" ហើយអ្នកប្រុសទាំងពីរកើតស្អី??? ម្នាក់ៗកាន់តែចម្លែក ហើយណា!!!" នីគីសួរទៅអ្នកទាំង2វិញ
"ឯងគិតថាយើង- "ស៊ុងហូនបម្រុងនឹងតបទៅកាន់នីគីវិញ តែអ្នកលើកម្ហូបបានចូលមក
"បានហើយ! ខ្ញុំមិនចង់ឈ្លោះជាមួយអ្នកប្រុសទៀតទេ! ញ៊ាំអីវិញ! ឃ្លានណាស់! "នីគីនិយាយបង្វែរសាច់រឿង
អ្នកទាំងបីចាប់ផ្ដើមញ៊ាំអាហារ តែភ្នែកម្នាក់ៗសម្លឹងទៅគ្នាទៅវិញទៅមកមិនដាច់។
(រឿង នេះRed flagមិនធម្មតាទេណា!!!)
# apartment
អ្នកបីត្រឡប់មកវិញ ម្នាក់ៗមិននិយាយអ្វីទាំងអស់ ម្នាក់ខឹង ចំណែក2នាក់ទៀត(ប្រចណ្ឌ)។ នីគីទម្លាក់ខ្លួនអង្គុយលើសាឡុង ចំណែក2នាក់បងប្អូននោះវិញ ឈរសម្លឹងមើលនាយ។
"ហើយអ្នកប្រុសសម្លឹងមើលស្អី?? មិនដែលឃើញមនុស្សឬយ៉ាងមិច?"នីគីស្រែកសួរ
"អ្នកណាអនុញ្ញាតឲឯងស្រែកដាក់យើង??"អ្នកទាំង2សួរឡើងព្រមគ្នា
" ខ្ញុំ មានសិទ្ធព្រោះលោកស្រីបាននិយាយថាពេលខ្ញុំមកនៅទីនេះជាមួយអ្នកប្រុសខ្ញុំត្រូវតែគ្រប់គ្រងអ្នកប្រុសមិនឲចេញទៅក្លឹបយប់ៗយកស្រីមកដេក! ជាដើម! " នីគីនិយាយទាំងខ្មើត
"អូហ៍! អញ្ជឹងឬ?? "
"នឹងហើយ!"
"តែឯងគ្មានសិទ្ធស្រែកដាក់យើង! សិទ្ធទៅទាក់ទងអ្នកណា! ទៅណាត់ជួបអ្នកណា! ទៅមានអ្នកណានោះទេ! " ស៊ុងហូននិយាយឡើងធ្វើឲទឹកមុខខ្មើតអម្បិញមិញប្ដូរមកជា side eyes
" អត់ចង់! ខ្ញុំមិនធ្វើតាម! "
"សាកមើលទៅ! ឯងនឹងដើរមិនរួចជាមិនខានទេ!"ហ៊ឺសឹងនិយាយហើយក៏ញញឹមតាមក្រោយធ្វើឲអ្នកអង្គុយលើសាឡុងសម្លក់នាយមិនដាក់
"អាអ្នកប្រុស រោគ ចិត្ត! អាអ្នកប្រុសឆ្គួត! "នីគីស្រែករួចទាញកាតាបខ្លួនរត់វឹងទៅបន្ទប់មិនឲហ៊ឺសឹងដេញតាមនាយទាន់
ក្នុងបន្ទប់នីគី
"<សាកមើលទៅ! ឯងនឹងដើរមិនរួចជាមិនខានទេ. > <ឯងគិតថាយើងមិនឃើញឯងកំពុងញ៉ែ សង្សារ យើងទេឬ???> <អូហ៍!!!!!! មិនឃើញ មែនទេ?? មិនមានអ្វីពាក់ពន្ធ័ត្រូវទេ??? ឯងចង់ឲពាក់ពន្ធ័នឹងគ្នាមែនទេ? បើឯងចង់ប្រាប់យើងមក! > <បើសិនជាឯងហ៊ានតែទៅទាក់ទងនឹងវាម្ដងទៀតយើងមិនធានា ថាវានឹងអាចមានជីវិតរស់ដល់ស្អែកនោះទេ!> <ឯងជាកម្មសិទ្ធត្រកូលlee ដូច្នេះហាមសូម្បីទៅនិយាយជាមួយអ្នកណាក្រៅពីពួកយើង! > " សម្លេងទាំងនេះបានបន្លឺឡើងម្ដងហើយម្ដងទៀតក្នុងខួរក្បាលរបស់
នីគី
"អាយ៍!!!!!!! អ្នកប្រុសទាំង2ឆ្គួតអស់ហើយ!!! ឆ្គួត! រោគចិត្ត! វិកលចរិត! "នីគីស្រែកជេរអ្នកទាំង2ឮសូរខ្លាំងៗរហូតចេញមកដល់ក្រៅឲស៊ុងហូននិងហ៊ឺសឹងឮវា
"មិនអាចនោះទេ!! បើខ្ញុំមិនឆ្នាស់ឆ្នើមមិនកាចដាក់ពួកគាត់ទេ planរបស់លោកស្រីនឹងបរាជ័យ គាត់នឹងអស់សង្ឃឹមលើខ្ញុំមិនខាន!"នីគីនិយាយខ្សឹបទៅកាន់ខ្លួនឯង
នីគីគិតហើយក៏ដើរចេញមកក្រៅវិញ ដៃទាំងពីរច្រត់ចង្កេះសម្លក់មនុស្សប្រុសដែលអង្គុយចុចទូរស័ព្ទលើសាឡុង។ ឯហ៊ឺសឹងនឹងស៊ុងហូនក៏លើកចិញ្ចើមឆ្ងល់ ចូលទៅហើយមកវិញធ្វើអី?
" លោកប្រុសហ៊ឺសឹងនិយាយថាមិចមិញ? " នីគីដើរមកឈរច្រត់ចង្កេះមុខនាយក្រាស់
" និយាយអី?មិនទាន់- "
" ចុះអាណានិយាយថាធ្វើឲខ្ញុំដើរមិនរួច? អីក៏ក្លាហានម៉្លេះ? " នីគីនិយាយបែបនេះបងប្អូនទាំងពីរក៏មើលមុខគ្នា មុននឹងញញឹមចុងមាត់
អាយ!!!!!!!
សម្លេងស្រែករបស់រាងតូចក៏បន្លឺឡើងនៅពេលដែលកាយត្រូវគេទាញមកអង្គុយលើភ្លៅម្នាក់ម្ខាងរបស់នាយក្រាស់ ។
" សាកមើលសិនហី?ចង់ដឹងថាដើរកើតឬមិនកើត! " ហ៊ឺសឹងខ្សឹបចូលត្រចៀកតូច
ហត់លិក! ពហុជំនាញពេក
YOU ARE READING
ចៅហ្វាយប្រុសទាំង2 | heehoonki,🚩
Romance" ឯងជាកម្មសិទ្ធត្រកូលlee ដូច្នេះហាមសូម្បីទៅនិយាយជាមួយអ្នកណាក្រៅពីពួកយើង! " " ឯងហ៊ានតែទៅទាក់ទងនឹងវាម្ដងទៀតយើងមិនធានា ថាវានឹងអាចមានជីវិតរស់ដល់ស្អែកនោះទេ!" Red flag story... 🚩
Ep7 :ម្នាក់ៗកាន់តែ Weird ហើយ
Start from the beginning
