« បាទ. ប៉ាតូចសួរមក ខ្ញុំនិងឆ្លើយប្រាប់ណា » Venice ក្មេងតូចគេងក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់ភីតយើងទាំងងើយមើលមុខរាងតូចបន្តិចផងដែរ ។

« គឺ...គឺថា Venice អោយបងធ្វើជាម៉ាក់របស់Venice បែបនេះ មិនខ្លាចថាអ្នកម៉ាក់មកវិញ ហើយគាត់និងខឹងទេឬ ? អើគឺខ្ញុំចង់និយាយថា...» Pete

« ម៉ាក់ខ្ញុំស្លាប់ហើយ ...» ven

« អ្នកប្រុសតូច...» Pete

« មែនហើយ ខ្ញុំដឹងរឿងនេះយូហើយ ខ្ញុំដឹងថាលោកប៉ាបានលាក់រឿងនេះមិនអោយគ្រប់គ្នានិយាយនោះទេ ការពិតអ្នកម៉ាក់របស់ខ្ញុំបានស្លាប់នៅពេលដែលគាត់បង្កើតខ្ញុំមកម្ល៉េះ មិនមែនជាការគ្រោះថ្នាក់ចរាចរណ៍នោះទេ ខ្ញុំគឺជាអ្នកសម្លាប់អ្នកម៉ាក់ ទើបរាល់ឆ្នាំនៃថ្ងៃខួបកំណើតខ្ញុំលោកប៉ាមិនដែលនៅជាមួយនោះទេ លោកប៉ាតែងតែចេញទៅក្រៅហើយផឹកស្រាស្រវឹងជោគជាំរហូត ខ្ញុំគឺជាសម្រាកដ៏អាក្រក់តាមលួងបន្លាចលោកប៉ារហូតមក ខ្ញុំមិនដែលឃើញមុខអ្នកម៉ាក់នោះទេហើយក៏មិនដែលទទួលភាពកក់ក្តៅពីលោកប៉ានិងអ្នកម៉ាក់ដូចគ្នា តែប៉ាតូច បានមើលថែនិងយកចិត្តទុកដាក់ខ្ញុំព្រមទាំងផ្តល់ភាពកក់ក្តៅដូចជាម្តាយម្នាក់អញ្ចឹង ខ្ញុំចង់អោយលោកប៉ាទទួលបានភាពស្រស់ស្អាតដែលចេញពីចិត្តរបស់ប៉ាតូចដូចជាខ្ញុំអញ្ចឹង ប៉ាតូចស្រលាញ់លោកខ្ញុំទេ ? » Venice រឿងគ្រប់យ៉ាងដែលក្មេងតូចម្នាក់នេះបានដឹងមកនោះវាគឺសុទ្ធតែជាពិតទាំងអស់ដោយការដឹងលឺរឿងនេះទាំងអចេតនាពេលដែលរាងក្រាស់យើងបាននិយាយគ្នាជាមួយប្រុសខ្លួនកាលដែរក្មេងតូចម្នាក់នេះមានអាយុ3ឆ្នាំ ជាងទើប Venice កាត់ន័យយល់បានហើយថាហេតុអ្វីម្តាយគេមិននឹកនារខ្លួនដូច្នេះ ហើយក៏កាន់តែយល់ដែររឿងលោកប៉ាខ្លួនតែងតែធ្វើខួបកំណើតអោយគេមុនថ្ងៃបែបនេះនោះ ។ ក្មេងតូចដែលតែងតែខ្វះភាពកក់ក្តៅពីមនុស្សជាទីស្រលាញ់ខ្លួនវាជារឿងមួយពិបាក់និងទទួលយកណាស់ តែសម្រាប់ Venice គេក៏មិនដឹងដែលថា
វត្តមានរបស់មនុស្សស្រីមុនៗដែលចូលមកក្នុងជីវិតប៉ារបស់គេតើវាយ៉ាងណាទេ តែគេដឹងត្រឹមថាពួកគេមិនសមទទួលបានឈ្មោះជាម្តាយនិងជាភរិយាលោកប៉ាគេទេ បើម្នាក់ៗយកតែចិត្តរាងក្រាស់ហើយមិនខ្វល់ពីគេទៅវិញ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now