« ហើ៊យ ! ហេតុអីក៏ពិបាកម្ល៉េះគ្រាន់តែថើបសោះ ខ្ញុំឃើញលោកពុកខ្ញុំមិនកំណាញ់ហើយម៉ែខ្ញុំក៏មិនថាអីផង គ្រាន់តែថើបសោះ ចាំមើលតែខ្ញុំមានប្រពន្ធ ខ្ញុំនិងថើបៗៗអោយគ្មានសល់នោះទេ » ខៃ ដោយឈឺចិត្តដែលមិនអាចថើបថ្ពាល់របស់រាងតូចបាននោះក៏លើកឡើងថាពុកគេអោយខ្លួនថើបថ្ពាល់របស់ម្តាយគេបានតាមចិត្ត ចុះហេតុអីក៏ទាំង VegasទាំងPete កំណាញ់គេបែបនេះទៅវិញ ។

« ពេលឯងមានប្រពន្ធនិងដឹងហើយថាឯងនិងហួងហែងរបស់ឯងប៉ុណ្ណានោះ តែនេះជារបស់ពូទេ ពូ say nononoហើយ » Vegas ម្រាមដៃក្រាស់ស្រវាទាញរាងកាយតូចអោយចូលមកក្នុងដើមទ្រូងហើយក៏និយាយប្រាប់ទៅក្មេងតូចដោយលាយឡំនិងភាសាបរទេសទៀតផង ។

« ស្អីគេអា se..sey nono និងលោកពូ » ខៃ ក្មេងតូចដោយសារតែគេជាក្មេងរស់នៅលើភ្នំនិងព្រៃជ្រៅទៀតនោះ ទើបមិនបានចូលរៀនសាលាត្រឹមត្រូវ ឯសាលាក៏នៅឆ្ងាយដាច់ស្រយាលទៀតទើបគេមិនបានស្គាល់យល់ដឹងចំពោះ ភាសាដែលនាយនិយាយមុននេះ ។

« ឯង មិនដែលរៀនទេឬ ? » Vegas នាយក្រាស់ចោទសួរទាំងការងើយឆ្ងល់ ។

« លោក ទីនេះគឺជាតំបន់ដាច់ស្រាល តើអោយគេទៅរៀនឯណាកើតនោះ ម្យ៉ាងក៏មិនសូវមានក្រុមគ្រូស្ម័គ្រចិត្តចុះមកបង្រៀនពួកគេដែរ ខៃ តើក្មួយចង់រៀនទេ » Pete រឿងរ៉ាវបែបនេះគឺភីតបានឆ្លងកាត់មកមុនក្មេងតូចនេះហើយ តែថាគ្រាន់តែកាលនោះភីតនៅក្មេងគឺមកពីគេមិនមានពេលវេលាច្រើនហើយក៏មិនសូវមានលុយដើម្បីផ្គត់ផ្គង់ក្នុងការរៀនសូត្រដែរ តែរាងតូចនៅតែឆ្លៀតពេលរៀនអោយទាល់តែបាន ទោះមិនបានរៀនចប់ចុងចប់ដើមក៏ដោយ ។

« សាលារៀននៅឆ្ងាយណាស់ ហើយក្មេងមួយចំនួនមិនបានចូលរៀនត្រឹមត្រូវនោះទេ ឪពុកម្តាយខ្លះក៏បង្រៀនកូននៅផ្ទះអោយគេចេះមើលនិងអានបានខ្លះៗតែប៉ុណ្ណោះ » ម៉ែរបស់ក្មេងតូចដើរចូលមកនិយាយកាត់ផ្តាច់ចង្វាក់ពួកគេដែលកំពុងតែជជែកគ្នាមុននេះ ។

« តើមានក្រុមគ្រូបង្រៀនគេធ្លាប់បានចុះមកទីនេះទេ ? » Pete ការដែលគេរៀនមិនបានចប់ចុងចប់ដើមវាពិបាក់ទៅហើយសម្រាប់គេ ចុះទម្រាំតែក្មេងៗអស់ទាំងនេះមិនបានចូលរៀនយល់ដឹងទៀតនោះតើថ្ងៃមុខទៅជាយ៉ាងណាទៅ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now