« ល-លោកVegas កុំផ្តេសផ្តាស ណា បើលោកលែងខ្ញុំវាក៏ចប់រឿងហើយ » Pete មកនិយាយអ្វីទាំងព្រឹកបែបនេះអញ្ចឹង យប់មិញនៅមិនទាន់គ្រប់គ្រាន់ទៀតឬ បើស្តាប់តាមភីតព្រមប្រលែងគេអោយមានសេរីភាពក៏វាល្អទៅហើយ ។

« ឯងដឹងទេថា សេរីរាងកាយរបស់មនុស្សត្រូវតែក្រោបឡើយនៅពេលព្រឹកព្រលឹមបែបនេះ ជាពិសេសគឺរបស់មនុស្សពេញលក្ខណៈដូចជាយើងនេះ វាត្រូវក្រោបមកធ្វើការបស់វាដូចគ្នា » Vegas ដៃដែលមានទម្ងន់ដកចេញពីរាងកាយតូចដែលនៅក្បែរខ្លួនហើយក៏ងាកមកនិយាយពីការងារពេលព្រឹករបស់មនុស្សប្រុស ដែលភីតស្តាប់ហើយមិនសូវជាយល់ ។

« តុកៗ.....» សម្លេងគោះទ្វាបានបន្លឺឡើងធ្វើឲ្យរាងតូចបើកភ្នែកធំៗមើលទៅមាត់ទ្វា ទឹកមុខស្រាប់តែឆ្លេឆ្លាដូចមាន់រកពង់អញ្ជើញ ។

« លោកប៉ាៗៗ...បើកទ្វារឲ្យខ្ញុំបន្តិបមក លោកប៉ា...» Venice សម្លេងគោះទ្វាបន្លឺដោយដៃតូចដែលប្រឹងគោះឲ្យរណ្ថើនលឺខ្លាំងឡើង ដែលមិនទាន់មានការបើកអោយរូបគេបានចូលនោះទេ ។

« ល-លោក កុំណា កុំ...» Pete ស្ទុះក្រោបយ៉ាងលឿនដែលឃើញគេញញឹមមើលមកខ្លួនហើយក៏ចុចនិង
បូតុងក្បែរក្បាលគ្រែនោះដោយមិនចាំបាច់នាយត្រូវដើរទៅបើកទ្វានោះទេ ។

« ក្រាក....»

« លោកប៉ាៗ..» Venice បន្ទាប់ពីទ្វាបន្ទប់របើកឡើងហើយនោះរាងតូចជើងខ្លីៗក៏រត់សំដៅមកលើគ្រែដ៏ធំរបស់លោកប៉ាគេដែលកំពុងតែគេងដណ្តាប់ភួយត្រឹមដើមទ្រូងរបស់ខ្លួន ។

« អឹប...ហេតុអ្វីក៏មករកប៉ាទាំងព្រឹកបែបនេះ » Vegas អោនទៅថើបថ្ពាល់កូនតូចរបស់ខ្លួនហើយក៏ចាប់អោយក្មេងតូចមកអង្គុយចំហៀងខ្លួនវិញ ។

« លោកប៉ា មានឃើញបងPeteទេ ខ្ញុំក្រោបមកមិនឃើញគាត់សោះ មិនដឹងថាបងPete គាត់ទៅណា » Venice ដៃតូចតោងក.លោកប៉ារបស់ខ្លួនទាំងដាក់ផ្ទៃមុខអោយនៅជិតនិងលោកប៉ាគេ ទាំងសម្តីត្អួញត្អែរទៀតផង ។

« ប៉ាធ្វើយ៉ាងម៉េចនិងដឹងទៅ បើកូនជាអ្នកដេកអោបរាល់យប់បែបនេះ លោកប៉ាក៏មិនដឹងដែរ » Vegas ស្រាប់តែធ្វើមុខឆ្ងលមើលមកកូនប្រុសវិញ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now