«បងប្រុសគេជាអ្នកណា??»ហ្វឹងអ៊ីសួរទៅអ្នកជាបង
«សត្រូវធំបំផុតរបស់លោកពូនិងពុកតូច»ហ្វឹងយានឆ្លើយ
«ហាស!!គេម្នាក់នឹងឬ?!»ហ្វឹងអ៊ីលាន់មាត់ឡើងដឹងសឹងតែមិនជឿ
«ត្រូវហើយ»ហ្វឹងយាននិយាយទាំងទឹកមុខពិបាកស្មាន
«អ្ហឹក/តើឯងយ៉ាងម៉េចហើយ??»កំពុងតែនិយាយជាមួយហ្វឹងយានសុខៗហ្វឹងអ៊ីក៏ស្រាប់តែឈឺមុខរបួសធ្វើឲ្យកម្លោះទាំងបីព្រួយបារម្ភយ៉ាងខ្លាំង
«ហឹម??អាអ៊ីក្មេងនេះជាកូនអ្នកណា??»ហ្វឹងយានបានចាប់អារម្មណ៍លើកូនក្មេងដែលតាមហ្វឹងអ៊ីមក
«ពួកគេគឺ. . ./បងប្រុសៗទីបំផុតបងមកវិញហើយ»ភ្លាមនោះលីនជាបានរត់មកត្រហេបត្រហប់មករកជីនឈិន
«តើមានរឿងអ្វីមែនទេ??»ជីនឈិនសួរ
«គឺពុក. .ពុកត្រូវព្រះស្នំចោទប្រកាន់ថាជាអ្នកក្បត់ជាតិពេលនេះពួកទាហានបានមកចាប់ខ្លួនពុកយកទៅឃុំក្នុងគុកងងឹតហើយបងប្រុស»លីនជានិយាយ
ក្រាក*សំឡេងបើកទ្វារបន្ទប់
«យៀកហ្វឹង ប្រសិនបើទ្រង់ចង់ឲ្យខ្ញុំលើកលែងឲ្យលោក លោកត្រូវសហការជាមួយខ្ញុំធ្វើរឿងមួយ»ដោយលឺបែបនេះរាងតូចក៏ដឹងថាជាស្នាដៃរបស់អ្នកណាបាត់ទៅហើយរូចគេក៏បង្កើតល្បិចមួយដើម្បីឲ្យឈិនយូធ្លាក់ចូលក្នុងអន្ទាក់នោះ
«មិនបាន បងធ្វើបែបនោះមិនបានទេ»ក្រោយដឹងថាល្បិចនោះជាអ្វីហើយរាងមាំប្រកែកយ៉ាងកំហិត
«បើលោកមិនធ្វើក៏មិនអីដែរ ព្រោះខ្ញុំដឹងថាលោកមិនដាច់ចិត្តពីនាង»រាងតូចនិយាយរួចក៏ចាកចេញទៅ
«យីងអឺ បងមិនមែនមានន័យបែបនឹងនោះទេ យីងអឺ»ថាហើយនាយក៏រត់ទៅតាមរាងតូចបាត់ទៅ
«បងប្រុស តើគាត់ជាអ្នកណា??»ហ្វឹងអ៊ីសួរពីវត្តមានរបស់លីនជាព្រោះតែគេមើលទៅបងប្រុសរបស់គេនិងបុរសនោះដូចជាស្និតនឹងគ្នាខ្លាំង
«អ៎លីនជានេះជាប្អូនប្រុសរបស់ខ្ញុំហើយហ្វឹងអ៊ីម្នាក់នេះគឺជាម្ចាស់សំណាក់មួយនេះឈ្មោះលីនជា»
«សួស្ដីរីករាយណាស់ដែលបានស្គាល់/បាទខ្ញុំក៏ដូចគ្នា»
#skip
«អញ្ចឹងមានន័យថាគេម្នាក់នឹងជាឪពុកបង្កើតពួកខ្ញុំឬ!!?»ហ្វឹងអ៊ីលាន់មាត់ក្រោយលឺរាងតូចនិយាយបែបនោះ ( មុននេះបន្តិច )
«យីងអឺ មិនមែនបងមិនដាច់ចិត្តពីនាងទេតែបងខ្លាចបាត់បង់អូនម្ដងទៀតជាលើកទីបីណាបងខ្លាច»រាងក្រាស់និយាយ
«ចុះលោកចង់ឲ្យកូនៗរបស់លោកមានគេមានគ្រោះថ្នាក់ឬ??16ឆ្នាំមុនបើមិនដោយសារតែលោកម្លោះហើយដែលពួកគេត្រូវជួបគ្រោះថ្នាក់ខ្ញុំប៉ិសនឹងបាត់បង់គេម្ដងហើយលោកដឹងទេទោះបីខ្ញុំខំលាក់អត្តសញ្ញាណប៉ុណ្ណឹងហើយនាងនៅតែស៊ើបដឹងហើយព្យាយាមតាមសម្លាប់ខ្ញុំនឹងពួកគេមិនចេះឈប់»រាងតូចនិយាយប្រាប់ពីអ្វីដែលឈិនយូធ្វើដាក់នាយអស់រយៈពេល16ឆ្នាំមកនេះ
ទោះបីនាងមិនដឹងថារាងតូចនៅរស់ប៉ុន្ដែពាក្យចចារ៉ាមដែលនិយាយពីគេជាមនុស្សប្រុសអាចពពោះបានគឺសាយភាយពាសពេញនគរទាំងពីរជាហេតុធ្វើឲ្យឈិនយូចង់ដឹងចង់ចាប់យកក្នេងទាំងពីរមកពិសោធន៍ថាតើពួកគេអាចពពោះដូចឪពុកគេដែរឬអត់ទេ
«កូនៗរបស់បង!!អញ្ចឹងក្មេងទាំងពីរនាក់នោះជាកូនរបស់បងនឹងអូនមែនឬ!!»រាងមាំមិនសូវចាប់អារម្មណ៍លើពាក្យរាងតូចនិយាយរៀបរាប់ខ្លាំងជាពាក្យថាកូនៗរបស់នាយឡើយ
«ត្រូវហើយពួកគេជាកូនរបស់លោក»
«ហ្វឹងអ៊ី. . .!!/ហេតុអ្វីបានជាលោកធ្វើបាបពុកតូចដល់ថ្នាក់នេះ??»មិននិយាយអ្វីច្រើនរៗនាយល្អិតហ្វឹងអ៊ីដកកាំបិតមកចាក់រាងមាំតែម្ដងព្រោះតែគេមិននឹកស្មានថាមនុស្សដែលគេឃើញថាប្រមឹកតាមយាកយីពុកតូចរបស់គេជាមនុស្សដែលឃោរឃៅសៗដល់ថ្នាក់នេះតាមអ្វីដែលពូរបស់គេនិយាយប្រាប់និងរាងតូចនិយាយមុននេះ
«ពុកសុំទោស/ហឹក. .ហឹក. .មនុស្សអាក្រក់ៗ/បានហើយហ្វឹងអ៊ីឈប់ទៅ»ដោយឃើញថាស្ថានភាពមិនសូវល្អរាងតូចក៏ចូលឃាត់នាយល្អិតស្របពេលហ្វឹងយានមកដល់ដូចគ្នាជាមួយមនុស្សប៉ុន្មាននាក់ផងដែរ
«ហឹក. .ហឹក. .ហេតុអ្វីបានជាខ្ញុំមានឪពុកដូចលោកចឹង??ហឹក. .ហឹក. .»
«ហ្វឹងអ៊ី!!»នាយល្អិតយំមិនទាន់បានប៉ុន្មានផងក៏សន្លប់បាត់ទៅ
សូមរង់ចាំអានភាគបន្ត
YOU ARE READING
ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??
Romanceតើអ្នកជឿលើការថយពេលវេលាទេ??
ភាគទី25 : ការពិតត្រូវបានលាតត្រដាង
Start from the beginning
