គឺ គឺបុត្រស្រឡាញ់គេ

Começar do início
                                        

Yi Tang គ្រាន់តែលឺបើកភ្នែកធំៗ ឯGi Lan មិនបានភ្ញាក់ផ្អើលនោះទេព្រោះគេដឹងថាព្រះអង្គប្រាកដជាមិនលើកទោសអោយគេងាយៗដូចដែរYi Tangគិតនោះទេ

Gi lanត្រូវបានគេនាំខ្លួនទៅទីលានប្រហារជីវិត ឯYi Tangប្រញាប់រត់ទៅរកបិតាខ្លួន

Yi Tang: បិតា ក្រែងបិតាជ្រាយហើយថាបុត្រជាអ្នកលួចយកទៅអោយគេហេតុអីក៏ដាក់ទោសគេទៀត បិតាសន្យាថាលើកទោសអោយគេមិនចឹងហីបិតា
(សួរទៅបិតាខ្លួនទាំងទឹកមុខចង់យំ)

ឯព្រះអង្គមិនបានតបនឹងគេនោះទេ Yi Tangឃើញចឹងក៏រត់ចេញទៅក្រៅ មកដល់ទីលាន ផ្លាកប្រហារក៏ធ្លាក់ទៅលើដី កាំបិតប្រហារជីវិតរៀបនឹងធ្លាក់ដល់កររបស់Gi lanទៅហើយតែក៏មានដាវមួយហោះមករាំងដាវដែរជិតដល់ករGi Lan ឯពិជាឃាតគ្រាន់តែឃើញដាវនោះភ្លាមពិជាឃាតក៏ប្រញាប់ដកកាំបិតចេញ ហើយដាវដែរហោះមកនោះគឺជារបស់Yi Tangនឹងឯង

Yi Tang ប្រញាប់រត់ឡើងមករកGi lan ហើយក៏ស្រែកទៅបិតាដែលកំពុងយាងមកតាមគេមុននេះ

Yi Tang: បើបិតាសម្លាប់Gi Lan ចឹងបិតាសម្លាប់ទាំងខ្ញុំផងទៅ ត្បូងគុជខ្ញុំជាអ្នកលួចអោយគេ ចង់យកជីវិតគេយកជីវិតខ្ញុំមុនទៅ
(ស្រែកទៅបិតាខ្លួនទាំងឈរបាំងGi lan)

ព្រះអង្គ: Ah Ying បុត្រឆាប់ចុះមកភ្លាម អ្នកយាមទៅចាប់គេចុះមក
(បញ្ជាកងទ័ពអោយចូលទៅចាប់Yi Tang)

Yi Tang: អ្នកណាចូលមកយើងនឹងសម្លាប់ទាំងអស់
(កាន់ដាវរបស់ខ្លួនជាប់)

កងទ័ពចាប់ផ្ដើមមើលមុខគ្នាចុះឡើង តែក៏ត្រូវឡើងទៅព្រោះតែបញ្ជារបស់ស្ដេច

គ្រាន់តែដើរមកដល់ជិតYi Tang កងទ័ពនោះក៏ត្រូវបានYi Tangសម្លាប់ស្លាប់អស់

Yi Tang: បើខ្ញុំស្លាប់ បិតាសន្យានឹងបុត្រទេថាបិតានឹងលើកទោសអោយGi lan
(និយាយទាំងទឹកភ្នែកស្រក់ចុះមក ឯដាវនៅនឹងដៃក៏លើកមកដាក់នឹងកររបស់ខ្លួន ព្រះមហេសីគ្រាន់តែឃើញក៏ស្រែកយំភ្លាមៗ)

ព្រះមហេសី: Ah Ying ហ៉ឹកៗ បុត្រធ្វើអីនឹង ដាក់ដាវចុះទៅ ហ៉ឹក Ah Ying ដាក់ដាវចុះទៅ ហ៉ឹកៗ មាតាអង្វរ
(ទ្រង់ចាប់ផ្ដើមទន់ដៃទន់ជើង ដួលអង្គុយនឹងដីយំប្រាប់អោយកូនប្រុសជាទីស្រឡាញ់ដាក់ដាវចុះ)

Yi Tang: មាតា បុត្រមិនគប្បីនឹងមាតា បើមានជាតិក្រោយបុត្រចង់ធ្វើជាបុត្ររបស់មាតាបុត្រចង់សងគុណមាតា

ព្រះមហេសី: អត់ទេ ហ៉ឹកៗ អត់ទេ Ah Ying បុត្រកុំនិយាយចឹងអី មាតាមិនអោយបុត្រធ្វើចឹងទេ ព្រះអង្គ ហ៉ឹកៗ បងលើកទោសអោយគេទៅ អូនអង្វរ លើកទោសអោយគេទៅ អូនមិនចង់អោយកូនអូនទៅចោលអូនទេ ហ៉ឹកៗ
(លុតជង្គង់អង្វរប្ដីខ្លួន ឯអ្នកបម្រើក៏បានមកជួយគ្រាគាត់អោយងើបតែគាត់នៅតែមិនព្រម)

ព្រះអង្គ: ដោះលែងGi Lanទៅ
(ថាហើយទ្រង់ក៏គ្រាព្រះមហេសីឡើងហើយក៏នាំចូលរាជវាំងវិញ)

ឯYi Tangក៏ដាក់ដាវចុះពីករឈរយំព្រោះតែមិនគប្បីនឹងម្ដាយ ដោយសារតែខ្លួនចង់ជួយGi lan សុខចិត្តឈរទ្រាំមើលម្ដាយយំអង្វរខ្លួនអោយដាក់ដាវចុះ Gi lan ដែរត្រូវបានគេដោះលែងឃើញYi Tangយំក៏ទាញគេមកអោប ឯYi Tangគ្រាន់តែស្ថិតនៅក្នុងរង្វង់ដៃរបស់Gi lanគេក៏ស្រែកយំភ្លាមៗ Gi Lan អង្អែលក្បាលគេតិចៗដើម្បីអោយគេឆាប់បាត់ ពួកគេទាំងពីរនាក់់ឈរអោបគ្នានៅលើទីលានប្រហារជីវិត

Back to ក្នុងដំណាក់ស្ដេច
ព្រះមហេសីកំពុងតែគេងនៅលើគ្រែព្រោះតែយំខ្លាំងពេក ឯព្រះអង្គទ្រង់មិនបានយាងទៅណានោះទេគឺអង្គុយនៅក្បែរព្រះមហេសីជាប់

ព្រះអង្គ: ក្រែងនិយាយគ្នាច្បាស់ហើយមិនចឹងថាពួកយើងគ្រាន់តែសាកចិត្តគេថាគេស្រឡាញ់គ្នាពិតឬអត់ ម៉េចក៏អូនយំដល់ថ្នាក់នេះ

ត្រូវហើយដែរទ្រង់ដាក់ទោសប្រហារជីវិតGi lanគ្រាន់តែជាការសាកចិត្តYi Tangប៉ុណ្ណោះថាគេស្រឡាញ់Gi lan ពិនណា ហើយម្យ៉ាងការស្រឡាញ់គ្នាខុសភេទបែរនេះទ្រង់ខ្លាចបុត្ររបស់ទ្រង់មិនអាចតស៊ូជាមួយគ្នា សម្រាប់ទ្រង់ ទ្រង់តាមចិត្តបុត្ររបស់ទ្រង់ហើយមិនហាមឃាត់ទេ គ្រាន់តែចង់ល្បងចិត្ត តែអ្នកណាទៅដឹងថាYi Tangលេងឆុតធំចឹងនេះបើមិនលើកទោសអោយទេប្រហែលគេអាករសម្លាប់ខ្លួននៅនឹងមុខព្រះអង្គហើយ

Cut to LanTang
Gi lan កំពុងតែអង្គុយមើលមុខរបស់Yi Tangដែរកំពុងតែគេងនៅលើគ្រែ

Gi Lan: ទ្រង់កាន់តែធ្វើអោយទូលបង្គំចាប់អារម្មណ៍នឹងទ្រង់កាន់តែខ្លាំងហើយYi Tang

To be continued

អ្នកនិពន្ធឆ្លងភព(Complete)Onde histórias criam vida. Descubra agora