« អូនអៀន ហ៎ ហឺស... Pete..» Vegas ម្រាមដៃក្រាស់ក្រសោបផ្ទៃមុខតូចថ្នមៗដោយការយក់ចិត្តទុកដាក់និងខ្លាចថាមនុស្សជាទីស្រលាញ់ខ្លួនឈឺចាប់ តែនាយនៅតែចងស្នាមញញឹមដែលគេពីមុនមិនធ្លាប់បើកបង្ហាញអោយអ្នកបានឃើញរួមទាំងកូនប្រុសរបស់នាយដូចគ្នា តែពេលនេះរាងក្រាស់ហាក់ដូចលើកភ្នំចេញពីទ្រូងគេអញ្ចឹង Vegasនៅតែព្យាយាមចាប់ដៃភីតឲ្យមកប្រសប់មុខគ្នាដោយមិនចង់លាក់លាមអារម្មណ៍
ពិតបា្រកដទៀតឡើយ ។

« ល-លោកនិយាយអ្វី លែងៗខ្ញុំ អឹម...» Pete ផ្ទៃមុខក្រហមផ្កាឈូកកាន់តែដិតដាមពណ៍ឲ្យច្បាស់ជាងមុន ធ្វើឲ្យអ្នកដែលចង់តែឃើញនោះកាន់តែចង់អោយរាងតូចបញ្ចេញវាមក ស្របនិងសម្លេងតូចប្រកែកនិងងាកមុខចេញ ទើបVegas អោនមកថើបបបូរមាត់តូចឲ្យស្ងាត់សម្លេងប្រកែកតវ៉ាគ្នា ម្យ៉ាងនាយក៏មិនអាចទប់ចិត្តនៅពេលក្មេងតូចដែលនៅក្នុងរង្វង់ដៃខ្លួនបញ្ចេញចារឹកអឹមអៀនដូចមនុស្សស្រីក្រមុំបែបនេះ ក្នុងចិត្តនាយពិតជាហាមឃាត់មិនបានដែលទ្រាំមើលពីភាពស្រស់ស្អាតភីតនៅពេលនេះខ្លាំងណាស់ ។

« នៅឈឺខ្លាំងទេ ?...» Vegas

« 😧😧😧 » Pete

« ហេតុអ្វីអូនធ្វើមុខបែបនេះ ឬអូនមិនពេញដែលយប់មិញបង..អឹម...» Vegas

« យប់និយាយទៅ ទុកថាជា..សុបន្តិទៅចុះ » Pete ទឹកមុខក្នុងការភ្ញាក់ផ្អើលដែលលឺសំនួរមួយនេះចេញពីរាងក្រាស់ទាំងខ្លួនខំគិតថាវាជាសុបន្តិទេ តែវាក៏ខ្លាចជាការពិតមែន ប៉ុន្តែភីតនៅតែមិនអាចទទួលយកវាបានពិតមែន មិនមែនថាខ្លួនមិនបានស្រលាញ់នាយទេ តែរវាងឋានះពួកគេមិនសមនិងគ្នាទេ ម្យ៉ាងភីតគិតថាគេតោងរាងក្រាស់លើកតំកើនខ្លួនជាហង្សទៀត ។

« មួយម៉ាត់ណាក៏សុបន្តិៗ អូនចូលចិត្តបែបនេះឬ ? អូនគិតថាបងមករកអូនពេលនេះត្រឹមតែចង់ដេកជាមួយអូន មានsexមួយពេលៗមែនទេ បើត្រឹមជាការរំសាយអារម្មណ៍រំដោះភាពតណ្ហា កាមគុណរបស់បងនោះ បងចង់ប្រាប់ថាវាមិនខ្វះទេទាំងមនុស្សប្រុសក្មេងៗជាងអូន ស្រីស្អាតជាងអូន តែបងសុខចិត្តចំណាយពេលជិះយន្តហោះតាំងតែពីរុស្ស៉ីដើម្បីបានមកជួបអូន ដើម្បីចង់ប្រាប់ពីអារម្មណ៍របស់បង ថាបងស្រលាញ់អូន ហើយក៏មិនអាចខ្វះអូនបានដូចគ្នា តែអូន..អូនមិនដែលយក់ចិត្តបងទេ បងមិនយល់ទេថាអូនគិតអ្វី ឬអូន...អូនមិនស្រលាញ់បងដូចដែលអូនប្រាប់បងយប់មិញទេ » Vegas ជាធម្មតាទេមនុស្សប្រុសដែលមានកាមគុណក្រាស់ដូចជានាយយើងនេះបើត្រឹមរឿងលើគ្រែបែបនេះម្តងម្កាលនោះនាយចង់ធ្វើទីណាក៏បានជាមួយអ្នកណាក៏បាន ដោយមិនចាំបាច់ត្រូវចំណាយពេលរាប់ម៉ោងស្ទើរតែពេញមួយថ្ងៃមួយយប់ទៅហើយដើម្បីមកតាមបេះដូងរបស់នាយត្រូវការអោយវាបានដឹងពីទំហំនៃស្តេចក្តីស្រលាញ់ ត្រូវការគ្នាទៅវិញទៅមក ហើយអ្វីដែលសំខាន់នោះគឺមិនអាចខ្វះគ្នាបានទៀតផង តែហេតុអ្វីចម្លើយនាយទទួលបានពីយប់មិញនិងពេលនេះវាខុសគ្នាបែបនេះទៅវិញ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now