EP3:រៀបការក្លែងក្លាយ

Start from the beginning
                                    

Skip
មួយសន្ទុះក្រោយមកលក្ខិណាក៏បានមកដល់វិមានNorawitព្រោះនាងមិនជឿនោះទេថា Geminiរៀបការចោលខ្លួន
~~~~~~~~~~~~~~~~~
«ជម្រាបសួរអ្នកម៉ាក់»លក្ខិណាលើកដៃជម្រាបសួរអ្នកដែលត្រូវជាអ៊ំហៅថាម៉ាក់ពេញៗមាត់
«ចា៎កូន...អង្គុយចុះសិនមកកូន»អ្នកស្រីវីកាដែលជាម្ដាយរបស់geminiស្វាគមន៍អ្នកដែលចង់ឲរៀបការជាមួយកូនខ្លួនតែមិនបានសម្រេច
«អ្នកម៉ាក់បងជេមពិតជារៀបការចោលខ្ញុំមែនហ៎?»នាងនិយាយព្រមទាំងធ្វើសម្លេងញិកញ៉ក់ដាក់អ្នកស្រីវីកា
«ម៉ាក់មិនសូវជឿថាកូនជេមស្រឡាញ់អាកូនក្មេងម្នាក់នោះដែលម៉ាក់គិតថាកូនជេមប្រាកដជាមានផែនការអ្វីមួយជាមិនខាន»អ្នកស្រីវីកានិយាយព្រមទាំងចាប់ដៃលក្ខិណា។
ភ្លាមនោះgemini fourthក៏នាំគ្នាចុះមកពីជាន់ខាងលើ

«បងgem!!ថ្ងៃនេះបងទំនេរទេ?»លក្ខិណានិយាយរួចក៏ទៅចាប់អង្រួនដៃ geminiហាក់គ្មានក្រែងចិត្តប្រពន្ធគេដែលឈរនៅទីនោះសោះ
«បងអត់ទំនេរទេ!បងត្រូវជូនប្រពន្ធបងទៅដើរលេង!»geminiនិយាយហើយរលាស់ដៃនាងចេញ
«បងgem!!!!»លក្ខិណាឈរទន្ទឹងជើងមិនសុខចិត្តនៅពេលដែលgeminiអោបចង្កេះ fourthដើរចេញទៅបាត់
«កូនលក្ខិណាត្រជាក់ចិត្តសិនកូន»អ្នកស្រីវីកាស្ទុះមកចាប់នាងឲអង្គុយចុះ។

~~~~~~~~~~~~
«លោកនាំខ្ញុំមកទីនេះធ្វើអី?ក្រែងថានាំខ្ញុំដើរលេងនោះអី??»នាយតូចនិយាយឡើងព្រោះតែនាយកម្លោះមិនបាននាំគេទៅដើរលេងដូចដែលនិយាយនោះទេបែរជានាំគេមកកន្លែងធ្វើការរបស់ខ្លួនទៅវិញ
«អាល្អិតឯងនេះមិនយល់សាច់ការមែនដែលនិយាយនោះក៏ព្រោះតែមិនចង់ឲនាងមកតោងទាមយើងនោះអី!!ជាកូនបំណុលរបស់យើងទេនិយាយស្ដីអីឲចេះគិតផងយើងមិនមែនជាមនុស្សកំប្លែងទេ»នាយកម្លោះនិយាយឡើងស្របពេលដែលខ្លួនកំពុងតែរៀបចំពិនិត្យមើលឯកសារអីខ្លះក៏មិនដឹង
«ផ្ដាច់ការ»មិនត្រឹមតែមិនខ្លាចនោះទេនាយតូចថែមទាំងនិយាយខ្សឹបៗតែម្នាក់ឯងមិនដឹងជារឿងអីខ្លះនោះទេ។
នាយតូចអង្គុយចាំនាយកម្លោះធ្វើការនៅលើសាឡុងយូរក៏ទន់ត្របកភ្នែកគេងលក់បាត់់។ចំណែកឯgeminiវិញមិនបានចាប់អារម្មណ៍ថានាយតូចគេងលក់នោះទេគេកំពុងតែធ្វើការយ៉ាងស្ងៀមស្ងាត់។មួយសន្ទុះក្រោយទើបគេចាប់អារម្មណ៍ថានាយតូចគេងលក់ទើបដោះអាវក្រៅរបស់ខ្លួនដណ្ដប់ឲនាយតូចខ្លាចរងារ(ចេះបារម្ភពីគេទៀតប្រូ)។
ទម្រាំgeminiធ្វើការងាររួចក៏យប់ល្មមនាយតូចក៏ភ្ញាក់ឡើងយកដៃញីភ្នែកខ្លួនឯង
«ភ្ញាក់ហើយហ៎?»នាយកម្លោះសួរឡើងពេលឃើញកម្លោះតូចភ្ញាក់
«លោកធ្វើការរួចរាល់ហើយនៅ?នេះម៉ោងប៉ុន្មានហើយ?»
«ម៉ោង8យប់ហើយយើងធ្វើការរួចរាល់ហើយ!តោះត្រឡប់ទៅផ្ទះចាំគេងបន្ដក្នុងបន្ទប់»geminiនិយាយរួចក៏នាំផ្លូវ fourthចេញមកក្រៅត្រឡប់ទៅផ្ទះវិញ។
Skip
មកដល់ផ្ទះអ្នកទាំងពីរក៏បណ្ដើរគ្នាចូលទៅក្នុងបន្ទប់។
«ចូលទៅងូតទឹកចេញទៅ!បន្ដិចទៀតម៉ាក់យើងមកលួចស្ដាប់យើងទាំងពីរហើយឯងត្រូវចូលរួមសម្ដែងជាមួយយើង»geminiដឹងចរឹកម្ដាយគេច្បាស់ណាស់បន្ដិចទៀតប្រាកដជាមកលបស្ដាប់គេមិនខានគាត់ច្បាស់ជាមិនជឿចំពោះការរៀបការនេះនោះទេ
«បាទ!»នាយតូចងក់ក្បាលយល់ព្រម
«ប្រញាប់បន្ដិចទៅ»
នៅពេលដែលអ្នកទាំងពីរងូតទឹករៀបចំខ្លួនរួចរាល់ដូចដែលgeminiនិយាយចឹងម៉ាក់គេប្រាកដជាមកលបស៊ើបជាមិនខាន។អ្នកស្រីវីកាកំពុងតែនៅក្រៅបន្ទប់ចាំស្ដាប់ការសន្ទនារបស់អ្នកទាំងពីរព្រោះគាត់សង្ស័យថាកូនរបស់គាត់កំពុងតែរៀបចំផែនការអ្វីម្យ៉ាង
«ម៉ាក់មកហើយ...ចាត់ការទៅfourth...»geminiធ្វើជាសញ្ញារប្រាប់fourthនាយតូចយល់សភាពការណ៍ក៏ស្រែកយកគ្នាតែម្ដង
«gem...តិចៗអូនឈឺ....gem...អត់ទេ....ឈឺ...gemតិចៗ...gemដក ដកចេញសិនទៅ»នាយតូចបញ្ចេញសម្លេងព្រមទាំងយកខ្នើយវាយពូកទន់ៗ
«លេងដល់ថ្នាក់នេះផងហ៎អាល្អិត?»geminiនិយាយខ្សឹបៗទៅកាន់ fourth
«មិនដែលមើលរឿងទេមែនទេ?សម្ដែងទៅសម្ដែងឲសម»នាយតូចតបទៅនាយកម្លោះវិញរួចក៏នៅបញ្ចេញសម្លេងបន្ដ
« fourthចង្កេះអូនពិតជាទន់ល្អណាស់បងចូលចិត្ត...លឿនជាងនិងតិចទៀតមកអូនសម្លាញ់»នាយកម្លោះនិយាយបណ្ដើរចង់តែផ្ទុះសំណើចចេញមកក្រៅទេ។
ចំណែកអ្នកស្រីវីកាវិញគ្រាន់តែឮសម្លេងក៏ព្រឺសម្បុរដែលគាត់មិចនិងអាចទ្រាំស្ដាប់បានទៀតទៅគាត់ក៏ទៅបន្ទប់គាត់វិញបាត់ទៅ
«លោក...!ម៉ាក់លោកទៅវិញហើយនៅ...ខ្ញុំហត់ហើយ»នាយតូចនិយាយខ្សឹបៗទៅកាន់នាយកម្លោះទាំងអស់ខ្យល់

«ប្រហែលជាទៅហើយ...អាល្អិតឯងនេះ!គ្រាន់តែជាការសម្ដែងសោះក៏ហត់ទៅហើយ..ធ្វើមែនទែនមិចនិងកើតទៅប្រហែលជាសន្លប់តាំងពីទឹកទីមួយម្លេះ»
(មើលងាយគេណាស់)
«អាលោករោគចិត្ត...កុំភ្លេចលក្ខខណ្ឌទី1ផងប្រយ័ត្នខ្ញុំប្ដឹងបូ៉លិស»
«ប្ដឹងប៉ូលិសប្ដឹងយ៉ាងមិចទៅ?ប្ដឹងថា...លោកប៉ូលិសៗប្ដីខ្ញុំរំលោភខ្ញុំចឹងហ៎?ឈប់គិតទៅអាល្អិត» geminiនិយាយឌឺដងធ្វើឲ fourthអស់ពាក្យនិយាយ
«សុំគេងហើយណា...ព្រឹកខ្ញុំត្រូវទៅរៀន»
«emm»



TO BE CONTINUE

__________________
Thank you guys for reading 💜🙏✨
BY:YAA

ភរិយាក្លែងក្លាយ🖤Where stories live. Discover now