លោកគ្រូ(៥)

Start from the beginning
                                    

@. សកលវិទ្យាល័យ

"នែ៎ ឯងដឹដែរទេថេហ្យុងនិងលោកគ្រូចនច្បាស់ជាមានទំនាក់ទំនងជាមួយគ្នាមិនខានទេ"ព្រឹកព្រលឹមជួបគ្នាភ្លាមមិនបានទេដឹងតែមានពួកមាត់ចាបមាត់ព្រាបមានរឿងនិយាយហើយតែថាម្តងនេះប្រធានបទដូចជាគួរឱ្យចាប់អារម្មណ៍ជារាល់ដង

"ពិតមែនឬ? ហើយឯងទៅដឹងមកពីណា តែថាពួកគេមានទំនាក់ទំនងគ្នាយ៉ាងមិចទៅបើលោកគ្រូចនមានប្រពន្ធទៅហើយហ្នឹង"

"នឹងបានថា ថេហ្យុងប្រាកដជាស្រីកំណាន់របស់លោកគ្រូចនមិនខានទេ បើមិនជឿក៏សួរប៊ីនកាងទៅកាលពីល្ងាចមិញឃើញថេហ្យុងទៅជាមួយលោកគ្រូចន ប៉ុន្តែយប់ឡើងមិនឃើញមកបន្ទប់ស្នាក់នោះទេ យើងឃើញផ្ទាល់ភ្នែកណា"

"បើបែបហ្នឹងពិតមែននាងពិតជាគួរឱ្យស្អប់ខ្លាំងណាស់ មុខមាត់ស្អាតបាតតែបែរជាទៅយកប្តីគេ អ៎ូនោះនាងមកហើយ ឡានត្រកូលចនបើកជូនមកទៀតផង"និស្សិតស្រីម្នាក់ទៀតក៏និយាយឡើងតែស្រាប់តែក្រលេកទៅក្រៅរបងឃើញថេហ្យុងមកល្មមអ្វីដែលសំខាន់គឺចុះមកពីឡានរបស់ត្រកូលចនទៀតនេះបញ្ជាក់យ៉ាងច្បាស់ហើយថាអ្វីដែលពួកគេគិតគឺជាការពិតថេហ្យុងគឺជាស្រីកំណាន់របស់ជុងហ្គុកពិតមែន ហើយពាក្យសម្តីនិងរូបភាពទាំងនោះក៏គេចមិនផុតពីភ្នែកពីត្រចៀករបស់មីងយូដែរ វាសាងការមិនពេញចិត្តដល់នាងយ៉ាងខ្លាំងត្បិតអីនាងក៏បានលួចក្រាស់ទៅលើជុងហ្គុកតាំងពីដំបូងដែរតែដល់ឮថានាយមានប្រពន្ធទើបព្យាយកាត់ចិត្តឡើងវិញ ហើយចុះនេះអ្វីថេហ្យុងដែលជាមិត្តជិតស្និទ្ធរបស់នាងប្រែក្លាយទៅជាស្រីកំណាន់របស់ជុងហ្គុកអញ្ចឹងមែនទេ? ហេតុអ្វីក៏មិនមែនជានាងអញ្ចឹង

"អរុណសួស្តីអ្នកទាំងអស់គ្នា"ថេហ្យុង ចូលមកដល់ក្នុងថ្នាក់និយាយសួស្តីទៅកាន់មិត្តរួមថ្នាក់តាមទម្លាប់រាល់ដងតែម្តងនេះដូចជាមិនមានអ្នកណាម្នាក់អើពើនឹងនាងសោះទាំងដែលរាល់លើកគឺតែងតែរាក់ទាក់គ្នាទៅវិញទៅមករហូត

"កើតអ្វីអញ្ចេះ មីងយូតើពួកគេកើតអ្វីមែនទេ?"ថេហ្យុង ជ្រួញចិញ្ចើមបែបឆ្ងល់ៗមុននឹងដាក់ខ្លួនអង្គុយតុរបស់នាងដែលអង្គុយរាល់ថ្ងៃហ្នឹងឯង

🔞 SHORT NOVELS 🔞Where stories live. Discover now