«ទេ ខ្ញុំមិនចុះទេ»ហ្វឹងអ៊ីស្រដីឡើងដោយមិនព្រមចុះពីលើដើមឈើ ភ្លាមនោះអ្នកដែលត្រូវអ្នកបម្រើរំលឹកមុននេះក៏បានមកដល់
«តើឯងចង់ឲ្យយើងបញ្ជូនឯងឲ្យទៅឪពុកឯងវិញមែនទេ បានជាចូលចិត្តរំខានប្រសាទយើងដូច្នេះ»ជីនឈិននិយាយដោយសំឡេងត្រជាក់ដាក់ហ្វឹងអ៊ី កាលបើឃើញគេចូលចិត្តធ្វើអ្វីដែលគ្រោះថ្នាក់នៅក្នុងភូមិគ្រឹះរបស់នាយ
«បើលោកមិនចង់ឲ្យខ្ញុំរំខានប្រសាទលោក លោកក៏ដោះលែងខ្ញុំទៅ ឆឹសមាត់និយាយថាជួយខ្ញុំតែចិត្តវិញបែរជាឃុំខ្ញុំមិនឲ្យចេញទៅណា ហឹស»ហ្វឹងអ៊ីនិយាយ ឡើងព្រមទាំងរអ៊ូតិចតែម្នាក់ឯង
«ល្អបើឯងចង់ចាកចេញណាស់ក៏តាមចិត្ត ដូច្នេះឯងឆាប់ចេញទៅ»ជីនឈិននិយាយចោលដោយកំហឹងដាក់រាងតូចហ្វឹងអ៊ី
«បានតើខ្ញុំរង់ចាំពាក្យនេះយូរហើយ»កាលបើលឺជីនឈិនឲ្យគេចេញទៅហើយគេនៅបន្តធ្វើអ្វីទៀត ហ្វឹងអ៊ីក៏ចុះពីដើមឈើហើយក៏ចាកចេញទៅដោយមិនអាឡោះ អាល័យអ្វីបន្តិច
«លោកម្ចាស់ ខ្ញុំថាលោកម្ចាស់ដូចជានិយាយជ្រុលពេកហើយចុះបើឪពុកមករកគេនោះ តើលោកម្ចាស់. .» មេការក្នុងភូមិគ្រឹះនិយាយប៉ុន្តែគាត់មិនទាន់បាននិយាយចប់ប្រយោគនៅឡើយទេដោយសារតែត្រូវក្រសែភ្នែកពិឃាតរបស់ជីនឈិនសម្លឹងមកកាន់គាត់
«ហឹស មនុស្សគ្មានបេះដូង. . .»ហ្វឹងអ៊ីបានចេញមក ដល់ខាងក្រៅដោយសារតែខ្លួនគេកំពុងតែខឹងនឹងជីនឈិនក៏ដើរទៅដោយមិនបានមើលផ្លូវឲ្យបានត្រឹមត្រូវ គេក៏ច្រឡំដើរចូលមកក្នុងព្រៃដែលគេហាមឃាត់
«នេះ. . .នេះ. . .អា!!»
«លោកម្ចាស់ លោកម្ចាស់មានរឿងធំហើយៗអ្នកប្រុស. . អ្នកប្រុស. . .អ្នកប្រុសហ្វឹងអ៊ីគាត់បានដើរចូលក្នុងព្រៃហាមឃាត់. . .»គ្រាន់តែលឺអង្គរក្សសម្ងាត់ខ្លួនដែលបានឲ្យតាមការពារហ្វឹងអ៊ីនិយាយថាហ្វឹងអ៊ីដើរចូលព្រៃហាម ឃាត់ភ្លាម ជីនឈិនក៏ស្រវ៉ាយកដាវប្រញ៉ាប់ទៅព្រៃហាម ឃាត់នោះព្រមជាមួយអ្នកក្រោមបង្គាប់ប្រហែលម្ភៃនាក់ទៅជាមួយ
«អា~~គឺទីនេះហើយ!!ហិ. .ហិ. .តែប៉ុណ្ណេះសប្បាយដៃហើយ»ហ្វឹងអ៊ីនិយាយទាំងសប្បាយចិត្តព្រោះតែព្រៃមួយនេះហើយដែលគេតែងតែចង់ចូលមកកាលពីតូចនោះ
YOU ARE READING
ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??
Romanceតើអ្នកជឿលើការថយពេលវេលាទេ??
ភាគទី21 : ទីបំផុតពួកយើងជួបគ្នាហើយ
Start from the beginning
