ភាគទី8: ថេយ៍ជ្រមុជបន្ថែម ហ្ហឹម​.តើស្វាងទេ?​

Comincia dall'inizio
                                    

"បាទចៅហ្វាយ"កូនចៅទាំងពីក៏ឆ្លើយព្រមគ្នាក្រោយពេលឃើញថេហ្យុងសីុញ៉ូភ្នែកអោយទៅមុននឹងកាណូតឈប់ចម្លងពួកគេទៅកាណូតដែលជិះពីក្រោយមួយទៀតនោះរីឯថេហ្យុងអង្គុយយកកាសមកស្ដាប់ធ្វើព្រងើយ

"គីមថេហ្យុង!​"ជុងហ្គុក

"ឡាឡា...ចម្រៀងនេះអូនច្រៀងជូនទៅសង្សារចាស់ អ្ហា!​!​មិនទៅទេ"ថេហ្យុងនៅច្រៀងប៉ារូលចម្រៀងទាំងធ្វើមុខឌឺពេលដែលរាងក្រាសមកទាញដៃគេក៏ស្រែក

"ធ្វើជាក្មេងល្អស្ដាប់យើងម្ដងទៅចាំទៅជុំគ្នានៅកោះទី3"ជុងហ្គុក

"បើខ្ញុំស្ដាប់បងមិនឮផងឮតែចម្រៀងអញ្ចឹងអត់ខ្វល់"ថេហ្យុង

"ឬឯងចង់អោយយើងបោះទម្លាក់ទឹក?​តោះ!​អោយលឿនកុំអោយខាតពេល"ជុងហ្គុកទាញដៃហើយតែថេហ្យុងរឹងដូចមេដែកទាញមិនមកឃើញមាឌតូចដៃដូចចង្កឹះសោះតែកម្លាំងខ្លាំងមិនធម្មតាតែមកពីមហិរិទ្ធក្បាលរឹងរបស់គេផងទើបរឹងទាញមិនមក

"មើស!​អត់ទៅ"គេក្រវាស់ដៃចេញមិននឹងអង្គុយចុះវិញធ្វើព្រងើយ

"មិនអីទេជុងហ្គុកអោយលោកVទៅដែក៏បាន"អីុណាយល់ព្រមអោយថេហ្យុងទៅទើបជុងហ្គុកលែងទាញគេណាមួយនាយហត់ចិត្តនឹងថេហ្យុងដែលអូសមិិនមកណាស់​មិនយូអ្នកបើកកាណូតក៏នាំទៅឈាងចូលកោះនោះឯកូនចៅរបស់ជុងហ្គុកមិនបានបើកកាណូតចេញនោះទេគឺកាណូតត្រូវឈប់នៅកន្លែងដដែលនោះហើយអីុណានាងក៏មិនចាប់អារម្មណ៍ខណ:ពេលនោះនាងចុចទូរស័ព្ទយ៉ាងញាប់ដៃផងដែរតែមិនដឹងនាងចុចពីអ្វីនោះទេ

"តោះ!​"ពីអ្នកគូសង្សារបណ្តើរគ្នាចុះមកនៅកោះអីក៏ស្ងាត់ខ្លាំងម្លេះថេហ្យុងក៏សម្រេចចិត្តថាមិនចុះនោះទេគេមើលទៅសភាពមិនស្រួលសោះតើអីុណានាងរំអុកនាំជុងហ្គុកមកធ្វើអី?​

"លោកVចុះទៅមើលដើមឈើនៅខាងក្នុងព្រៃទេ?​"អីុណាញញឹមបែបចម្លែកដាក់ថេហ្យុង

"អត់ទេខ្ញុំមិនសូវស្រួលខ្លួនឡើយ​វិលមុខណាស់យើងទៅវិញទៅណាបងជុងហ្គុក"ថេហ្យុង

"យើងប្រាប់អោយទៅមុនហើយនៅចចេសទៀត"ជុងហ្គុក

"តោះ!​បង"អីុណាអោបដៃរាងក្រាសបម្រុងនឹងចូលទៅតែថេហ្យុងក៏ស្ទាក់ទៀតហើយ

♡hate became love♡ស្អប់ប្រែស្រឡាញ់[complete✅]Dove le storie prendono vita. Scoprilo ora