កំដរស្នេហាគេ(១២)

Start from the beginning
                                    

"លែង លែងណា"ថេហ្យុង ព្យាយាមរើបម្រាស់ចេញពីដៃក្រាស់ខ្លាំងសឹងតែទប់មិនជាប់ប៉ុន្តែទោះជាយ៉ាងណាក៏មិនអាចយកឈ្នះកម្លាំងយក្សរបស់នាយបានដែរ

"នៅឱ្យស្ងៀមទៅ បើដឹងថាទៅមិនរួចហើយក៏ខំប្រឹងម្ល៉េះ ជាគ្រូពេទ្យមិនដឹងពីអាការៈខ្លួនឯងយ៉ាងមិចខ្លះទេឬ?"ម្តងនេះជុងហ្គុកជាអ្នកនិយាយម្តងប៉ុន្តែមិនមែនដោយសម្លេងគំហ៊កទៀតទេព្រោះដឹងថានាយជាអ្នកខុសហើយណាមួយថេហ្យុងក៏ឈឺព្រោះតែនាយដូចគ្នាដូច្នេះទើបព្យាយាមទប់អារម្មណ៍កុំឱ្យច្រឡោតឆេវឆាវស្រែកដាក់នាងម្តងទៀត

"ដឹងតែព្រោះមិនចង់នៅជាមួយមនុស្សចិត្តអាក្រក់ទើបខំប្រឹង"ថេហ្យុង ងាកមុខចេញមិនហ៊ានប្រឈមនឹងនាយ យល់ថាពិបាកធ្វើចិត្តខ្លាំងណាស់ក្រែងពីមុននាងស្រឡាញ់នាយណាស់មែនទេ? ចុះហេតុអ្វីក៏ពេលនេះចង់ចាកចេញពីនាយទៅវិញ? ត្រូវហើយពេលនេះនិងពីមុនវាមិនដូចគ្នាទេនេះមិនមែនជាជុងហ្គុកដែកនាងស្រឡាញ់ទេ ជុងហ្គុកពីមុន មិនដែលស្រែកដាក់នាង មិនដែលបង្ខំនាង ក៏មិនដែលធ្វើឱ្យនាងឈឺដែរ

"មនុសចិត្តអាក្រក់?"

"ត្រូវហើយគឺមនុស្សចិត្តអាក្រក់"ថេហ្យុង និយាយទាំងទឹកមុខឌឺៗដាក់នាយដែលធ្វើឱ្យនាងក្រាស់ឃើញហើយគ្រឺតខ្នាញ់យ៉ាងខ្លាំងនេះបើកុំតែយល់ថាឈឺទេណាមិនអញ្ចឹងច្បាស់ជាលេងដៃធ្ងន់ទៀតមិនខានទេ

"អូនច្បាស់ជាឃ្លានហើយចាំបងទៅធ្វើអាហារឱ្យអូនចុះ"ជុងហ្គុក បីថេហ្យុងទៅដាក់លើគ្រែថ្នមៗមុននឹងពោលឡើងដោយសម្លេងស្រាលរួចក៏បែរខ្នងដើរទៅផ្ទះបាយដើម្បីធ្វើអាហារសម្រាបថេហ្យុង

"នេះគេមិនយល់ពីអ្វីដែលខ្ញុំនិយាយទេឬ?"ថេហ្យុង ជ្រួញចិញ្ចើមសម្លឹងមើលទៅផែនខ្នងដែលកំពុងតែដិតដៃដុតជើងធ្វើអាហារសម្រាប់នាងនោះទាំងមិនយល់ នេះនាងខំនិយាយឱ្យខឹងដើម្បីឱ្យគេយកនាងទៅវិញហើយនៅមិនខឹងទៀតពិតជាមិនយល់ពីនាយពិតមែន

______

"អាហាររួចរាល់ហើយ សុទ្ធតែជារបស់ដែលអូនចូលចិត្តទាំងអស់"ជុងហ្គុកលើកអាហារមកដាក់ពីលើតុក្បែរក្បាលគ្រែមុននឹងពោលឡើងតែគិតថាថេហ្យុងខ្វល់ឬ? ចង់នាយធ្វើអ្វីក៏ធ្វើទៅនាងមិនទៅខ្វល់ជាមួយទេ

🔞 SHORT NOVELS 🔞Where stories live. Discover now