«ស្តាប់ទៅចម្លែកណាស់ !!»ថេយ៍

«ត្រូវហើយ ហើយដំណឹងដ៏ល្អគឺយើងរកឃើញគាត់ហើយ គាត់ជាក្តីសង្ឃឹមតែមួយគត់ក្នុងការតាមស្វែងរកគ្រួសាររបស់យើង!»Jk

................
មណ្ឌលចាស់ជរា

ជាមណ្ឌលមួយសម្រាប់ដាក់លោកតាលោកយាយចាស់ៗដែលគ្មានកូនចៅមើលថែឬក៏មានជំងឺនិងផ្ទះនៅអីបែបនេះ.

«ជាគាត់មែនទេ?»ថេយ៍សួរទៅកាន់Jkរួចក៏ចង្អុលទៅលោកតាម្នាក់ដែលអង្គុយលើរទេះម្នាក់ឯងមើលទៅសួនផ្កា

«ហឺម..!»Jk

«មើលទៅគាត់មិនសូវចាស់ទេ!»ថេយ៍

«គាត់ហាកដូចជាមានរឿងអ្វីលាក់បាំចឹងរាល់ពេលដែរយើងសួរគាត់ទាក់ទងនឹងរឿងគ្រួសាររបស់យើងគាត់បែជាមិននិយាយសោះមិនថាដោយវិធីណាក៏ដោយ»Jk

«គាត់ប្រហែលជាមានរឿងលាក់នៅក្នុងចិត្តហើយ!»ថេយ៍

«ហឺម...»Jk

«ទុកឲខ្ញុំសាកទៅនិយាយជាមួយគាត់ម្តងតើបានទេ?»ថេយ៍

«បាន»Jkនិយាយរួចថេយ៍ក៏ដើរទៅវិញលោកតាដោយមានJkនិងOwenតាមមើលពីក្រោយចំណែកLenនៅមើលការនៅក្រុមហ៊ុនជំនួសនាយ

«លោកតាចូលចិត្តកន្លែងស្ងាត់បែបនេះដែរមែនទេ?»ថេយ៍សួរទៅលោកតាតែក៏ឈ្លាតមើលទៅJkបន្តិច

«យើងចាស់ហើយក៏មិនចង់ទៅកន្លែងមនុស្សច្រើនដែរ!»លោកតាJunyuនិយាយតាមបែបមនុស្សចាស់គឺមានន័យថាពេលដែលមានមនុស្សប្លែកមុខដែលគាត់មិនស្គាល់គាត់ក៏និយាយតបតរដូចមនុស្សស្គាល់គ្នាធម្មតា

«លោកតាមើលទៅក៏មិនចាស់អីណាស់ណាដែរ»ថេយ៍និយាយទាំងសើច

«ហឹសៗឯងពូកែនិយាយណាស់អាល្អិត»លោកតាJunyu

«លោកម្ចាស់ថាអ្នកប្រុសតូចធ្វើបានទេ?»OwenនិយាយរួចJkក៏ញញឹមហើយមើលទៅមុខOwenវិញដែរធ្វើឲនាយរៀងភ័យតិចៗដែល តែតាមពិតទៅJkចង់មានន័យថានាយជឿលើថេយ៍ថាគេប្រាកដជាធ្វើបាន

«លោកតាដែរស្តាប់រឿងបុរសអាថ៍កំបាំងទេ?»ថេយ៍សួរទៅលោកតាចំណែកឯគាត់ក៏ជ្រួញចិញ្ចើមរួចក្រវីក្បាលបញ្ជាក់

អំណាចស្នេហ៍🖤❤️‍🩹(ចប់)Where stories live. Discover now