ភាគទី២៤

Start from the beginning
                                        

« មិនអីទេ » ជេកមិននិយាយអ្វី ច្រើនហើយក៏បែរដើរទៅអង្គុយនៅតុរបស់គេវិញ ។

« យើងមិនយល់ពីឯងសោះ » Kai ពោលថាឲរាងក្រាស់យា៉ងមួមៅហើយក៏ដើរ ចេញទៅវិញទាំងមុខក្រញ៉ូវ។

« បងហុីសុឺង យើងទៅញាំបាយទៅណា» Ritaនាងឱបដៃហុីសុឺងយ៉ាងជាប់ខណៈ ពោលទាំងញញឹមចុងមាត់កន្ទុយភ្នែកដៀងទៅ រាងតូចដែលអង្គុយចុចកុំព្យូទ័រ ។
« ណា..... បងហុីសុឺង គ្រាន់តែខ្ញុំចុះពី យន្តហោះភ្លាមខ្ញុំក៏ប្រញាប់មករកបងឥលូវឃ្លានណាស់ យើងទៅញាំអីទៅ »

ហុីសុឺង គេដៀងភ្នែកសម្លឹងមើលជេក បន្តិចហើយដោយចង់បញ្ឈឺជេក គេក៏ឆ្លើយយល់ព្រម។
« អឹម..... »

« អា.... បងល្អបំផុត » និយាយហើយនាង ក៏យកក្បាលទៅអិបនិងស្មាររាងក្រាស់ដែលធ្វើឲជេកគេខាំធ្មេញយា៉ងណែនទ្រាំធ្វើជាមិន ដឹងមិនឮ ។

Skip...
ជំហានជើងវែងរបស់ហុីសុឹងបោះចូលមកក្នុងOffice បន្ទាប់ពីគេចេញទៅជាមួយ Rita គេក៏បន្តទៅប្រជុំជាប់រហូតមិនបានត្រឡប់ ចូលមកOffice វិញនោះទេ ហើយក៏គិតថា នឹងទៅផ្ទះតែម្ដងតែដោយសារត្រូវមកយករបស់ ទើបគេត្រូវឡើងមកការិយារបស់គេវិញ។

ចិញ្ចើមក្រាស់លើកឡើងពេលឃើញរាងតូចនៅក្រាបគេងនៅលើតុគេគិតថាជេក ទៅផ្ទះបាត់ទៅហើយនេះម៉ោង៧ជាងទៅហើយ ដែរ ។ ហុីសុឹងដើរទៅរករាងតូចនៅឯតុខណៈ យកដៃគោះពីរបីដងតែជេគក៏ដូចជាគ្មានប្រត្តិកម្មអ្វីសោះ ។

« ភ្ញាក់បានហើយ ! » រាងក្រាស់គេយកដៃទៅប៉ះស្មាររបស់ជេកបន្ដិច ។

ជេកគេបើកភ្នែកឡើងយឺតៗខណៈ ងើយមកសម្លឹងរាងក្រាស់ទាំងគ្មានកម្លាំងនៅក្នុងខ្លួន« មានការអី? »

« មិនមើលថាម៉ោងប៉ុន្មានហើយទេយ៉ាង ម៉េចមិចបានមិនទៅគេងនៅផ្ទះ? »
«ខ្ញុំគិតថាគេងតែបន្តិច មិនគិតថាវាយូរបែបនេះទេ »

ហុីសុឺង សម្លឹងជេកដោយការពិចារណា មើលទៅដូចជាស្លៀកៗខុសធម្មតាការតបរបស់គេក៏ដូចជាល្វើយពេក ហុីសុឹង មុខមាំខណៈយកខ្នងដៃទៅស្ទាបថ្ងាស់របស់រាងតូចតែក៏មិនបានក្តៅទើបគេរាងធូរចិត្តបន្តិច។ « ឯងកើតអីឬអត់ ? »

ជេក ញញឹមខណៈទាញគេមកជិត ហើយក៏មកជិត រួចហើយក៏ឱបចង្កេះរបស់គេ ទាំងខ្លួនកំពុងអង្គុយខណៈអិបក្បាលជាប់និងរាងកាយរបស់គេទាំងអស់កម្លាំង ។

« អូនគ្មានកម្លាំងទេ..... » រាងតូចពោលទាំង បិទភ្នែកតែដៃក៏ឱបគេយ៉ាងណែន ។

ហុីសុឹហ គេលើកដៃមកអង្អែលសក់របស់ រាតូចតិចៗរួចក៏ឱនមកថើបសក់របស់រាងតូច។ « ទៅគេងនៅផ្ទះទៅ.... ក្រោកមក ! »

« អឹម.....» ហើយជេកក៏ប្រលែងគេវិញ រួចក៏លើកដៃទៅច្រតនិងតុហើយក៏ក្រោកឡើង ទាំងងងិតមុខ។

« យា៉ងម៉េចហើយ » រាងក្រាស់គេកាន់ដៃជេកម្ខាងទាំងបារម្ភព្រោះតែគេដូចជាគ្មាន កម្លាំងសោះសូម្បីតែឈរ ។

ជេកលើកដៃក្រវីតិចៗទាំងងងឹតមុខហើយ នៅពេលដែលរាងក្រាស់លែងដៃរបស់គេក៏ស្រាប់តែឈរលែងជាប់ទើបរាងក្រាស់ស្រវាទៅចាប់យ៉ាងជាប់ ។

« ជេក.... ជេក.... បើកភ្នែកឡើង » រាងក្រាស់គេបារម្ភជាខ្លាំង ។
«ជេក អូនយា៉ងម៉េចហើយ ? » រាងតូចគេបាត់មាត់ឈឹងតែម្ដង ដែលធ្វើឲរាងក្រាស់គេកាន់តែផិតភ័យខ្លាំងថែមទៀតហើយមិនចាំ យូរគេក៏លើកបីជេកភ្លាមៗរួចក៏នាំចេញពី Office ទាំងប្រញាប់។

រាងក្រាស់គេបីជេកមកដាក់នៅក្នុងឡាន ហើយក៏ប្រញាប់រត់ចូលឡានមុននឹងបើកឡាន ចេញទៅយ៉ាងលឿន ។គេសែនបារម្ភពីរាងតូចដៃរបស់ក៏ម្ខាងកាន់ដៃរបស់រាងតូចជាប់បើកឡានបណើ្តរបែរសម្លឹងមកមើលរាងតូចបណ្ដើរ ដោយក្តីបារម្ភ ។

« កុំកើតអីឲសោះ ជេក! »

ហុីសុឺងពោលទាំងបេះដូងកំពុងតែលោត ខណៈជាន់ហ្គាស់បន្ថែមល្បឿនកាន់តែលឿនទៅ។

មន្ទីពេទ្យ

« តើលោកជាសាច់ញាតិរបសើអ្នកជំងឺ មែនទេ ? » គ្រូពេទ្យស្រីម្នាក់ពោលឡើង ។

« ត្រូវហើយខ្ញុំជាប្តីរបស់គេតើប្រពន្ធ របស់ខ្ញុំគេយា៉ងម៉េចទៅហើយ? »

« កុំបារម្ភអី គេគ្រាន់តែអស់កម្លាំងសម្រាក បន្តិចគឺអស់អីហើយ តែលោកគួរតែដាស់តឿនប្រពន្ធលោកឲញាំអារហារឲបានគ្រប់គ្រងមិនគួរ បង្អត់អារហារទេ មកពីគេមិនបានញាំអ្វីពេញ មួយថ្ងៃទើបបានជាគេដួលសន្លប់បែបនេះ »

រាងក្រាស់ ឮហើយក៏រាងស្រឡាំងកាំង បន្តិច ។
« បាទអគុណ អញ្ចឹងខ្ញុំអាចចូលទៅ មើលគេបានហើយឬនៅ? »

« សូមអញ្ជើញ »

ហុីសុឹងគេប្រញាប់ស្ទះចូលទៅមើល ប្រពន្ធយ៉ាងបារម្ភខណៈដាក់ខ្លួនអង្គុយលើកៅ អីក្បែរគ្រែអ្នកជំងឺ ។

«ហេតុអីក៏ល្ងង់បែបនេះបងគ្រាន់តែនិយាយ ឲតែរួចប៉ុណ្ណោះហតុក៏អូនឌឺបងហើយធ្វើបាប ខ្លួនឯងបែបនេះ » រាងក្រាស់ ពោលទាំងក្រៀម ក្រំខណៈលើកដៃរបស់ជេកមកកាន់។

ចំណងអាពាហ៍ពិពាហ៍ជំពាក់កម្ម (ចប់)Where stories live. Discover now