«អត់ទោសលោកមករកអ្នកណាដែរ?»បុគ្គិកស្រីម្នាក់ទៅTae

«រកមនុស្ស!»Tae

«នរណាដែលចា៎»Girl

«Jungkook Adamoliversion!»Taeនិយាយចប់Girlម្នាក់នោះក៏បើកភ្នែកធំៗរួចមើលមកTaeហើយកែវភ្នែកភ្ញាក់ផ្អើលព្រោះមិនដែលមានអ្នកណាហ៊ានហៅនាយបែបនេះទេ

«អត់ទោសពេលនេះលោកប្រធានកំពុងតែជាប់ប្រជុំចា៌»Girl

«កុំនិយាយច្រើនប្រាប់មកបន្ទប់ណា?»Taeមិននិយាយច្រើនគេក៏សម្លុតយកតែម្តង

«អត់ទោសលោកត្រូវជាអីនិងគាត់ដែរ?»Girl

«ជាក្មួយយ៉ាងម៉េចសួរច្រើនបែបនេះចង់អត់ការងារធ្វើមែនទេ?»Tae

«អូរចា៎សុំទោស...ពេលនេះលោកប្រធានគាត់កំពុងតែប្រជុំនៅជាប់ទី7បន្ទាប់ទី13»នាងថាចប់Taeក៏ដើរទៅតែម្តងស្រាប់តែមកដល់កន្លែងជណ្តើរយន្តទៅហើយពេលនោះគេក៏ប្រទះឃើញបាយផ្អូមមួយប្រអប់ដែលគេបោះចោលក្នយងធុងសំរាមពេលនោះTaeក៏ស្រាប់តែញញឹមភ្លាមៗ

តុតុ...
ក្រាក....

«ប្តីសម្លាញ់?»Tae គ្រាន់តែTaeដើរចូលមកភ្លាមអ្នកដែលកំពុងតែនៅក្នុងអង្គប្រជុំក៏នាំគ្នាមើលមុខគេតែម្តងរួចTaeក៏ញញឹមដោយល្បិចមើលមកមុខJk

«សុំទោសអ្នកទាំងអស់គ្នាដែលខ្ញុំរំខាន ប៉ុន្តែខ្ញុំសុំពេលបន្តិចណាព្រោះស្វាមីខ្ញុំគាត់មិនទាន់បានញ៉ាំបាយនៅឡើយទេទើបខ្ញុំយកបាយមកឲគាត់»Taeនិយាយទាំងញញឹមទៅកាន់អ្នករួមភាគហ៊ុនទាំងអស់ដោយសុភាពរាបសារ

«អូ...មិនគួរឲនឹកស្មានសោះថាលោកJkមានភរិយាបាត់»អ្នករួមហ៊ុនម្នាក់និយាយ

«គឺមិន...!!»Jkរកនិយាយបកស្រាយហើយតែTaeក៏និយាយកាត់បាត់

«គឺតាមពិតទៅពួកយើងរៀបការជាមួយគ្នាតាំងពី5ឆ្នាំម្លេះ»Taeនិយាយចប់Jkសឹងតែបោកក្បាលឲស្លាប់ទេលោកអើយបើពួកគេរៀបការតាំងពី5ឆ្នាំមុនមែននាយប្រាកដជាជាប់គុកតាំងពីយូរយារហើយព្រោះកាលនោះTaeទើបតែមានអាយុ13ឆ្នាំទេកោតគេចេះរកនឹកឃើញ

«ប្តីសម្លាប់ហា៎កុំឲអូនមកខកជើងណាបងញ៉ាំបាយដែលអូនខំធ្វើបន្តិចមកណា»Tae

«គឺ..!!!.»ម្តងទៀតហើយឲតែនាយចង់និយាយដឹងតែTaeនិយាយកាត់ឲទាល់តែបាន

«ហ៎ក...ហាមាត់មកអូនបញ្ចុក»Taeញញឹមយ៉ាងស្រស់រួចក៏យកស្លាបព្រាទៅដួសយកបាយផ្អូមនោះមកបញ្ចុកនាយទាំងញញឹម

ចំណែកJkក៏ពិបាកប្រកែកដែលបើក្មួយនាយលេងក្បាច់នេះទៅហើយ មានតែបង្ខំចិត្តព្រមលេបបាយផ្អូមនោះទាំងពិបាកចំណែកឯLen និងOwenវិញពួកគេខំទប់សើចចង់ងាប់ហើយព្រោះតែមិនដែលឃើញសភាពលោកម្ចាស់របស់ពួកគេដូចថ្ងៃនេះទេ

«ជុជុជុ....ឆ្លាតណាស់លោកប្តី!»Taeនិយាយបែបនេះហើយនាយកាន់តែសង្គឺតធ្មេញខ្នាញ់និងក្មេងម្នាក់នេះស្ទើរឆ្កួតទៅហើយ

«លោកប្តីហា៎ប៉ុនម៉ាណថ្ងៃនេះអូនអស់លុយចាយហើយតើអូនអាចសុំបងបានទេ»Taeធ្វើជាមុខកម្សត់រួចលាដៃឲនាយឯJkក៏ពិបាកប្រកែកហើយព្រោះក្រសែភ្នែកជាច្រើនកំពុងមើលមកនាយបែបនេះមានតែបង្ខំចិត្តចាញ់ក្មេងនោះម្តងហើយមើលទៅ

«ណាស់»ថារួចJkក៏ហុចកាតខ្មៅមួយឲទៅTae ឯTaeក៏យកយ៉ាងលឿនរួចក៏ធ្វើជារត់ទៅអោបនាយរួចក៏យំហើយញើសសម្បោរពេញអាវតម្លៃថ្លៃកប់ពពកនាយទាំងអស់ ចំណែកនាយក៏ធ្វើអីមិនបានដែលមានតែលាក់កំហឹសនេះសិនទេចាំតែទៅដល់វិមានវិញនាយនឹងហែកគេស៊ីជាមិនខានឡើយចាំមើលទៅ

«លាហើយប្តីសម្លាញ់»ថារួចTaeក៏ប្រញាប់រត់ចេញទៅបាត់ទាន់Jkឲមនុស្សទៅចាប់គេយកទៅប្រលះសាច់ពេញ

«ហឹស...លទ្ធផលដែលពូឯងកុហសខ្ញុំ»Taeនិយាយទាំងញញឹមរួចក៏សម្លឹងមើលទៅកាត់ខ្មៅនោះគេធានាថាគេនឹងបំផ្លាញវាឲអស់ចាំមើលទៅ អាពូចង្រៃរបស់គេនោះរលាយដោយស្នាដៃគេជាមិនខាន

..............

អំណាចស្នេហ៍🖤❤️‍🩹(ចប់)Where stories live. Discover now