« យ៉ាងម៉េច ទំនេរច្រើន ហ៎ » Jonathan តបទៅប្អូនប្រុសដោយការចំអកអោយនាយយើង ។

« គ្រាន់តែនឹកផ្ទះចាំបាច់អីត្រូវទំនេរពីការងារ បើការងារអាចស្ពាយយកមកធ្វើតាមខ្លួនបាននោះ » Vegas រាងក្រាស់ទម្លាក់ខ្លួនមកអង្គុយនៅលើសាឡាងទន់នៃបន្ទប់ទទួលភ្ញៀវព្រមទាំងលើកជើងមកគង់ទាក់ខ្លា មើលមកបងប្រុសវិញដោយមិនអោយចាញ់ពាក្យសម្តីគ្នា ។

« តែយើងធ្លាប់លឺថា ការងាររវល់ច្រើនណាស់ខ្ញុំមិនអាចខ្ជះខ្ជាយពេលវេលាបានទេ ចាំទំនេរចាំមកលេង ហ៊ើយ យើងភ្លេចទៅហើយថាលឺពីមាត់អ្នកណាទេ ? » Jonathan

« បានហើយ បងប្រុស ...» Vegas

« ឈប់ភ្លាមណា...ហេតុអ្វីអោយតែជូបគ្នាម្តងណាក៏បែបនេះរហូតអញ្ចឹង » សម្លេងមនុស្សស្រីស្រទន់ម្នាក់បានបន្លឺកាត់ផ្តាច់ចង្វាក់រវាងបងប្អូនទាំង2នាក់នេះ ដែលអ្នកជាប្អូនកំពុងតែឡើងទៅទ្រោបពីលើបងប្រុសខ្លួនទើបតែដាក់
គូទអង្គុយចុះមុននេះ សម្លេងស្រួយស្រេះដូចសារិការនេះហើយធ្វើឲ្យទាំង2នាក់បងប្អូនត្រូវបញ្ឈប់សកម្ម
ភាពភ្លាមៗហើយងាកទៅរកប្រភពសម្លេងតែម្តង ។

« បងថ្លៃ ខ្ញុំ...» Vegas

« ប្រពន្ធសម្លាញ់...បងធ្វើលេងទេ » Jonathan នាយកម្លោះទាំង2នាក់តបដោយខ្លាចរអាចិត្តនិងវត្តមានមនុស្សស្រីរាងតូចស្រលូនសម្បុណ្តែកបាយដែលជាកូនកាត់អាស៉ីនេះឯង ។

« ឈប់តវ៉ាទាំង2នាក់បងប្អូននិងទៅ ហើយរៀបចំខ្លួនឲ្យសមជាមនុស្សធំបន្តិចបានទេ » សាន់វីរីណែត ដែលគេស្គាល់ថាជានារីឆ្នាស់ឆ្នើមហើយក៏ជា
នារីដែរបង្គ្រាប់លោកJonathanកំពូលព្រាននារី កំពូលមនុស្សប្រុសផ្តាច់ការ សាហាវឃោឃៅ ឬហៅបានម្យ៉ាងទៀតថាជាម៉ាហ្វៀនៅបែកអ៉ីរ៉ប យើងនេះតែម្តង តែនាយក៏ត្រូវមកជាប់ជំពាក់ចិត្តលើកនារីកូនបំណុល នារីឆើតឆាយតែរាងកាយ តែនាងប្រកាន់ភ្ជាប់នៅការមើលថែខ្លួនប្រាណមិនអោយអ្នកណាមក
លលេងបាននោះទេ ហើយខ្លួនប្រាណនិងភាពបរិសុទ្ធនៃនារីអាស៉ី ម៉ាណាវីស្រីយើងក៏មិនចេះតែបណ្តែតបណ្តោយអោយអ្នកមកប៉ះពាល់គេបានក្រៅពីអនាគតជាប្តីដែលទទួលស្គាល់ពីចាស់ទុំ មេបា ហើយផ្តល់តម្លៃអោយនាងនូវផ្កាស្លាដែលជន់ជាតិអាស៉ីយើងតែងតែប្រកាន់ភ្ជាប់ចង់បានផងដែរ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now