Ep 8 ប្រុសជូនមក

Start from the beginning
                                    

"Jake ឯងកើតអីទេមើលទៅទឹកមុខរបស់ឯងស្រពោនខ្លាំងណាស់" ឃើញទឹកមុខមិត្តរបស់ខ្លួនមិនស្រួលបែបនេះរាងតូចអត់នឹងសួរមិនបាន

"គឺ..គឺម៉ាក់របស់យើងឲទៅជាបន្ទាន់យើងមិនអាចជូនឯងទៅផ្ទះបានទេ Hee ធ្វើយ៉ាងមិចទៅ"

"មិនអីទេយើងស្មានតែឯងមានរឿងអីធំយើងអាចទៅផ្ទះវិញដោយខ្លួនឯងបានណាឯងកំបារម្មណ៍"

"ឲយើងសុំទោសណា Hee" Jake ក៏មិនយល់ដែរនៅសុខម្តាយរបស់ខ្លួន call ឲទៅផ្ទះជាបន្ទាន់ទើបត្រូវសុំគ្រូទៅមុន

"ឯងមិនខុសទេកំសុំទោសយើងណា Jake បានហើយប្រញាប់ទៅចុះប្រហែលអ្នកមីងមានរឿងសុំខាន់អីហើយ"

"អឹម..យើងទៅហើយថែខ្លួនផងណាឯងមិនទាន់ជានោះទេ" និយាយហើយរាងតូច Jake ក៏បានសុំគ្រូចេញទៅមុនបាត់ទៅ

មិនយូរប៉ុន្មានកន្តឹងក៏បានរោទ៍ឡើងបញ្ជាក់ថាដល់ម៉ោងចេញពីរៀនហើយ

លឺកណ្តឹងរោទ៍ភ្លាមចិត្តរបស់រាងតូច Heeseung ស្រាប់តែភ័យតែម្តងដូចជាបញ្ចាក់ថាដល់ម៉ោងខ្លួនចូលទ្រុងវិញហើយ...

មិនយូរប៉ុន្មានរាងតូចឈរនៅមុខសាលាចាំឡានក្រុងតែពេលនោះ Jaehyun មកល្មម

"Hee អូនទៅផ្ទះជាមួយអ្នកណា"

"គ្មានអ្នកណាមកយកទេបង Jae ខ្ញុំកំពុងរកតាក់សុីជិះទៅវិញ"

"អឹម...ជិះជាមួយបងមក Hee ឡានបងទំនេរតើចាំបងជូនទៅ"

"មិនអីទេខ្ញុំអរគុណហើយបង Jae តែខ្ញុំទៅខ្លួនឯងបាន" រាងតូចមិនចង់ពិបាកដល់អ្នកណានោះទេ

"មកជាមួយបងល្អជាងណា Hee ណាមួយបងគិតថាសុខភាពអូនដូចជាមិនសូវជាស្រួលបួលដែរមកជាបងល្អបំផុត" ទោះរាងតូចប្រកែកយ៉ាងណា Jaehyun ត្រូវតែយករាងតូចទៅជាមួយខ្លួនឲបានដែរនាយបារម្មណ៍ពីរាងតូចណាស់

"តែ...ខ្ញុំ.."

"គ្មានតែអីទេមក..!!!" និយាយមិនទាន់ចប់ផង Jaehyun ក៏ទាញដៃរាងតូចទៅកន្លែងចតឡាន

នាយទាញមកដល់កន្លែងចតឡានហើយរាងតូចក៏មិនបានប្រកែកអីដែរមិនចាំយូរអ្នកទាំងពីរក៏ជិះទៅជាមួយគ្នា

ងាកមកមើល Jake វិញជិះឡានបានពាក់កណ្ដាលផ្លូវមានឡានមកស្កាត់ពីមុខ

𝖳𝗁𝖾 𝖥𝗂𝗋𝗌𝗍 𝖲𝗍𝖾𝗉 // 𝖧𝖾𝖾𝗁𝗈𝗈𝗇Where stories live. Discover now