« អ្នកនាងគ្មានសិទ្ធមកប៉ះពាល់ក្មេងម្នាក់នេះទេ »  សម្លេងស្រួចស្រេះក៏បន្លឺកាត់ផ្តាច់ទង្វើរមុននេះភ្លាមៗ ។

   « ជំរាបសួរលោកនិយក ហើយក៏សុំទោសដែលខ្ញុំខ្វះសុជីវៈធម៌ បែបនេះ » Pete ក៏មិនភ្លេចនូវការលើកដៃមកគោរពដល់មនុស្សប្រុសដែលមានវ័យចំណាស់ម្នាក់ដែលមានវត្តមានក្នុងបន្ទប់ប្រជុំនេះផងដែរ ។

    « បាទ មិនអីទេ តែថាលោកត្រូវជាអ្វីនិងកូន Venice ដែរ » លោកនិយកក៏មិនច្បាស់ដែរថា ក្មេងដែលដើរចូលមកត្រូវជាអ្វីនិងកូនមហាសេដ្ឋីលំដាប់ប្រទេស ។
     Pete មើលមកអ្នកប្រុសតូចដោយញញឹមចុងមាត់បន្តិចហើយក៏ដើរមកបន្ទាបជង្គង់អោបស្មាររបស់ក្មេងតូចម្នាក់នេះ ឲចូលមកជិតខ្លួន ។

    « បាទ ខ្ញុំគឺជាអ្នកមើលថែផ្ទាល់ខ្លួនរបស់អ្នកប្រុសតូច ហើយក៏គ្មានអ្នកណាមកប៉ះពាល់គេបានក្រៅពីខ្ញុំដូចគ្នា » Pete  មួយប្រយោគចុងក្រោយរបស់ភីត ក៏ធ្វើឲស្ត្រីដែលឈរអោបដៃនោះមើលមកនាយតូចដោយរអារបន្តិចផងដែរ ។

    « តែគេមកវៃកូនរបស់យើងមុខ ទើបយើងនេះប្រដៅគេជំនួសម៉ែឪគេតែម្តងទៅ » ម្តាយអៃយ៉ា ច្រត់ចង្កេះនិយាយខ្លាំងៗមកកាន់ ភីតដែលនូវអោបស្មារគេមិនលែង ។

     « ខ្ញុំបានប្រាប់ហើយថា អ្នកណាក៏មិនអាចមកប៉ះពាក់គេបានដែរ ហើយអ្នកស្រីមានសួរកូនអ្នកស្រីទេថាគេទៅធ្វើអីគេ បានជាគេវ៉ៃកូនអ្នកស្រីវិញដូច្នេះ  ឬបានត្រឹមតែចោទប្រកាន់ទេ » Pete លើកក្មេងតូចនេះមកពរនិងដៃហាក់បីដូចជាម្តាយដែលកំពុងតែការពារកូនពីសត្រូវរបស់ខ្លួន ។

    « មិនចាំបាច់សួរថាហេតុអី ព្រោះក្មេងនេះ តែងតែវ៉ៃក្មេងគ្រប់គ្នា វាអាងតែវាជាកូនអ្នកមាន » ម្តាយអៃយ៉ា ក៏មិនចាញ់ពាក្យសម្តីរបស់ខ្លួនជាមួយភីតឡើយ  ។

     « មែន ហ៎ មិនមែនកូនអ្នកស្រីឬក្មេងទាំងនោះតែងតែហៅ គេជាក្មេងអត់ម្តាយឯណាអី ...មិននិយាយ ក៏មានន័យថាវាជាការពិត ចុះបើគេហៅអ្នកស្រីបែបនិងវិញ តើអ្នកស្រីមានអារម្មណ៍បែបណា » Pete ក៏បក់ទៅសួរអ្នកដែលតតាំងនិងខ្លួនដោយមិនឃើញកំហុសរបស់ខ្លួននិងកូន តែមើលឃើញតែកំហុសរបស់អ្នកដ៏ទៃច្រើនជាងទៅវិញ ។

           🌼ម្ជុលស្នេហ៍រំលាយ🖤Where stories live. Discover now