Yi Tang: ម៉េចក៏បងដឹង

Gi Lan: អូនកុំចង់ដឹងអី ដឹងត្រឹមថាបងដឹង ហើយបងក៏ដឹងពីចិត្តរបស់បងច្បាស់ដែរថាមនុស្សដែរបងស្រឡាញ់នៅពេលនេះជាអូន មិនមែនYi Tang ទោះអូននៅក្នុងរូបកាយគេ បងមិនបានឃើញមុខរបស់អូន តែយ៉ាងណាអូននៅតែជាមនុស្សដែរបងស្រឡាញ់ទោះពេលអូនចូលទៅរូបកាយអូនវិញក៏បងនៅតែតាមរកអូននឹងស្រឡាញ់អូន
(ក្ដោបមុខរបស់Yi Tangមកផ្ដិតបបូរមាត់)

ពន្លឺព្រះចន្ទបានជះចូលមកបង្អួច បង្ហាញអោយឃើញមនុស្សពីរនាក់កំពុងតែថើបគ្នា ហើយយើងក៏បានឃើញមនុស្សស្រីម្នាក់មើលពួកគេតាមបង្អួច នោះគឺ Yi Xingeur

Yi Xingeur: សង្ឃឹមថាទ្រង់នឹងមើលថែម្ចាស់ប្អូនខ្ញុំម្ចាស់បានល្អ ជូនពរពួកទ្រង់ស្រឡាញ់រហូត

ពេលព្រឹក
នៅគាល់ស្ដេចYi Po Yi Tang Gi Lan កំពុងតែលុតជង្គង់នៅមុខព្រះភ័ក្ត្ររបស់ព្រះអង្គYi នឹងព្រះមហេសី

ព្រះអង្គYi : Gi lanដំបូងឯងមានទោសពីបទ បំពាននគរយើងប៉ុន្តែដោយសារតែចិត្តរបស់ឯងដែរខំធ្វើដំណើរយ៉ាងឆ្ងាយទៅសុំបិតារបស់ឯងអោយដកបញ្ជា ដោះលែងនគរYi Poអោយមានសេរីភាព ចឹងហើយទោសរបស់ឯងត្រូវបានលើកលែង ហើយយើងក៏ព្រមចងសម្ព័ននឹងនគរឯងដូចគ្នា តែយើងមិនមែនអោយឯងរៀបអភិសេកនឹង Xingeur ទេ តែយើងអោយឯងរៀបអភិសេកនឹងYi Tangបុត្ររបស់យើងឯងព្រមទេ

Yi Tang Gi lan ទាំងពីរនាក់លឺចឹងក៏ញញឹមភ្លាមៗ

Gi lan: ទូលបង្គំព្រម

ព្រះអង្គនឹងព្រះមហេសីញញឹម មើលទៅYi Tang នឹងGi lanដែរដើរកាន់ដៃគ្នាទាំងសប្បាយចិត្តទៅដំណាក់ខាងកើត ឯអ្នកនៅក្នុងសាលប្រជុំនឹងប្រជារាស្រ្ដក៏បានសប្បាយចិត្តនឹងដំណឹងនេះដែរ ពួកគេក៏បានយល់ដូចគ្នាថាការស្រឡាញ់វាស្ថិតនៅលើចិត្តនឹងចិត្តដែរមានជាមួយគ្នា ការស្មោះត្រង់នឹងគ្នា លះបង់ដើម្បីគ្នា វាមិនមែនស្ថិតនៅលើភេទ ម្យ៉ាងពួកគេក៏បានឃើញដូចគ្នាថា Gi lanនឹងYi Tang ពួកគេបានលះបង់ច្រើនណាស់ដើម្បីគ្នា ការរៀបការមួយនេះវាសាកសមណាស់សម្រាប់ពួកគេដែរធ្វើចំពោះគ្នាកន្លងមក

ប៉ុន្មានថ្ងៃក្រោយមក
ពិធីអភិសេកក៏បានកើតមានឡើងម្ដងទៀត ប៉ុន្តែម្ដងនេះមនុស្សទាំងនគរកាន់តែមានស្នាមញញឹម ការសប្បាយរីករាយជាងលើកមុន មនុស្សនៅក្នុងវាំងទាំងអស់សុទ្ធតែសប្បាយរីកភាព ហើយកូនកម្លោះទាំងពីរក៏ញញឹមបិទមាត់មិនជិតដូចគ្នា Gi lan បានជិះសេះមកជាមួយសេនានគរLan sang នឹងមានវត្តមានរបស់ស្ដេចlanនឹងព្រះមហេសីផងដែរ Gi lanជិះសេះកាត់សម្លេងអ៊ូអបអរគេរហូតទៅដល់ក្នុងវាំងមកដល់ក្នុងវាំង Yi Tangក៏បានដើរទាំងញញឹមមករកGi Lan Gi lanចុះពីលើសេះមករកYi Tang ទាំងពីរនាក់កាន់ដៃគ្នាទាំងញញឹមចូលទៅក្នុងគាល់ មកដល់ក្នុងគាល់ទាំងពីរនាក់លត់ជង្គង់នៅមុខអ្នកមានគុណទាំងសងខាង

You've reached the end of published parts.

⏰ Last updated: Jul 26, 2023 ⏰

Add this story to your Library to get notified about new parts!

អ្នកនិពន្ធឆ្លងភព(Complete)Where stories live. Discover now