Ep9 : កូនចៅខ្លា

905 143 9
                                        

ថ្ងៃ​នេះ​ហ៊ឺសឹង​បើកភ្នែកឡើងគឺឃើញខ្លួនកំពុងតែគេងក្នុងបន្ទប់របស់នរណាម្នាក់ផ្សេង គឺមិនមែនជាបន្ទប់របស់ខ្លួន។ លុះក្រលែកមើលទៅនាឡិការគឺម៉ោង1ថ្ងៃត្រង់បាត់ទៅហើយ។ នាយគិតឃើញរឿងពីយប់មិញមកទាំងអស់ គឺនៅពេលដែលគេត្រូវនីគីស្ដីបន្ទោស​ រហូតមកដល់ពេលដែលនីគីមើលថែគេ។ វាធ្វើឲគេញញឹមចុងមាត់តែម្នាក់ឯង

គេដើរចេញមកដល់មាត់ទ្វារក៏ឃើញស៊ុងហូន​កំពុងលុតជង្គង់ឪនមុខចុះព្រោះត្រូវនីគីស្ដីឲ​យ៉ាង​ខ្លាំង​ ទើបសម្រចចិត្តឈរលបមើលពីចម្ងាយ

"ហើយចូលចិត្តណាស់ហេស៎?? សប្បាយចិត្តណាស់ហេស៎?? បើពិបាកពេកទៅរើរអីវ៉ាន់ទៅនៅជាមួយស្រីនឹងទៅ​កុំឲពិបាកហត់ជិះឡានទៅរកដល់កន្លែង!!"​

"........."

"ខ្ញុំឲជម្រើសអ្នកប្រុស2 នៅទីនេះ ឬទៅនៅជាមួយស្រីអ្នកប្រុស!"​

"នៅ.. ទីនេះ..." ស៊ុងហូនតបទាំងមិនហ៊ានមើលមុខនីគី

"បើនៅទីនេះ ចាប់ពីថ្ងៃនេះទៅហាមចេញទៅក្រៅឲសោះ បើសិនជាចង់ចេញត្រូវមានហេតុផលត្រឹមត្រូវ! មិនមែនគ្រាន់ទៅផឹកស៊ីស្រីញីអូនបងទេ!! "

" បាទ~~"​

"តែខ្ញុំមិនទាន់អាចជឿអ្នកប្រុសបាននៅឡើយទេ​ ចឹងសោរឡាន ម៉ូតូរបស់អ្នកប្រុសគឺខ្ញុំអ្នកកាន់! " នីគីនិយាយហើយក៏កញ្ឆក់សោរឡាន និងម៉ូតូចេញពីដៃស៊ុងហូន

"​អ៎!!!!!!! ម៉ោងស្មើនេះទើបភ្ងាក់?? " នីគីក្រលែកក៏ឃើញវត្តមានរបស់ហ៊ឺសឹងឈរកៀនទ្វារ

"​គឺ...... " ហ៊ឺសឹងរកពាក្យតបមិនត្រូវ

" ចង់ញ៉ាំអីចាំខ្ញុំធ្វើឲញ៊ាំ? " ខុសពីសុ៊ងហូន គឺហ៊ឺសឹងមិនត្រូវបាននីគីបន្ទោសនោះទេ..

"គឺ.... អ្វីក៏បាន!"

"ចាំខ្ញុំធ្វើមីឲអង្គុយចាំសិនទៅ- " នីគីត្រូវបានកាត់ដោយសារស៊ុងហូន

"វាមិនសមទេ!!! តាំងពីព្រឹកមកយើងត្រូវឯងស្ដីឲរហូតមកដល់ពេលនេះ! មិនទាន់បានញ៊ាំស្អីផង! ចំណែកអាមួយនោះវិញគ្រាន់តែភ្ងាក់ភ្លាម​សួរភ្លាមថា ចង់ញ៊ាំអីខ្ញុំធ្វើឲ ហើយកាលពីយប់វាដេកក្នុងបន្ទប់របស់ឯងចំណែកយើងឲមកដេកលើសាឡុង​ធ្វើឲឈឺពេញខ្លួន! អានឹងមធ្យមទេ ឯងជូតខ្លួនឲវា​ផ្លាស់ប្ដូរសម្លៀកបំពាក់ឲ ចំណែកយើងឲដេកទាំងក្លិនស្រារពេញខ្លួន! អយុត្តិធម៌​ណាស់​ ទៅផឹកដាច់យប់ជាមួយគ្នាសោះ!!! " ស៊ុងហូនរ៉ាយរ៉ាប់អស់សេចក្ដី

ចៅហ្វាយប្រុសទាំង2 | heehoonki,🚩Where stories live. Discover now