អ្នកកំដរសេ្នហាគេ(៥)

Start from the beginning
                                    

"ត្រូវហើយគាត់នឹងមកដល់នៅយប់នេះហើយ ហើយមិនមែនត្រឹមតែជាដុកទ័រធម្មតាទេថែមទាំងជាកូនប្រុសតែម្នាក់របស់ម្ចាស់មន្ទីរពេទ្យនេះទាំងមូលទៀតផង ដូច្នេះពួកឯងខិតខំធ្វើការឱ្យល្អទៅមិនមែនដើម្បីយកចិត្តម្ចាស់មន្ទីពេទ្យទេ តែក៏ដើម្បីដើម្បីអ្នកជម្ងឺទាំងអស់រួមទាំងខ្លួនឯងផងដែរ"ត្រូវហើយការដែលធ្វើជាគ្រូពេទ្យល្អម្នាក់មិនថាក្នុងផ្នែកអ្វីនោះទេគឺគួរគប្បីតែគោរពតួនាទីមើលថែព្យាបាលអ្នកជម្ងឺរបស់ខ្លួនឱ្យបានល្អមិនមែនដើម្បីយកចិត្តអ្នកណាឬក៏ធ្វើឱ្យអ្នកណាមើលមកល្អមើកនោះទេប៉ុន្តែវាជាតួនាទីបើយើងធ្វើវាបានល្អអ្នកជម្ងឺក៏សប្បាយចិត្តយើងដែលជាគ្រូពេទ្យឯនេះក៏សប្បាយចិត្តដូចគ្នាដែរ

"ចា៎ស យល់ហើយ"ក្រុមគិលានុប្បដ្ឋាយិកាទាំងអស់នាំគ្នាឆ្លើយព្រមគ្នាដោយទឹកមុខម៉ឺងម៉ាត់បញ្ជាក់ពីការតាំងចិត្តរបស់ពួកគេចេញមកយ៉ាងច្បាស់

"តើមានរឿងអ្វីមែនទេ?"ថេហ្យុង ដើរមកយកអាហារឲ្យពួកគេដោយមិនភ្លេចងាកទៅសួរប្រធានផ្នែក ដោយសារតែឃើញថ្ងៃនេះម្នាក់ៗហាក់តាំងចិត្តខុសពីធម្មតា

"គ្មានអ្វីទេគ្រាន់តែប្រាប់ឱ្យគេខិតខំធ្វើការប៉ុណ្ណោះ"

"អរចា៎ស អញ្ចឹងខ្ញុំទៅធ្វើការហើយ"ថេហ្យុង ងក់ក្បាលបែបយល់រួចក៏ទាញសាំងវិចមួយដុំដែលជាចំណែករបស់នាងរួចក៏ដើរចេញទៅធ្វើកិច្ចការរបស់ខ្លួនតែម្តងដោយសារតែថ្ងៃនេះនាងយឺតម៉ោងដូច្នេះត្រូវតែប្រញាប់ទៅមើលអ្នកជម្ងឺបន្តិចហើយ

_______

"សួស្តីលោកតា តើមានមិនស្រួលត្រង់ណាដែរទេ"ថេហ្យុង បើកទ្វារចូលមកបន្ទប់អ្នកជម្ងឺដោយមិនភ្លេចពោលពាក្យសួរសុខទុកប៉ុន្មានម៉ាត់ទៅកាន់គាត់ព្រមទាំងអូសសម្ភារៈពេទ្យមកជាមួយទៀតផង

"គឺបានគ្រាន់បើខ្លះហើយ បានអ្នកគ្រូពេទ្យមើលថែដិតដល់យ៉ាងនេះនោះ"

"បើអញ្ចឹងខ្ញុំសុំពិនិត្យមើលបន្តិចសិនណា"ថេហ្យុង ដាក់ឧបករណ៍ពេទ្យក្បែរគ្រែអ្នកជម្ងឺមុននឹងទាញប្រដាប់ស្ទង់បេះដូងនិងសម្ពាធឈាមមកជាមួយគ្នាដើម្បីពិនិត្យឱ្យលោកតាឱ្យកាន់តែច្បាស់ថាគាត់ពិតជាមិនបានកើតអ្វីពិតមែន

🔞 SHORT NOVELS 🔞Where stories live. Discover now