សម្លាប់ព្រះបុត្រាYi Tang

752 46 1
                                        

Part2

Yi tangដែរជាFourthដើរចេញមកជាមួយជុងស៉ីន ពួកគេមិនបានដើរទៅដំណាក់វិញនោះទេគឺពួកគេដើរមកលេងនៅផ្សារ Yi tang ដែរជាFourth ដើរបណ្ដើរសប្បាយបណ្ដើរនឹងទិដ្ឋភាពនៅផ្សារពីសម័យបុរាណរបស់ចិន ដើរទិញនេះទិញនោះមិនឈប់ ជុងស៉ីនកាន់ឡើងពេញដៃទៅហើយ កំពុងតែដើរសុខៗ ក៏បុកជាមួយមនុស្សម្នាក់ ដោយYi Tang មិនបានទប់លំនឹងធ្វើឲ្យគេដួលទៅក្រោយតែក៏ត្រូវបានដៃមួយ ទាញចង្កេះតូចរបស់គេ ដៃនោះត្រកងចង្កេះរបស់Yi tangមកអឹបនឹងទ្រូងមាំ

Yi Tangងើយសម្លឹងទៅមើលមុខរបស់មនុស្សម្នាក់នោះ

Yi tang: Gi lan
(ហៅឈ្មោះរបស់គេហើយក៏ប្រញាប់ដកខ្កួនចេញពីនាយ)

Gi lan ឈរមើល Yi Tangទាំងមុខមាំ Yi Tangមិនហ៊ានមើលមុខគេនោះទេ

Yi Tang: អរគុណ តោះជុងស៉ីន
(ថាហើយក៏ទាញដៃជុងស៉ីនដើរទៅឡើងលឿន ឯGi lanនឹងកូនចៅម្នាក់របស់គេក៏ឆ្ងល់ងាកមើលដំណើរដើរចេញរបស់Yi tang)

Gi lan: គេកើតអីក្ដៅខ្លួនមែនទេ
(ថាហើយក៏ដើរចេញទៅបាត់)

Cut to Yi Tang

Yi Tang ដើរជាមួយជុងស៉ីនមកដល់បនសហរីដែរគេតែងតែមក គេដើរមកឈប់នឹងមុខទ្វារចូលដកដង្ហើមធំមួយដង្ហើមហើយក៏និយាយថា

Yi Tang: ងាប់ក៏ងាប់ទៅអោយតែបានទៅវិញ ហើយរឿងក៏ចប់ដែរ
(និយាយហើយក៏ដើរចូលទៅគ្រាន់តែចូលមកដល់ស្រីស្អាតៗជាច្រើនក៏រត់មកទទួលYi Tang ឯមេការក៏មកនាំផ្លូវYi Tang ដើរទៅបន្ទប់ដែរគេតែងតែមក)

Yi Tang ងាកមើលជុំវិញខ្លួន ឯស្រីៗមកចាក់ស្រា អោប ស្ទាបអង្អែលគេ គេឡើងព្រឺសម្បុរអស់ហើយ ឯស្រីៗខ្លះក៏យកម្ហូបផ្លែឈើមកបញ្ចុកតែYi Tang មិនញាំ គេខ្លាចថាមនុស្សរបស់Gi lan ដាក់ថ្នាំគេ
>> មុននឹងសុទ្ធតែងាប់ក៏ងាប់ទៅ ដល់មកដល់មិនហ៊ានញាំ🙄

ភ្លាមនោះស្រីៗប៉ុន្មាននាក់ក៏រំអុកអោយគេញាំស្រាតែគេមិនញាំ 
បន្ទាប់មកក៏សុំខ្លួនទៅបន្ទប់ទឹកមួយភ្លែត គ្រាន់តែចេញផុតពីបន្ទប់មុននេះភ្លាមគេដកដង្ហើមធូរខ្លួន

Yi Tang: កម្មក្រាស់ម្ល៉េះទេអញ អើយ អាFourthអើយអាFourthឯងធ្វើស្អីខ្លះកាលពីជាតិមុនហាស ម៉េចបានជាតិនេះកម្មម្ល៉េះ
(គេឈរទន្ទ្រាំជើង បន្ទាប់មកក៏ដើរចេញទៅ )

អ្នកនិពន្ធឆ្លងភព(Complete)Where stories live. Discover now