អ្នកកំដរស្នេហាគេ(១)

Start from the beginning
                                    

"អរគុណស្អីទៅឯងជាមិត្តរបស់យើង បានហើយតោះទៅផ្ទះ"ជុងហ្គុក និយាយហើយក៏កៀកកថេហ្យុងដើរទៅផ្ទះវិញនិយាយគ្នាលេងពីនេះពីនោះយ៉ាងសប្បាយរីករាយ

______

"កើតអ្វីមែនទេ? ទើបបានជាមកអង្គុយជក់បារីបែបនេះ"ថេហ្យុង ដើរចេញមកយ៉ខាងក្រៅអាផាតមែនដោយក្នុងដៃមានកាន់ដបស្រាពីរដបមុននឹងដាក់ខ្លួនអង្គុយក្បែរអ្នកម្ខាងទៀតដែលកំពុងតែអង្គុយសម្លឹងមើលទេសភាពនៅខាងក្រៅទាំងស្ងៀមស្ងាត់ហលយក៏ហុចស្រាឲ្យនាយមួយដបដោយមិនភ្លេចបោះសំណួរសួរទៅកាន់នាយ

"គ្មានអ្វីទេ គឺរឿងដដែលៗហ្នឹងហើយ"ជុងហ្គុក ញីកន្ទិយបារីចេញដាក់ក្នុងធុងសម្រាមរួចទើបយកស្រាមួយដបមកជល់នឹងដបស្រារបស់ថេហ្យុងផឹកវាមួយក្អឹកមុននឹងតបទៅវិញឱ្យថេហ្យុងដឹងបានភ្លាមថាជារឿងអ្វី

"ព្រោះតែយើងមែនទេ?"

"អឹម ប៉ុន្តែមិនចាំបាច់បន្ទោសខ្លួនឯងទេ ឯងក៏មិនចង់ឲ្យមានរឿងបែបហ្នឹងកើតឡើងដែរ ហើយយើងក៏រឹតតែមិនអាចឃើញឯងត្រូវគេធ្វើបាបហើយមិនជួយដូចគ្នា"

"ប៉ុន្តែព្រោះតែឯងជួយយើងទើបសង្សារបស់ឯងខឹង"

"មិនបាច់បារម្ភទេយើងលួងតែបន្តិចក៏បាត់ហើយ នាងខឹងយើងមិនយូរទេ បានហើយយប់ហើយចូលដេក"ជុងហ្គុកនិយាយហើយក៏ដើរចូលទៅខាងក្នុងដោយមានថេហ្យុងដើរតាមពីក្រោយព្រោះក្នុងអាផាតមែននេះមានតែបន្ទប់មួយប៉ុណ្ណោះណាមួយពួកគេនៅជាមួយគ្នាតាំងពីតូចដូច្នេះអាចទុកចិត្តបានមិនមានរឿងអ្វីកើតឡើងនោះទេ

ថេហ្យុង ចូលមកដល់ខាងក្នុងក៏ចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនសាជាថ្មីឱ្យស្វាងស្រវឹងទោះបីជាផឹកតែបន្តិចក៏ពិតមែនប៉ុន្តែមនុស្សមិនចេះផឹកស្រាដាក់បន្តិចក៏ស្រវឹងបាត់ទៅហើយ

"ក្រាក"សម្លេងបើកទ្វារបន្លឺឡើងធ្វើឱ្យជុងហ្គុកដែលរៀបនឹងចូលដេកនេះត្រូវភាំងភ្លឹកមួយរំពេចព្រោះថេហ្យុងចេញមកដោយមានត្រឹមតែកន្សែងពោះគោមួយរំលើខ្លួនតែប៉ុណ្ណោះដោយសារតែមុននេះចូលបន្ទប់ទឹកភ្លេចយកខោអាវទៅតាម

🔞 SHORT NOVELS 🔞Where stories live. Discover now