ភាគទី25 : ការពិតត្រូវបានលាតត្រដាង

235 10 1
                                        

ពេលត្រលប់មកដល់នគរថាងវិញនៅតាមផ្លូវពួកគេកត់សម្គាល់ថាក្នុងរទេះមានអ្វីមិនប្រក្រតីពេលពួកគេឆែកមើលទៅក៏ឃើញថាមានក្មេងប្រុសពីរនាក់ដែលជាក្មេងមកពីអម្បូរមនុស្សដែលគេជួយក្នុងព្រៃនោះមកតាមពួកគេព្រមទាំងមានសំបុត្រមួយច្បាប់

សូមលោកម្ចាស់ទាំងបួនជួយមើលថែពួកគេផង ក្មេងទាំងពីរនាក់នេះកំព្រាគ្មានឪពុកម្ដាយនោះទេ ពួកខ្ញុំបាននិយាយបញ្ចុះបញ្ចូលពួកគេហើយប៉ុន្តែពួកគេនៅតែទទួចចង់ទៅតាមពួកលោកដូច្នេះសូមលោកម្ចាស់ទទួលយកគេផងចុះ

*ពាក្យនៅក្នុងសំបុត្រ

«នេះ~~អាយកើតឆ្គួតឥលូវហើយ»ហ្វឹងអ៊ីស្រែកឡើងព្រោះថាក្រោយអានសំបុត្រចប់ក្មេងទាំងពីរនេះមិនមែនតាមពួកគេទាំងបួននាក់នោះទេគឺពួកគេតាមនាយទៅ វិញទេ ឈឺក្បាលជាមួយមនុស្សធំបីនាក់មិនគ្រប់ហើយថែមកូនក្មេងពីរនាក់ទៀតបើមិនឆ្គួតគឺចម្លែកហើយ

#ផ្ទះសំណាក់ត្រកូលជាំង

«ទីបំផុតព្រមមកវិញហើយលោកម្ចាស់ប្អូន»គ្រាន់តែឈានជើងចូលមកខាងក្នុងភ្លាមហ្វឹងអ៊ីបានទទួលពាក្យស្វាគមន៍ពីបងប្រុសរបស់គេយ៉ាងព្រឺសម្បុរ

«ហិហិ អាអ៊ីត្រលប់មកវិញហើយ បងប្រុសចុះឯណាពុក តូចនោះ??»ហ្វឹងអ៊ីតបទៅបងប្រុសយ៉ាងស្រទន់គួរឲ្យស្រឡាញ់ខុសពីពេលនៅជាមួយជីនឈិនឆ្ងាយណាស់ ដោយមិនឃើញរាងតូចនៅជាមួយហ្វឹងយាន ហ្វឹងអ៊ីក៏សួរ

«នោះ»ហ្វឹងយាននិយាយព្រមទាំងចង្អុលទៅមាត់ទ្វារដែលហ្វឹងអ៊ីដើរចូលមកមុននេះ

«តើលោកមិនចេះហត់ទេឬបានជាមកតាមខ្ញុំរាល់ថ្ងៃបែបនេះនោះ»គ្រាន់តែរាងតូចដើរចូលមកភ្លាមជីនឈិន និងបុរសបិតមុខម្នាក់ៗចំហាមាត់ភ្លុងព្រោះថានេះឬរាជបុត្រាទីពីរដែលគេធ្លាប់លឺតាមពាក្យចចាមរ៉ាមនោះ

«អត់ទេបងមិនហត់ទេឲ្យតែបាននៅក្បែរអូនធ្វើឲ្យអូនព្រមលើកលែងទោសឲ្យបងនោះ»រាងមាំនិយាយដោយមិនក្រែងចិត្តខ្មាសអ្នកណាឡើយឲ្យតែរាងតូចព្រមលើក លែងទោសឲ្យនាយនោះ

«មើលមាត់ខ្ញុំឲ្យច្បាស់ណា ខ្ញុំ-គ្មាន-ថ្ងៃ-លើក-លែង-ឲ្យ- លោក-ជាដាច់ខាត់ចាំទុកទៅ ផាំង»ថាហើយរាងតូចក៏បើចូលក្នុងបន្ទប់បិទទ្វារយ៉ាងខ្លាំងរហូតលឺដល់ខាងក្រៅ

You've reached the end of published parts.

⏰ Last updated: Oct 08 ⏰

Add this story to your Library to get notified about new parts!

ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??Where stories live. Discover now