« អត់ទេលោកគ្រូទេព្យ Pete គេគឺជាក្មេងប្រុសអាយុប្រហែល19 ឆ្នាំនេះទេ គេមកធ្វើការដោះបំណុលនៅទីនេះ តែមើលទៅគេទាំង2នាក់ត្រូវរ៉ូវគ្នាណាស់ បានជាលោកប្រុសព្រមអោយមើលថែអ្នកប្រុសតូចបែបនេះ » ម៉ែដោះក៏និយាយតាមតែដើមរឿងអោយនាយបានស្តាប់ហើយកុំយល់ច្រឡំអី ។

« អរ គឺបែបនេះទេ ឬ » លោកគ្រូពេទ្យផុងថះ បន្លឺសម្លេងក្នុងបំពុងករ.បន្តិចព្រមទាំងងក់ក្បាលតិចៗផង ។

« ម៉ែដោះៗ... Pete នៅទេ » សម្លេងហៅម៉ែដោះតែតាំងពីទ្វាផ្ទះធំចូលមកដល់បន្ទប់ទទួលភ្ញៀវបានផ្តាច់ចង្វាក់ការសន្ទនារវាងម៉ែដោះនិង លោកគ្រូពេទ្យតែម្តង ។

« អើ ហើយឯងកើតអី អាភូ បានជាហៅៗធ្វើមើលតែអ្នកណាកើតអី » ម៉ែដោះតបនិងនាយដោយការមិនខ្វល់ពីនាយភូយើង ។

« គឺថា លោកប្រុសរបស់ម៉ែដោះ បញ្ជារអោយខ្ញុំមកនាំ Pete នឹងអ្នកប្រុសតូចទៅផ្សារនិងណា » នាយភូក៏និយាយតាមតែចៅហ្វាយបានប្រាប់ពិតមែន ។

« ហើយពេលនេះលោកប្រុស នៅឯណា » ម៉ែដោះ

« លោកប្រុសមានការណាត់ប្រជុំទើបអោយខ្ញុំមកនាំអ្នកប្រុសតូចនិង Pete ហើយក៏ទៅជួបគ្នានៅផ្សារតែម្តង ហើយម៉ែដោះសួរអីក៏សួយ៉ាងនេះ » នាយភូ ក៏មិនយល់ដែលថាបើម៉ែដោះសួរនាយ នាយមិនតបវិញវាប្រហែលឆាប់ចប់ជាងនេះហើយ ។

« អើ នោះ Pete មកដល់ល្មមហើយ Pete ឯងឆាប់ទៅរៀបចំខ្លួនទៅនិងឆាប់បាននាំអ្នកប្រុសតូចទៅផ្សារជាមួយនិងអាភូ ណា » ម៉ែដោះងាកមករកមើលសម្រឹបជើងដែលដើរចូលមកតាមទ្វាផ្ទះបាយ នោះក៏ប្រទះនិងភីតយើងតែម្តង ទើបគាត់ប្រញាប់ឧទានហៅនាយតូចយើងតែម្តង ។

« ទៅផ្សារ..បា បាទម៉ែដោះ » Pete ក៏បានត្រឹមតែឆ្លើយទទួលបញ្ជារពីមនុស្សចាស់ ហើយក៏ដើរសំដៅទៅបន្ទប់ដើម្បីបានរៀបចំខ្លួនចេញទៅជាមួយនិងជំនិតរបស់ចៅហ្វាយផ្តាច់ការ ។

« អើ៊...នោះម្នាក់និងមែនទេ ? » លោកគ្រូពេទ្យនិយាយតិចៗតែក៏ធ្វើឲម៉ែដោះបានលឺដែរ ។

« ច៎ា គឺម្នាក់និងហើយ លោកគ្រូពេទ្យ អញ្ចឹងចាំខ្ញុំឲនាយសុខជូនលោកទៅកន្លែងធ្វើការវិញចុះណា » ម៉ែដោះក៏គិតថានេះគ្រូពេទ្យផុងថះ មកយូសមល្មមដែរហើយ ទើបគាត់មិនចង់រំខាន់ដល់គេច្រើនទៀត ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now