Ep 2 គ្រោះថ្នាក់ចរាចរណ៍

Start from the beginning
                                    

"តែប៉ាមិនឲទៅ...!!!" គាត់និយាយផ្តាច់ការទៅកាន់កូនតែម្តង

"ប៉ា...!! ខ្ញុំមិននៅជាដាច់ខាតខ្ញុំទៅហើយ..!!" រាងតូចនាយមិនបានស្តាប់ប៉ាហើយដើរចេញទៅធ្វើព្រងើយ

"Heeseung..!! ឯងកាន់តែជ្រុលហើយ" គាត់និយាយមិនទាន់ចប់ Heeseung ចេញពីហាងបាត់ហើយទើបងាកមកនិយាយជាមួយ រាងក្រាស់ Sunghoon ម្តង

"ក្មួយ Hoon ពូសុំទៅមុនហើយណាពូទៅនិយាយជាមួយកូនម្នាក់នោះឲដឹងរឿងម្តង" គាត់និយាយពាក្យលាទៅកាន់ Sunghoon ដើម្បីទៅនិយាយជាមួយ Heeseung ឲដឹងរឿងម្តងបើមិនអញ្ចឹងទេ Heeseung កាន់តែឈ្លើយមិនខាន

"បាទមិនអីទេលោកពូទៅចុះ" រាងក្រាស់ក៏មិនបានថាអីដែរព្រោះគេគោរពប៉ា Heeseung ណាស់

"អឹម..មីងទៅហើយណា Sunghoon" ពេលឃើញប្តីរបស់ខ្លួននិយាយបែបនេះទើបគាត់លាម្តង"

"បាទៗអ្នកមីង" គេញញឹមដាក់ប៉ាម៉ាក់រាងតូច Heesung បន្តិចបន្តួចហើយពួកគាត់ក៏ដើរចេញទៅបាត់

"ឯងកាន់តែបានដៃឈ្លើយដាក់យើងហើយ..!!"
គេប្តូរទឹកមុខគួរឲខ្លាចមួយរំពេចហើយអ្នកទាំងអស់គ្នាមិនបាច់ឆ្ងល់ទេថាគេចង់សំដៅដល់ពីណាគេនោះគឺមីស្រី Hee នឹងឯងញ៉េញពេកចាំមើលគេធ្វើបាប

ចំណែកប៉ាម៉ាក់រាងតូច Heeseung វិញគាត់ជ្រើសរើសជិះឡានជាមួយ Heeseung មិនជិះឡានជាមួយចំណិតរបស់ខ្លួនទេព្រោះបាននិយាយជាមួយកូន

ឡានកំពុងបើកយ៉ាងរលូនតែចិត្តអ្នកបើកនឹងលោកឪពុកដូចមិនរលូនសោះ..

"Heeseung នេះឯងដូចជាមិនទុកមុខឲប៉ាជ្រុលពេកហើយ...!!"

"ខ្ញុំទុកមុខឲប៉ារហូតទៅហើយតែសម្រាប់គេមិនបានទេព្រោះខ្ញុំមិនចូលចិត្តគេ..!!" រាងតូច Heeseung និយាយទាំងកំពុងបើកឡានបណ្តើរ

"រឿងនេះខ្ញុំគិតថានិយាយនៅឯផ្ទះទៅបងកូន Hee កំពុងបើកឡានវាមានគ្រោះថ្នាក់ណាស់" ពេលឃើញស្ថានការមិនស្រួលអ្នកដែលជាម្តាយក៏ឃាត់ប្តីព្រោះកូនកំពុងបើកឡាន

"មិនបាន...!! បងនិយាយជាមួយកូនចង្រៃនេះឲដឹងរឿងម្តង..!"

"បានខ្ញុំក៏ចង់និយាយជាមួយប៉ាឲដឹងរឿងដែរ...!!" មាត់កំពុងនិយាយតែជើងកំពុងជាន់ហ្គែរបន្ថែមល្បឿនឡានលឿនស្លេវ

𝖳𝗁𝖾 𝖥𝗂𝗋𝗌𝗍 𝖲𝗍𝖾𝗉 // 𝖧𝖾𝖾𝗁𝗈𝗈𝗇Where stories live. Discover now