អ្នកកំដរស្នេហាគេ(៦)

Start from the beginning
                                    

"ក៏ ក៏ប្តឹងពីបទចូលបន្ទប់គេដោយគ្មានការអនុញ្ញាតនោះអី"ថេហ្យុង មាត់និយាយប៉ុន្តែមុខបែរជាងាកទៅម្ខាងដើម្បីគេចពីមុខរបស់ជុងហ្គុកព្រោះវាជិតគ្នាពេកហើយ

"ហឹស មានដែរឬទៅប្តឹងប៉ូលិសឱ្យមកចាប់ម្ចាស់បន្ទប់គេនៀក"

"បា បានន័យថាយ៉ាងមិច"ថេហ្យុង និយាយទងញ័រៗបបូរមាត់ព្រមទាំងងាកទៅប្រឈមនឹងជុងហ្គុកវិញ

"ដូចដែលបានឮ"ជុងហ្គុក លែងដៃថេហ្យុងឱ្យមានសេរីភាពវិញមុននឹងញាក់ស្មាតបទៅវិញដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹង

"មិចនឹងអាចទៅ?"ថេហ្យុង ឧទានតិចៗតែក៏គេចមិនផុតពីត្រចៀករបស់ជុងហ្គុកដែលកំពុងតែបើកទូយកខោអាវមកស្លៀកពាក់ដែរ

"ព្រោះខ្ញុំគឺជាកូនម្ចាស់មន្ទីរពេទ្យនេះ ហើយក៏នឹងក្លាយជាម្ចាស់ទីនេះឆាប់ៗដូចគ្នា ដូច្នេះរឿងអ្វីដែលខ្ញុំចង់បានហើយរឿងអ្វីដែលថាមិនបាននោះ"ជុងហ្គុក ប្រាប់តាមអ្វីដែលជាការពិតហើយក៏មិនចាំបាច់ឆ្ងល់ដែរថាហេតុអ្វីបានជាថេហ្យុងមិនដឹងរឿងនេះនោះ ព្រោះកាលពីមុនមើលទៅនាយធម្មតាៗតែងខ្លួនសមញ្ញៗបែបអ្នកស្រុកស្រែចម្ការដូចជានាងដែរទេដូច្នេះទើបមិនបានគិតសង្ស័យឬក៏សួរនាំអ្វីច្រើន គិតថានាយគ្រាន់តែជាអ្នកមានទ្រព្យសម្បត្តិដូចអ្នកមានទូទៅនឹងឯង តែអ្នកណាទៅដឹងថានាយមិនត្រឹមតែជាអ្នកមានធម្មតាទេថែមទាំងជាកូនម្ចាស់មន្ទីរពេទ្យនេះទៀត អ្វីដែលសំខាន់ណា ជាមន្ទីរពេទ្យដែលនាងធ្វើការទៀតផង គិតថាមិនបានជួបមុខគ្នារហូតហើយតើ

"បើអញ្ចឹង បានន័យថាគ្រប់យ៉ាងគឺលោកជាអ្នករៀបចំទាំងអស់មែនទេ?"

"មិនខុសទេ"គ្រប់យ៉ាង មិនថាជាបន្ទប់គេង បន្ទប់ស្នាក់ ឬសូមប្បីតែពេលប្រលងចូលមន្ទីរពេទ្យនេះក៏ដោយក្តីគឺនាយជាអ្នករៀបចំទាំងអស់ ប៉ុន្តែការប្រលងចូលមកបានក៏អាស្រ័យទៅលើសមត្ថភាពនាងផ្ទាល់ដែរ នាយគ្រាន់តែជាអ្នកត្រួយត្រាយផ្លូវដើម្បីឱ្យនាងមានភាពងាយស្រួលប៉ុណ្ណោះ

"ពិតជាគួរឱ្យស្អប់ពិតមែន"ថេហ្យុង និយាយពាក្យប៉ុន្មានម៉ាត់នេះចេញមកមុននឹងដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីរៀបចំខ្លួនណាមួយក៏ជិតដល់ម៉ោងធ្វើការហើយដែរមិនអាចយឺតបានទេ

🔞 SHORT NOVELS 🔞Where stories live. Discover now