លោកស្វាមី(៧)

Start from the beginning
                                    

"គឺ គឺថា"អ៊ុំមេផ្ទះ សម្លឹងមុខជុងហ្គុកឆ្លាស់គ្នានឹងថេហ្យុងហាក់ដូចជាមានអ្វីចង់លាក់បាំងយ៉ាងអញ្ចឹង

"អូននៅចាំត្រង់ហ្នឹងសិនហើយណាបងទៅនិយាយជាមួយអ៊ុំមេផ្ទះបន្តិចសិន"ជុងហ្គុក លើកថេហ្យុងដាក់ឱ្យអង្គុយលើសាឡុងវិញមុននឹងនិយាយដោយសម្លេងស្រាលតាមទម្លាប់របស់នាយដែលតែងតែនិយាយជាមួយនាងហ្នឹងឯង

"អឹម មិនអីទេបងទៅនិយាយការងារជាមួយអ៊ុំចុះ"ថេហ្យុងតបទៅវិញទាំងញញឹមទើបជុងហ្គុកនិងអ៊ុំមេផ្ទះនាំគ្នាទៅនិយាយគ្នានៅខាងក្រៅ គ្រាន់តែអ្នកទាំងពីរចេញទៅផុតភ្លាមទឹកមុខដែលញញឹមស្រស់មុននេះប្រែក្លាយទៅជារាបស្មើរមួយរំពេចចំណែកដៃវិញក្តាប់យ៉ាងណែន

"មានអ្វីមែនទេអ៊ុំ?"ចេញមកដល់ខាងក្រៅជុងហ្គុកចាប់សួរយកតែម្តង

"លោកប្រុស គឺថាអ្នកនាងអានយ៉ុង គឺ"

"គឺយ៉ាងមិចទៅអ៊ុំ?"

"គឺអ្នកនាងអានយ៉ុងបាត់ខ្លួនហើយលោកប្រុស"

"ថាមិច? តាំងពីពេលណា?"

"ខ្ញុំគិតថាប្រហែលជាទើបតែចេញទៅមិនប៉ុន្មានម៉ោងនេះទេលោកប្រុសព្រោះពេលដែលខ្ញុំយកអាហារថ្ងៃត្រង់ទៅឱ្យឃើញអ្នកនាងអានយ៉ុងនៅទីនោះនៅឡើយ"

"តើមានអ្នកណាចូលទៅទីនោះឬអត់"

"ចា៎សអត់មានទេលោកប្រុសគ្មានអ្នកណាគេទៅទីនោះក្រៅពីខ្ញុំនោះទេ" គ្រាន់តែឮអ៊ុំ មេផ្ទះនិយាយបែបនេះភ្លាមជុងហ្គុកប្រញាប់ដើរទៅរកផ្ទះតូចមួយនោះយ៉ាងលឿន នាយមិនជឿថានាងអាចរត់រួចនោះទេបើគ្មានជួយឱ្យនាងចេញ កុំឱ្យនាយចាប់បានឱ្យសោះណាថាអ្នកណាជាអ្នកដោះលែងនាងមិនអញ្ចឹងនាយមិនឱ្យគេរួចខ្លួននោះទេ

"ក្រាក"ទ្វារត្រូវបានបើកឡើងបង្ហាញឱ្យឃើញបន្ទប់ទាំងមូលដែលមាននៅសល់ត្រឹមតែឧបករណ៍របស់នាយតែប៉ុណ្ណោះ ចំណែកមនុស្សដែលធ្លាប់តែនៅក្នុងនេះក៏បានបាត់ទៅបាត់ហើយធ្វើឱ្យជុងហ្គុកខឹងខ្លាំងណាស់ពិសេសអ្នកដែលជួយឱ្យនាងចេញនឹងតែម្តងគួរតែបន់ព្រះកុំឱ្យនាយរកឃើញទៅបើមិនអញ្ចឹងទេនាយនឹងដាក់ទោសគេយ៉ាងចាស់ដៃតែម្តង

🔞 SHORT NOVELS 🔞Where stories live. Discover now