Ep 4 ដឹងខ្លួនវិញ

Start from the beginning
                                    

"ឯងសួររកប៉ាម៉ាក់ខ្លួនឯងអញ្ចឹងហ៎េស..!!" សម្តីរាងតូចប៉ុន្មានម៉ាត់នេះរឹតតែធ្វើឲរាងក្រាស់កើនកម្តៅឡើងហើយគេច្របាច់មាត់រៀងតូចមួយទំហឹងហើយនិយាយបន្ត

"ឯងជាឃាតករសម្លាប់លោកពូនឹងមីងរបស់យើងមិចក៏ឯងសួររកពួកគាត់" គេក៏ប្រលែងមាត់រាងតូចវិញតែគ្រាលាស់ឡើងចង់បាក់ក៏រាងតូចហើយ

"ទេ..ហឹកប៉ាម៉ាក់ខ្ញុំមិនស្លាប់ទេ..ហឹក..លោកកុហកខ្ញុំមែនទេ..ហឹក..មិនពិតនោះទេ..ខ្ញុំមិនជឿ..ហឹក" វាភ្លាមៗពេកហើយនាយតូចម្នាក់នេះទទួលយកមិនបានទេទឹកភ្នែកហូរកាត់ថ្ពាល់ពេលនេះរាងតូចមិនដឹងនិយាយអ្វីទៀតទេវាលឿនខ្លាំងណាស់រឺមកពីនាយមែនទេទើបបណ្តាលឲមានរឿងបែបនេះកើតឡើង

"ឯងជាឃាតករសម្លាប់ប៉ាម៉ាក់ខ្លួនឯងស្តាប់លឺទេឯងជាអ្នកសម្លាប់ពូនឹងមីងរបស់យើង..!!!" ផុតពីច្របាច់មាត់រាងក្រាស់ Sunghoon មកច្របាច់ ក ដៃរាងតូចម្តងនាយច្របាច់តាមកំហឹងដែលនាយមានទាំងស្រែកកំហកខ្លាំងៗរហូតធ្វើឲច្រាលឈាមចេញទៅកាន់សារ៉ូមដែលកំពុងព្យួរហូតដល់ចូលទៅក្នុងទឹកសារ៉ូមវិញ

"ហឹក..ខ្ញុំឈឺលេងទៅ" រាងតូចនាយទ្រាំមិនបានពិតមែនហើយទើបហ៊ានស្រែកឲគេបែបនេះ

"តែអ្វីដែលឯងឈឺយើងចូលចិត្ត" រាងក្រាស់គេមិនលេងនេះទេរឹតតែច្របាច់ខ្លាំងជាងមុនទៀតរហូតធ្វើឲរាងតូចចង់សន្លប់ហើយ

មនុស្សទើបដឹងខ្លួនហើយគេមកធ្វើបាបទៀត☺️

"ហឹក..លេងទៅខ្ញុំឈឺខ្ញុំមិនបានសម្លាប់ប៉ាម៉ាក់ទេហឹក..." រាងតូចខំរើបម្រាស់ណាស់តែដូចមិនបានផលសោះរឹតតែឈឺលើសដើម

"ឯងមិនបានសម្លាប់ចុះអ្នកណាសម្លាប់..!!! ផោះតាងយើងរកឃើញច្បាស់នឹងភ្នែកពេកហើយ..!!" គេស្រែកក្តែងៗទៅកាន់រាងតូចនឹងច្របាច់ដៃខ្លាំងៗច្រាលឈាមចេញមកក្រៅមិនតិចទេ

"លេងទៅ..ហឹកខ្ញុំឈឺ" មនុស្សទើបដឹងខ្លួនមកមិនទាន់ជាស្រួលបួលផងលឺដំណឹងថាប៉ាម៉ាក់ស្លាប់ហើយនៅមានអ្នកមកចោទថាខ្លួនអ្នកសម្លាប់ទៀត

"ឈឺ? ហឹសយើងនឹងធ្វើឲឯងឈឺជាងនេះរាប់ពាន់ដងទៅទៀតឲវាសាកសមនឹងទង្វើរដែលឯងសម្លាប់ពូនឹងមីងយើងឯងនឹងរស់នៅដោយវេទនាជាងស្លាប់ទៅទៀតឯងត្រូវតែសង..!!" គេមិនត្រឹមតែនិយាយទេនាយចាប់ក្របាច់មាត់រាងតូចមួយទំហឹងមិនគ្រប់ចាប់បោចខ្សែសារ៉ូមចេញពីដៃរាងតូចមួយទំហឹងទៀតចេញឈាមមិនតិចទេ

𝖳𝗁𝖾 𝖥𝗂𝗋𝗌𝗍 𝖲𝗍𝖾𝗉 // 𝖧𝖾𝖾𝗁𝗈𝗈𝗇Where stories live. Discover now