ភាគ:១

1.8K 16 0
                                        


    អ៊ុនវ៉ូមើលដំណើរនាងចាកចេញទៅញញឹមបិទមាត់មិនជិតនោះទេនាងគួរឲ្យចាប់អារម្មណ៍បំផុតមនុស្សស្រីទីមួយហើយដែលមិនអើពើជាមួយសម្រស់ដ៏ស្រស់សង្ហាររបស់នាយនោះអាចថាបាក់មុខបន្តិចក៏ប៉ុន្ដែវាមិនថ្វី..ហិហិ....! អាចថាពេលនេះមិនទាន់ពេលក្រោយអាចជាជាប់ចិត្តនឹងគេដកខ្លួនមិនរួចនោះឡើយ។
« ខ្ញុំនឹងធ្វើជាមិត្តនាងទាល់តែបានណា លី ដាអ៊ុន » អ៊ុនវ៉ូស្រដីមិនចេះខ្មាសមាត់សុទ្ធតែចង់បានគេមកធ្វើជាមិត្តភក្ដិតែមើលទង្វើចុះដូចមកញ៉ែញ៉ង់ដាអ៊ុនឲ្យច្បាស់កហរឡែតនៀកចេះតែមានម៉ងទៅហើត។
    មីរីនមកពីទិញអ្វីវិញបានប្រទះឃើញមិត្តមកអង្គុយក្រោមដើមឈើឯណេះវិញក្រែងមុនហ្នឹងនាងនៅលើបង់នោះ?
« នាងអ៊ុនម្ដេចឯងមកអង្គុយទីនេះ? » មីរីនចូលមកក្បែរមិត្តដាក់ថង់នំមួយកន្លែងសិនបាននាងសួរទៅទាំងមានចម្ងល់។
« ដោយសារតែមានគេចូលទៅអង្គុយហើយបានខ្ញុំត្រូវមកទីនេះនឹងណា »
« ចុះអាណាគេក៏ហ៊ានយ៉ាងហ្នឹង? ហ៊ានមកដណ្ដើមកន្លែងអង្គុយរបស់ពួកយើង? » មីរីនឡើងក្ដៅក្រហាយថាអ្នកណាអីក៏អាក្រក់យ៉ាងនេះ? ឬមួយមិនឃើញមានអ្នកនៅទេ? អីយ៉ា...អញ្ចឹងក៏មិនកើតដែរ!
« ជាក្រាស់ថ្មីឯងទេដឹង? »
« ក្រាស់ថ្មី? គេអ៊ុនវ៉ូនោះឬ? » មីរីនសប្បាយចិត្តឡើងមកវិញពេលដឹងថាអ្នកអង្គុយនោះជាក្រាស់ថ្មីថ្មោងរបស់ខ្លួនផងចេះតែវាចាទៅដោយមិនទាន់គិតទៅកើតដែរ។
« ត្រូវហើយគេមករញ៉េរញ៉ៃច្រើនជាមួយខ្ញុំណាស់គ្រាន់តែគេមកអង្គុយបង់ជាមួយស្រីៗអស់នោះសម្លឹងមើលមិនដាក់ភ្នែកទេឡើងខ្ញុំឯណេះភ័យខ្លួនយ៉ាងខ្លាំង » ដាអ៊ុនរៀបរាប់ប្រាប់មិត្តភក្តិនាងវេទនាហត់ចិត្តណាស់តើបើលេងមកធ្វើចឹងៗដាក់នាងអ្នកណាទៅហ៊ានក្អកច្រើនជាមួយ? ទោះបីជានាងឆ្នាសកម្រិតណាក៏នៅមិនអាចប្រៀបធៀបពួកព្រានារីនោះបានដែរ។
« ហ៉ើយ....គ្មានអីទេតោះពួកយើងទៅសង្ស័យថាគេអាចជាចេញទៅបាត់ហើយ » មីរីនទាញដៃដាអ៊ុនក្រោកឈរអស់កម្ពស់ក្រោយមក៏ទាញឲ្យនាងដើរតាមខ្លួនទៅអង្គុយកន្លែងពួកគេវិញ។
« នោះឃើញទេ? គេទៅបាត់ហើយ3» មីរីនបង្ហាញទឹកមុខហួសចិត្តឥឡូវនេះអ៊ុនវ៉ូមិនបាននៅផងអញ្ចឹងហើយក៏តាមហ្នឹងទៅចុះពួកនាងបាននាំគ្នាដាក់គូថអង្គុយរួចមកបានយកញាំនំចំណីទិញមកទាំងពីរនាក់ដោយមានកែវភ្នែកមួយគូរតាមសម្លឹងមើលពួកនាងមិនដាក់ភ្នឺកទៅណាទាំងអស់។
    ម៉ោង៥ល្ងាច.....!
   មេឃចាប់ផ្តើមអស្ដង្គតហើយសិស្សគ្រប់គ្នាបានប្រម៉ែប្រមូលរបស់របសសិក្សារបស់ពួកគេដាក់ក្នុងកាតាបដើម្បីចាកចេញទៅផ្ទះរៀងៗខ្លួនវិញ។ នាងល្អិតដាអ៊ុនបានដើរចេញមកដល់ខាងក្រៅនាងឈររ៉េម្នាក់ឯងដោយមីរីនបានទៅផ្ទះមុននាងហើយលឺថាមានការរវល់បានជាមិនបាននៅកំដរជាមួយគ្នា។ ដាអ៊ុនចេញមកហួសខ្លោងទ្វាសាលាក៏បានជួបគ្នានិងបុរសម្នាក់អង្គុយក្នុងឡានទំនើបមួយបើកកញ្ចក់ម្លឹងមើលមុខនាងតូចជាប់មិនដាក់ភ្នែកសោះ។
« ចូលឡាន » សម្ដីព្រងើយកន្ដើយពីអ្នកនៅខាងក្នុងឡានមកដាអ៊ុនឡើងនាងជ្រក់ជ្រេញចរិតគេមួយនេះខ្លាំងណាស់នាងសឹងតែអាចចាប់ច្របាច់កគេឲ្យស្លាប់មួយកន្លែងភ្លាមៗតើនៀកគួរឲ្យក្ដៅក្រហល់ក្រហាយចិត្តមែន។
« ឯងចង់ទៅណាទៀត? រកអ្វីញាំ? » ដាអ៊ុនវាចាដាក់អ្នកម្ខាងទៀតទោះបីជាមើលទៅគេហាក់ដូចជាមិនសប្បាយរីករាយក្នុងចិត្តក៏ដោយនាងមានតែនិយាយចេះនិយាយចុះដើម្បីឲ្យគេមកនិយាយជាមួយខ្លួនវិញ។
« អត់ចង់ទៅណាទាំងអស់គឺទៅផ្ទះត្រឹមប៉ុណ្ណឹង » អ្នកកម្លោះសង្ហារម្នាក់នេះគ្មាននរណាឆ្ងាយពីឆា អ៊ុនវ៉ូឡើយការពិតទៅពីរនាក់នេះជាមិត្តនិងគ្នាយូរណាស់មកហើយគ្រាន់តែថាអ៊ុនវ៉ូគេទើបមកពីបរទេសហើយមកចូលរៀនសាលាជាមួយដាអ៊ុននឹងឯង។ អាចថាដំបូងនាងរៀងភ្ញាក់ផ្អើលបន្ទាប់មកធ្វើមិនខ្វាយខ្វល់វិញធ្វើដូចជាមិនស្គាល់គេពិតប្រាកដណាស់ម៉្យាងពីរនាក់គេនេះសម្ដែងចេញមកឡើងល្អឥតខ្ចោះរកកន្លែងទាស់ឬគ្មាននរណាម្នាក់ចាប់អារម្មណ៍ដឹងទេ។
« ឯងខឹងជាមួយខ្ញុំឬ? រឿងកាលពីថ្ងៃនោះមកពីខ្ញុំមិនចង់ឲ្យមានអ្នកណាដឹងថាពួកយើងត្រូវជាអ្វីនឹងគ្នាអញ្ចឹងហើយខ្ញុំសុំទោសណាឯងកុំខឹងទៅមើលម្នាក់នេះសុំអង្វរ » ដាអ៊ុនលើកដៃសំពះសុំទោសអ៊ុនវ៉ូចេញពីចិត្តដោយស្មោះអស់ពីបេះដូងនាងគ្មានបំណងតែវាភ្លាមៗក៏តាមហ្នឹងទៅចុះខ្ជិលនិយាយឬបកស្រាយប្រាប់តាំងពីដំបូងដោយសារមិនចង់ឲ្យមានអ្នកសង្ស័យច្រើន។
« ហ៉ើយ...ខ្ញុំមិនបានខឹងតែអន់ចិត្តឯងដឹងឬនៅ? ខ្ញុំខំណាស់ដើម្បីដូចមិនស្គាល់ឯងណាខ្ញុំឯណេះតឹងទ្រូងស្ទើស្លាប់ » អ៊ុនវ៉ូតបមកដោយធម្មតាៗប៉ុន្ដែអ្នកណាទៅដឹងនោះថាគេពិតជាតូចចិត្តជាទម្ងន់បំផុត។ ជាពិសេសពេលនៅថ្នាក់រៀនគេព្យាយាមមើលមកកាន់នាងរហូតមិនដាក់ភ្នែកឡើយនាងនៅមិនឃើញនៅតែធម្មតាៗ។
« ខ្ញុំក៏ព្យាយាម » ដាអ៊ុនពេបមាត់ដាក់អ៊ុនវ៉ូនាងគ្មានទៅចាញ់អ្វីគេឯណា? នាងដូចតែគេដែរហ្នឹងនាងដឹងថាអ៊ុនវ៉ូមើលមកកាន់ខ្លួនតែនាងនៅអង្គុយចាំស្ដាប់គ្រូពន្យល់វិញទៅឥឡូវនេះមានអីក្រៅពីមកអង្គុយលួងលោមក្មេងតូច ឆា អ៊ុនវ៉ូ។
« អ៊ឹម..ឯងចង់ញាំអី? បាយល្ងាចនេះចាំខ្ញុំជាអ្នកប៉ាវឯងទៅចុះណា » អ៊ុនវ៉ូញញឹមយ៉ាងស្រស់បស់មកវិញភ្លេតពេលធ្វើកាយវិការបែបនេះវាក៏ល្អម៉្យាងដែរតើបើដឹងចឹងគេលេងចរិតអញ្ចឹងតាំងពីយូរហិហិ...!
« អូខេបែបណាក៏បានដែរច៎ាសប្រសិនជាឯងជាអ្នកចេញលុយទៅហើយនេះខ្ញុំកំពុងតែកូរពោះឃ្លានស្រាប់ផង » ដាអ៊ុនយកដៃមកស្ទាបពោះក្រោយពីនិយាយរួចហើយមកបញ្ជាក់ឲ្យអ៊ុនវ៉ូដឹងខ្លួននាងនេះគឺថាឃ្លានអើយសែនឃ្លានគ្រាន់តែនឹកឃើញដល់ម្ហូបឆ្ងាញ់ៗភ្លាមនោះពោះនាងវាកាន់តែកូរមានះចង់តែញាំឲ្យបានឆាប់ៗទេតើនៀក។

មិត្តភក្តិខានបានជួបគ្នាយូរហើយត្រឡប់មកវិញក៏នៅតែដដែលដាអ៊ុនមិនបាននឹករលឹកអ្វីច្រើនមានតែឲ្យគេប៉ាវនាងញាំអ្វីទៀតផង។
« ឯងនេះលឺតែរបស់ញាំណាឆ្ងាញ់ៗដឹងតែហារទឹកមាត់ចង់ញាំវាខ្លាំងណាស់ទៅហើយត្រូវដែរឬមួយក៏យ៉ាង? ឆ្លើយមក» អ៊ុនវ៉ូផ្ទុះសំណើចឡើងមកគេពោលមកនេះព្រោះវាជាចរិតនាងតាំងពីដើមទៅហើយមាត់សួរគេថាចង់ញាំអ្វី? ប៉ុន្តែខ្លួនឯងមិនមែនជាអ្នកចេញលុយទេគឺអ្នកដែលនាងបានបបួលមកនោះជាអ្នកចេញជំនួស...ហុហុ...ស្ដាប់ទៅទំនងណាស់។ ដាអ៊ុនត្រូវគេដាក់ចំកណ្ដាលមុខពេកក៏លែងនិយាយមាត់កច្រើនក៏បានខ្ទប់មាត់មើលទៅខាងក្រៅកញ្ចក់ឡានឯណោះវិញ។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now