បងប្រុស🔞

Start from the beginning
                                    

«មីនកូន ចូលមកនេះមក»អ្នកស្រីមីនហៅកូន
ប្រុសធម៌អោយចូលទៅក្នុងបន្ទប់ទទួលភ្ញៀវ
ព្រោះគាត់ចង់អោយពួកគេស្វាគមន៍គ្នាបន្តិច
ខានជួបគ្នាយូហេីយ ល្មមអាចនិយាយគ្នាត្រូវ
រូវខ្លះហេីយ តែជាក់ស្ដែងកូនទាំងពីរបស់គាត់
បែជាមេីលមុខគ្នាមិនចំទៅវិញ។ជីមីនញញឹម
ស្ងួតរួចក៏ដេីរមកជិតដោយឆ្លេីយតិចៗ៖

«បាទ..»ជីមីនឆ្លេីយសឹងតែមិនឮ រួចក៏ដេីរទៅ
ដាក់បង្គុយជិតម្ដាយ ដោយលេីខ្លួនស្លៀកពាក់ឈុតគេងស្ដេីងពណ៌សាច់ វែងត្រឹមភ្លៅបញ្ចេញជេីងស្រលូនសក្បុះអួតភ្នែកនាយក្រាស។

«កូនហត់ហេីយម៉ាក់ ប៉ា កូនចង់សម្រាក»
និយាយរួចគេក៏ក្រោកឈរអស់កម្ពស់ឡេីងទៅ
ខាងលេីបាត់ ព្រោះបន្ទប់នាយនៅទល់មុខបន្ទប់
ជីមីនដែរ។ឃេីញកូនប្រុសបែបនោះលោកមីន
នឹងប្រពន្ធក៏មិននិយាយអ្វីព្រោះដឹងចរឹតកូនគាត់
ច្បាស់។ស្របពេលនោះជីមីនក៏សុំខ្លួនឡេីងទៅរៀបចំខ្លួនបន្តិច ពួកគាត់កងក់ក្បាលអោយទៅ។ ជីមីនឡេីងមកដល់បន្ទប់ រួចក៏បេីកទ្វារុញចូល
តែភ្លាមនោះ ក៏មានបាតដៃក្រាសឃ្មឹកគ្រាត
គ្រេីមមកចាប់កដៃគេទាំងកំរោល៖

«អួយ!!!»ជីមីនស្រែក ព្រោះដៃខ្លួនទទួលរង
ភាពឈឺចាប់ ខណៈនោះគេក៏បែមកក្រោយ
បម្រុងនឹងស្រែកអោយអ្នកដែលហានធ្វេីបែប
នោះដាក់ខ្លួន តែខ្លួនស្រាលដូចសំឡីក៏ត្រូវគេ
រុញអោយចូលទៅក្នុងបន្ទប់ទាំងមិនបានត្រៀម
ខ្លួន។
អឹក!!!
ស្នូខ្នងប៉ះអឹបជាមួយជញ្ជាំង ខណៈមាឌល្អិតត្រូវបងប្រុសធម៌រុញអឹបដោយមានគេឈរឃាំងពី
មុខជាប់មិនអោយជីមីនគេចទៅណាបាន។

«ប-បងប្រុស បងចង់ធ្វេីអី?ឆាប់លែងខ្ញំទៅ»
មាត់ញ័រចំប្រប់សួរទៅគេ រីឯកែវភ្នែករេចុះឡេីង ព្រោះមិនហានសម្លឹងគេចំ។
«ស្លៀកពាក់បែបនេះ ចង់ទាក់ទាញយេីងតេី
មែនទេ?ហ៊ឹស!!យេីងទៅប៉ុន្មានឆ្នាំហេីយឯងនៅតែមិនចោលចរឹតនឹងទៀតឬ មីនជីមីន?»
គេសួរដោយសង្ហេីមធ្ងន់ៗ ដៃកច្របាច់ដៃតូចៗតឹងណែនស្ទេីតែបាក់ឆ្អឹង។

«ទាក់អី ខ្ញុំមិនបានទាក់បងទេ ព្រោះខ្ញុំទេីប
តែងេីបពីគេង បានជាស្លៀកចឹង វាទាក់ទងអី
ជាមួយបងទៅ លែងដៃខ្ញុំទៅ ឈឺណាស់»
«យេីងដឹងពីបំណងឯងច្បាស់ណាស់ ឯងដឹង
ថាយេីងមកថ្ងៃនេះមែនទេ បានជាប្រឹងបញ្ចេញ
រូបរាងដេីម្បីទាក់ទាញចំណាប់អារម្មណ៍?»
នាយហាស្ដីឡេីង ហាក់មិនកោតក្រែងចិត្តនាយតូច ធ្វេីអោយជីមីនមានអារម្មណ៍ថាចុកទ្រូងខាងឆ្វេង ទេីបគេចាក់បណ្ដោយតាមដែលយ៉ុនហ្គីនិយាយ៖

[ប្រលោមលោកខ្នាតខ្លី]Where stories live. Discover now