កំដរស្នេហាគេ(ចប់)

Start from the beginning
                                    

"បានន័យថាយ៉ាងមិច?"ងេហ្យុង លើកចិញ្ចើមឆ្ងល់បែបមិនយល់ពីអ្វីដែលនាងចង់និយាយ

"គឺ ខ្ញុំចង់បានន័យថា ខ្ញុំមិនមែនជាគូដណ្ដឹងរបស់បងជុងហ្គុកស្អីទេ ខ្ញុំគឺជាប្អូនជីដូនមួយរបស់គាត់"

"ចុះមុននេះ?"

"គឺគ្រាន់តែលលេងប៉ុនហ្នឹង និយាយអញ្ចឹងពួកបងជាសង្សារនឹងគ្នាមែនទេ ហើយស្គាល់គ្នាតាំងពីពេលណាទើបទាក់ទងគ្នាបាន បើបងជុងហ្គុកទើបតែមកកូរ៉េមិនទាន់បានមួយខែផងហ្នឹង"ពិតមែនហើយនាងពិតជាឆ្ងល់ខ្លាំងណាស់បើតាមដឹងជុងហ្គុកទើបតែមកកូរ៉េមិនទាន់បានមួយខែផងហ្នឹងមិនគិតថាវាលឿនពេកទេឬដែលពួកគេទាំងពីរទាក់ទងគ្នានោះ

"គឺស្គាល់យូរហើយ"ជុងហ្គុក

"តាំងពីពេលណា"

"ជាង១០ឆ្នាំមុន"

"អ៎រ អញ្ចឹងខ្ញុំមិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាបងជីដូនមួយរបស់ខ្ញុំជជេសចង់មកកូរ៉េវិញថ្នាក់នេះនោះ តាមពិតអ្នកដែលជាដើមហេតុនៅទីនេះសោះ"កាលនៅញូយ៉កណា ប៉ាម៉ាក់នាយព្យាយាមឃាត់ខ្លាំងណាស់ឱ្យនៅធ្វើការនៅទីនោះព្រោះមន្ទីរពេទ្យធំរបស់គាត់ក៏មានបើកនៅទីនោះមួយដែរប៉ុន្តែនាយបែរជាមិនព្រមនៅតែជជេសរឹងរូសរកលេសមកកូរ៉េវិញឱ្យទាល់តែបាន

"ព្រោះតែខ្ញុំ?"

"ត្រូវហើយបងថ្លៃ ថ្ងៃនោះណាខ្ញុំចូលទៅបន្ទប់របស់គាត់ឃើញមានរូបគំនូរបស់បងទៀតផង"

"មានចូលទៅបន្ទប់គ្នាបានទៀត?"ថេហ្យុង គ្រាន់តែឮថាចូលទៅបន្ទប់នាយកហរាស់ងាខ្វច់ទៅមើលមុខនាយដោយកែវភ្នែកពិឃាតដែលជាកែវភ្នែកដែលបុរសគ្រប់គ្នាតែងតែខ្លាចរអារចេញពីមនុស្សដែលខ្លួនស្រឡាញ់

"គឺ គឺថា កុំគិតច្រើនអី នាងគឺស្រឡាញ់មនុស្សស្រីទេមិនបានស្រឡាញ់មនុស្សប្រុសឯណា"មានពាក្យដោះសារទាំងនេះហើយអាចគិតថារួចខ្លួនមែនទេ? កុំសង្ឃឹម ភ្លេចហើយឬថាកាលពីមុននាយធ្លាប់គិតថានាងយ៉ាងមិចនោះ ហើយមកឥលូវមកធ្វើបែបណាដាក់នាង មើលចុះដើរមិនទាន់ទាំងរួចផង បែបនេះហើយមកនិយាយកុំឱ្យនាងគិតច្រើនទៀតតើឱ្យនាងទុកចិត្តបានយ៉ាងមិចទៅ

🔞 SHORT NOVELS 🔞Where stories live. Discover now