«កុំភ័យអីហើយរឿងផ្លោះរបងកម្ពស់នោះមិនអីទេកាលនោះEtalyខ្ញុំផ្លោះរបងកម្ពស់5ម៉ែត្រលួចទៅដើរលេងផ៎...!!!អុះច្រឡំមាត់...»Taeភ្លេចខ្លួនក៏ច្រឡំនិយាយចេញទាំងអស់គ្មានសល់ដឹងបែបនេះគេក៏ប្រញាប់យកដៃមកខ្ទប់មាត់វិញយ៉ាងលឿន

«យ៉ាងណាយើងនៅតែមិនទុកចិត្ត ក្មេងសស្លាកសស្លើតដូចជាឯងនេះអាឡេះអាឡោះសឹងអីហើយ»Jk

«ហូយ...»Taeធ្វើមុខជូហួញដាក់នាយឡើងបែបនេះJlក៏យល់ព្រមធ្វើតាមចិត្តគេម្តងដោយដាក់សំណើរមួយជាមួយគេដូចគ្នាដែរ

«បានយើងយល់ព្រមតែមានលក្ខខណ្ឌ!!»Jkនិយាយទាំងបញ្ចេញស្នាមញញឹមចុងមាត់តិចៗ

«អ្វី?»Tae

.......................
Seoul high school

«អឹសផុតហើយ...»Taeនិយាយទាំងបោសអាវសតិចៗព្រោះតែវាប្រលាក់ដីអំឡុងពេលដែលគេផ្លោះរបងនោះអស់ហើយ

«លាសិនហើយពូJung បងOwen បងLen»ថារួចTaeក៏រត់ទៅប្រុតព្រោះជិតដល់ម៉ោងរៀនហើយបើនៅយូរទៀតខ្លាចយឺតម៉ោង

«លោកម្ចាស់ពិតជាបណ្តាយឲអ្នកប្រុសតូចធ្វើបែបនេះមែនទេ?ក្រែងលោកម្ចាស់ដឹងហើយថាសាលានេះវាយ៉ាងណា!?»Lenចង់សម្ដំលើរឿងដែលJkបន្លំប្រវិត្តរូបTaeធ្វើជាសិស្សក្រីក្រដើម្បីលាក់បាំងឋានៈពិត

«គេជាក្មេងឆ្លាតនិងពូកែគ្មាននរណាហ៊ានធ្វើបាបគេទេ!!»Jk

«បាទ»Len

«ទៅCasinoយើងទៅ»Jkថារួចពួកគេក៏ធ្វើដំណើរទៅបាត់

..........
ថ្នាក់12D

«អូនេះសិស្សថ្មីមកហើយមែនទេ»Jinaនិយាយទាំងអង្គុយលើតុTaeតែម្តង

«មិនមែនសិស្សថ្មីទេណាJinaហៅថាពួកសិស្សក្រីក្រវិញបានសម ខ្លួនជាអ្នកក្រទេតែសុទ្ធតែអួតថាមកពីEtaly ហាសហា..គួរចង់សើច!»Seyung

«សិស្សក្រីក្រតើវាយ៉ាងម៉េចយ៉ាងហើចណាក៏មិនបានសុំបាយពួកនាងស៊ីដែរ!?»Tae

«អ៎ចឹងហ៎?»Seyung

«អ្នកទាំងអស់គ្នាមើលនេះទៅក្មេងដែលចង់ធ្វើខ្លួនជាហង្សទាំងដែលខ្លួនត្រឹមជាចាបបែជាហ៊ានដើរចូលសាលានេះដោយមិនដឹងពីលទ្ធផលទៅវិញ!»Seyung

អំណាចស្នេហ៍🖤❤️‍🩹(ចប់)Where stories live. Discover now