ភាគទី២២

2.3K 136 7
                                        

« ជាប្តីយា៉ងម៉េចទើបបានជានាំមនុស្សស្រីមក ផ្ទះហើយថែមទាំងស្និតស្នាលនឹងគ្នាដោយមិន ក្រែងចិត្តប្រពន្ធអីបន្តិចសោះ។ ទោះបីជាខ្ញុំគ្រាន់ តែជាប្រពន្ធដែលគេស្អប់ក៏គេមិនគួរធ្វើបែបនេះ ដែរ» រាងតូចដើរមកអង្គុយលើពូករអ៊ូតែម្នាក់ឯង ទាំងមិនសុខចិត្ត តែក៏ធ្វើអ្វីមិនបានទាល់តែសោះ ទើបវាកាន់តែធ្វើឲគេឆេះខ្លាំងឡើង។

បន្ទាប់ពីនិយាយជាមួយNoraរួចរាល់រាងក្រាស់គេ ក៏នៅមិនទាន់លើងមកចាត់ការអ្នកនៅក្នុងបន្ទប់នោះទេ។វាគិតៗទៅជិតពីរម៉ោងទម្រាំតែគេឡើងមកវិញររាតូចក៏ងូចទឹកស្អាតបានចូលគេងស្ងៀមៗមិនឲរាងក្រាស់បានដឹងថាគេមិនទាន់គេងនោះទេរាងតូច រងចាំគេយូរមកហើយតែគេមិនខ្វល់សូម្បី តែបន្តិចរាងតូចបើកភ្នែកព្រឹមៗពេលដែលពូករង្គើរតិចៗតាមកាទម្ងន់ខ្លួនរបស់គេ រាងតូចមិនហ៊ានបែរទៅ រកគេឡើយ កាន់តែឃើញមុខកាន់តែក្ដៅឆេវ។ «ហ៊ឺយ....!» រាងតូចថ្ងូរក្នុងចិត្តខណៈដែលមាន អារម្មណ៏ថាដូចជាមានដៃម្ខាងលើកស្ទាបដើម ទ្រូងរបស់គេ។
«ហុីសុឹង....!» រាងតូចដាច់ចិត្តងាកមកមើល។

«ល្អ! ដែលឯងនៅមិនទាន់អស់ខ្យល់ដង្ហើម!» គេនិយាយធម្មតាហើយប្រែខ្លួនមកម្ខាងវិញ រាងតូចសម្លឹងមើលគេឆ្ងល់ៗមុននឹងក្រោកអង្គុយហើយស្រូបដង្ហើមចូលច្រើនដងរួបរួមភាពក្លាហានទាំង អស់ដែរមាន។

«ចង់និយាយស្អីនិយាយមក » អ្នកកំលោះដឹងមុន ក៏និយាយកាត់ រាងតូចលេបទឹកមាត់ស្ងាត់មួយស បក់ទើបនិយាយតប។

«ខ្ញុំសុំទោសដែលខ្ញុំលួចមើលបងកាលពី ល្ងាច ដោយសារតែខ្ញុំមិនចូលចិត្ត......»

«ហើយវាសំខាន់ដែរឬ...?»

«វាមិនសំខាន់នោះទេ គ្រាន់តែខ្ញុំខ្លាចបងមិនពេញចិត្ត»

«យើងមិនយកចិត្តទុកដាក់នោះទេ»

«បាទ...មិនយកចិត្តទុកដាក់គឺល្អហើយ...ខ្ញុំក៏មិន ចាំបាច់គិតច្រើនទៀតដែរ បងចង់ធ្វើអីក៏ ធ្វើចុះមិនចាំបាច់គិតដល់ខ្ញុំនោះទេចប់ភារកិច្ចខ្ញុំ នឹង ចាកចេញហើយ សូមមេត្តាបងចងចាំសន្យា ផងខ្ញុំត្រូវការបា៉របស់ខ្ញុំមកវិញ» អ្នកកំលោះស្ងាត់សម្លេងសម្លឹងរាងតូចដោយការពិចារណា គេនិយាយបត់វាងច្រើន យ៉ាងនេះចង់មានន័យសំដៅលើអ្វីឲប្រាកដ។

ចំណងអាពាហ៍ពិពាហ៍ជំពាក់កម្ម (ចប់)Where stories live. Discover now