«សប្បាយណាស់ហ៎»Jkសុខៗក៏ស្រាប់តែមកឈរពីក្រោយខ្នងTaeតែម្តង

«ពូJung..!!!»គ្រាន់តែដឹងថាជានាយភ្លាមគេក៏ងើបរត់តែម្តងតែគិតថាអាចចេញផុតពីក្រញ៉ាំដៃនាយម្តងទៀតបានហេសមិនងាយទេ

«អាយ៎លែង!!!!!»Taeស្រែកចាចពេលដែលនាយចាប់បីគេដាក់លើស្មាហើយនាំចេញទៅខាងក្រៅវិញចំណែកឯHehyungចង់ជួយTaeក៏មិនបានដែលព្រោះកូនចៅJkពាំងផ្លូវនាយទៅហើយមានតែបណ្តាយតាមនឹងចុះ

«អាយ៎ប្រាប់ថាឲលែង!!!!!ថ្លង់ទេហេស!!!!!»Taeក៏ស្រែកដាក់ត្រចៀកJkមួយទំហឹងតែម្តង

ផាច់
ទះនិងភាពរឹងទទឹងរបស់ក្មួយមិនបាននាយក៏ទះគូទទន់ៗដូចជាចាហួយរបស់គេទាំងគ្រឹតខ្នាញ់

«អួយ...អូពូឆ្កួត!!!!»ប៉េះជាមួយអ្នកណាមិនប៉ះ...ប៉ះជាមួយTaehyungទោះនាយវៃគេដល់ងាប់ក៏នៅតែជេរយ៉ាងឈ្ងុយបានដែរ

«អួយ...ជួយផងអ្នកទាំងអស់គ្នា!!!!!អាម្នាក់នេះចាប់ក្មេងតូចកម្សត់ម្នាក់នេះយកទៅលក់ហើយ..!!!ជួយផង»ពិតជាបានផលរបស់taeមែនគ្រាន់តែគេនិយាយបែបនេះភ្លាមអ្នកនៅក្នុងនេះទាំងប៉ុនម៉ាណក៏នាំគ្នាមើលមុខJkគ្រប់ៗគ្នា

«សុំទោសដែលរំខាន...គឺប្រពន្ធខ្ញុំជាមនុស្សមិនគ្រប់ទឹកបានជាគេនិយាយបែបនេះ»Jk

«ណែពូថាឲអ្នកណាមិនគ្រប់ទឹក!!!?»Tae

«គឺ...អ្នកនៅលើស្មាយើងនឹងហើយ»Jk

«អាយ៎អាពូឆ្កួត!!!!!!!!!!!!!!!!!»Tae

............................
វិមានJk

បន្ទប់Tae

ព្រុស...គ្រាន់តែមកដល់ភ្លាមនាយក៏បោះTaeទៅលើពូកភ្លាមឯTaeក៏សម្លក់នាយសឹងលានភ្នែកទៅហើយ

«ទម្លាក់តិចៗងាប់មែន?»Taeនិយាយទាំងយកដៃអង្អែរគូទរបស់ខ្លួនចូលចិត្តកំរោលបោះបោកចឹងតើបានជានៅព្រៅរហូតមកដល់អាឡូវហ្នឹង

«ងាប់ឯងមិនមែនងាប់យើង»Jk

«....»Taeមិនមាត់តែបែជាសម្លក់នាយស្ទើរជ្រុះភ្នែក

«ហាមឯងចេញពីបន្ទប់នេះសូម្បីមួយជំហ៊ានជាទោសដែលឯងធ្វើបានយើង!!!»Jk

«មកពីពូឯងដែលទេកុំបន្ទោសតែខ្ញុំម្ខាង!!»Tae

«ចឹងយើងធ្វើខុសអី?»Jk

«គឺពូឯងសន្យាថានាំខ្ញុំទៅក្រុមហ៊ុនដែលតែដល់ពេលបាត់ស្រមោលឲឈឹង?»Tae

«មកពីថ្ងៃនេះយើងរវល់ប្រជុំ»Jk

«ខ្ញុំមិនខ្វល់!!»Tae

«មិនខ្វល់អត់ទៅ!»Jk

«ចាំមើលខ្ញុំនិងរត់ចេញពីផ្ទះ!!!»Taeនិយាយចប់Jkធ្វើជាមិនខ្វល់រួចក៏ចេញទៅខាងក្រៅបាត់

«អាពូឆ្តួត!!!!!»Tae

«ហ៊ើុយ....ធ្វើយ៉ាងម៉េចទៅស្អែកនេះម៉ោងកីឡាផង»Taeនិយាយទាំងមុខជូរៗព្រោះគេមិនចូលចិត្តម៉ោងកីឡានោះទេ

«ហឹសនឹកឃើញហើយប្រើល្បិចមួយនេះប្រាកដជាបាញ់បានសត្វពីរជាមិនខានទេ...»Taeនិយាយទាំងញញឹមរួចក៏សម្លឹងទៅបង្អួច........

.................

ថ្ងៃបន្ទាប់

អំណាចស្នេហ៍🖤❤️‍🩹(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ