6:អូនសុំទៅជាមួយប៉ាម៉ាក់របស់អូនវិញ

Start from the beginning
                                    

< មានរឿងអីហេស៎ជុងគុក >

< ប៉ា ជួយនាំប្រពន្ធខ្ញុំទៅមន្ទីពេទ្យផង ហឹកៗ គេឈឺពោះដល់សន្លប់ហើយប៉ា > ជុងគុកឃើញអ្នកជាប៉ាស្រាប់តែយំហូរតែម្តង ។ ពេលនាយនៅតែឯងគ្មានប៉ាម៉ាក់នៅក្បែរមើលទៅដូចជារឹងមាំខ្លាំងណាស់ តែបន្ទាប់ពីឃើញអ្នកមានគុណនៅចំពោះមុខនៅពេលដែលគេកំពុងតែជួបបញ្ហា គេយំតែម្តង គេខំមិនយំធ្វើជាខ្លាំងដើម្បីជាបន្គោលរឹងមាំសម្រាប់ថេយ៉ុង តែពេលនេះគេទប់លែងជាប់ហើយ ថេយ៉ុងដល់ថ្នាក់នេះទៅហើយ ថាគេទន់ជ្រាយក៏បាន តែគេពិតជាភ័យខ្លាំងពិតមែន ។

< ចូលឡានមក ប៉ានាំទៅមន្ទីពេទ្យ >

បន្តិចក្រោយមកពួកគេក៏បានមកដល់មន្ទីពេទ្យ គ្រាន់តែឡានឈប់ ជុងគុកបើកទ្វាឡានប្រញាប់ប្រញាលបីនាយតូចរត់ទៅក្នុងមន្ទីពេទ្យ។

< លោកដុកទ័រ ជួយប្រពន្ធខ្ញុំផង គេឈឺពោះដល់សន្លប់ហើយ >

< លោកយកគេដាក់លើគ្រែសិនមក >

ថេយ៉ុងត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ដោយទុកឲ្យជុងគុកអង្គុយផ្ទាល់ឥដ្ឋបញ្ឈក្បាលជង្គង់នៅមុខបន្ទប់យ៉ាងកំសត់។

< ថេយ៉ុងដល់ដៃពេទ្យជាច្បាស់ជាមិនអីទេជុង កូនកុំបារម្ភពេកអីណា៎ ជឿប៉ា > លោកប៉ារបស់ជុងគុកគាត់បានលើកដៃអង្អែលក្បាលនាយថែមទាំងនិយាយលើកទឹកចិត្តឲ្យនាយរឹងមាំឡើង

< ខ្ញុំខ្លាចថេយ៍និងកូនមានគ្រោះថ្នាក់ណាស់ប៉ា កំហុសទាំងអស់គឺមកពីខ្ញុំ > នាយខុសខ្លាំងណាស់ ដែលទុកថេយ៉ុងចោលឲ្យនៅផ្ទះម្នាក់ឯង នេះប្រសិនបើនាយមកមិនទាន់តើថេយ៉ុងនិងកូននឹងទៅជាយ៉ាងណា នាយនឹងមិនលើកលែងឲ្យខ្លួនឯងឡើយ បើពួកគេកើតអ្វីឡើង។

< កុំបន្ទោសខ្លួនឯងអី តើរឿងនេះវាយ៉ាងម៉េចទៅជុងគុក > បន្ទាប់ពីលឺសំណួររបស់អ្នកជាប៉ា នាយក្រាស់ក៏និយាយរៀបរាប់ដំណើរដើមទងឲ្យគាត់ស្តាប់

< អញ្ចឹងតើកូនចង់ធ្វើយ៉ាងម៉េចចំពោះពួកវា >

< ខ្ញុំមិនឲ្យវារួចខ្លួនទេប៉ា វាត្រូវសងទង្វើដែលប្រព្រឹត្តមកកាន់ថេយ៉ុងគុណនិងមួយពាន់មួយមុឺនដង >

លោកប៉ាក្មេងស្ទាវ☆(Completed)Where stories live. Discover now