"និយាយស្តីដាក់គេឲ្យពិរោះបន្តិចទៅថេហ្យុង ហើយខ្ញុំក៏និយាយប្រាប់នាងម្តងទៀត ខ្ញុំមិនបានស្រឡាញ់គេទេ ហើយបើនាងនៅតែធ្វើចរិតមិនគួរឱ្យស្រឡាញ់បែបនេះទៀត ថាមិនត្រូវខ្ញុំអាចនឹងស្រឡាញ់គេដូចដែលនាងគិតក៏ថាបានដែរ"ជុងហ្គុក

"ចុះហេតុអ្វីក៏បងតែងតែការពារវារហូតអញ្ចឹង?"

"ព្រោះអ្នកដែលធ្វើបាបគេគឺជានាង"ជុងហ្គុក និយាយតែប៉ិនហ្នឹងក៏ចេញទៅបាត់ទុកឱ្យថេហ្យុងក្តាប់ដៃយ៉ាងណែនមើលដំណើរដែលនាយដើរចេញទៅ

"ខ្ញុំមិនព្រម បើខ្លាំងណាស់បងការពារវាឱ្យបានរហូតទៅ"ថេហ្យុង ស្រែកឱ្យនាយតាមក្រោយតែនាយក៏មិនបានតបអ្វីទៀតដែរពិតជាអស់ពាកកយនិយាឱ្យនាងកែហើយដែរ ចង់ឱ្យនាយពន្យល់ប៉ុន្មានដងទៀតថានាយមិនបានស្រឡាញ់អាន់ណាទេ ហេតុអ្វីក៏នាងនៅតែមិនយល់ហើយទៅធ្វើបាបគេបែបហ្នឹង ដូច្នេះមានតែបណ្តោយហើយ ចាំជួយអាន់ណាតាមអ្វីដែលអាចធ្វើបានចុះ

______

ថ្ងៃថ្មីបានឈានមកដល់ក៏ជាពេលវេលាដែលសិស្សានុសិស្សគ្រប់គ្នានាំគ្នារូតរះក្រោកពីដំណេកដើម្បីរៀបចំខ្លួនមកសាលាផងដែរ នៅក្នុងនោះយើងក៏បានឃើញនាងតូចម្នាក់ដែលត្រូវគេធ្វើបាបកាលពីម្សិលមិញដើរចូលមកក្នុងសាលាដូចគ្នា

"ពួកឯង នោះមកហើយ"សម្លេងសិស្សប្រុសម្នាក់ក្នុងចំណោមច្រើននាក់ស្រដីឡើងប្រាប់គ្នីគ្នាឱ្យងាកទៅមើលព្រមគ្នា បើនិយាយពីទឹកមុខម្នាក់ៗវិញមិនបាច់និយាយទេគឺដូចមនុស្សខិលខូចឃ្លានចង់បានរបស់អ្វីមួយយ៉ាងអញ្ចឹង

"ប្រញាប់ទៅណាហ្នឹងស្រីស្អាត? មើលទៅកាបូបនេះធ្ងន់ណាស់ ឱ្យបងជួយដែរទេ?"បុរសម្នាក់មើលទៅទំនងជាមេគេស្រដីឡើងចំណែកដៃមិនឱ្យទំនេរទៅអង្អែលមុខអាន់ណា ទាំងលិឍមាត់លិឍកដូចមនុស្សអត់ឃ្លានមកពីណាអញ្ចឹង

"មិនចាំបាច់ទេ ខ្ញុំអាចធ្វើខ្លួនឯងបាន"អាន់ណា ពោលឡើងទាំងញ័រមាត់ចំណែកជំហ៊ានជើងចេះតែឈានថយក្រោយមិនឈប់ រីឯក្រុមទាំងនោះក៏ចេះតែបោះជំហ៊ានទៅខាងមុខទៅរកនាងដូចគ្នា

"នេះពួកបងខំមានចិត្តចង់ជួយហើយណា ហេតុអ្វីក៏និយាយបែបនេះ មិនគួរឱ្យស្រឡាញ់ទាល់តែសោះហើយ"បងធំ(សុំហៅចេងហើយ) បើតាមពាក្យសម្តីដូចជាចង់ជួយណាស់អញ្ចឹងតែកុំមើលកាយវិការគឺគម្រាមច្បាស់ណាស់

🔞 SHORT NOVELS 🔞Where stories live. Discover now