឺបានហើយ ហើយត្រូវចាំឯងនៅមានយើងម្នាក់ទៀតដែលនៅក្បែរឯងនិងចាំគាំទ្រឯងរហូតណា"យូណា ឱបថេហ្យុងបណ្តើរនិយាយពាក្យលួងលោមបណ្តើរនាងនៅជាមួយថេហ្យុងរាប់អានគ្នាយូមកហើយចរិតថេហ្យុងបែបណានាងស្គាល់ច្បាស់ណាស់ទោះជាខាងក្រៅនាងមើលទៅកាចឆ្នាស់ ចូលចិត្តធ្វើបាបអ្នកដទៃ តែធាតុពិតនាងគឺជាមនុស្សដែលងាយនឹងរងការប៉ះទង្គិចបាក់ទឹកចិត្តខ្លាំងណាស់ តាំងពីពេលមានរឿងមួយនោះកើតឡើងមកម្ល៉េះ

🔞 SHORT NOVELS 🔞Where stories live. Discover now