sunooដើរចូលមកខាងក្នុងវិញដោយទឹកមុខស្រពោន ឯsunghoonក៏កំពុងឈរឃើញបែបនេះក៏រៀងបារម្ភនឹង sunoo
<<តើមានរឿងអ្វីមែនទេ? ទើបធ្វើមុខបែបនេះ>>
<<គ្មាននោះទេ>>
sunghoonក៏មកអង្គុយជិតsunoo
<<មានរឿងអ្វីក៏ប្រាប់ខ្ញុំបានណា>>
sunooគេមិននិយាយអ្វីនោះទេ ទឹកមុខគេពិតជាក្រៀមក្រំហើយក៏បានផ្អែកស្មារបស់sunghoonរួចក៏និយាយសំឡេងខ្សាវៗដាក់sunghoon
<<~ខ្ញុំឃ្លាន តាំងពីព្រឹកមកខ្ញុំមិនទាន់បានអីចូលពោះនោះទេ>>
<<បើឃ្លានមិចក៏មិនព្រមប្រាប់មក មោះមកនេះមក>>
sunghoonគេបានអូសដៃsunooចេញទៅខាងក្រៅ
<<អេស៎ sunghoonហា៎ លោកនាំខ្ញុំទៅណានឹង>>
<<គឺទៅរកអ្វីញ៉ាំនឹងណា>>។

_________

{វិទ្យាល័យseoul}

yuyin:ចម្លែកមែន មិនមករៀនក៏មិនមកទាំងពីរ.នេះស្អីទៅ?
បានបន្តិចyuyinក៏បានឃើញheeseungដើរចូលមក
នាងចង់ដឹងរឿងខ្លះពីsunghoonប៉ុន្តែនាងមិនដែលនិយាយរកheeមកពីមុននោះទេ yuyinក៏រកវិធីដើម្បីនិយាយជាមួយheeseung.
yuyinនាងបានយកក្រដាសច្បាប់មួយទៅឲheeseungដែលកំពុងអង្គុយលេងហ្គេមនោះ
"ផាំង" yuyinដាក់ក្រដាស់លើតុរបស់heeseungមួយទំហឹង រហូតធ្វើឲheeseungនឹងអ្នកគ្រប់គ្នាងាកមើលមកនាង. heeseungគេធ្វើភ្នែកស្លើ
hee:តើមានរឿងស្អីរបស់នាង
yuyin:នេះក្រដាស់ច្បាប់របស់sunghoon បើគ្មានហេតុផលអ្វីនោះទេខ្ញុំមិនដាក់ច្បាប់ឲជាដាច់ខាន
hee:ហេតុអីទៅខ្ញុំឃើញអ្នកគ្រប់គ្នាដាក់ច្បាប់សុទ្ធតែមិនមានហេតុផលទាំងអស់នឹង
yuyin:ឥឡូវប្រាប់ខ្ញុំមកតើsunghoon កើតអ្វី
hee:ខ្ញុំមិចនឹងដឹងទៅ
yuyin:ក្រែងលោកនឹងគេជាមិត្តគ្នាហេស៎
hee:ជាមិត្ត! តែខ្ញុំមិចនឹងដឹងពីគេបានគ្រប់រឿងនោះ ខ្ញុំមិនមែនជាអរក្សគេឯណា មិនមែនចេះតែដឹងនោះទេ
yuyinនាងសម្លឹងមុខរបស់heeseungថ្លែ រួចហើយក៏ដើរចេញពីheeseungដោយភាពខឹងជាខ្លាំង.។

________

<<អរគុណលោកសម្រាប់អាហារមួយពេលនេះណាស់>>
sunoo&sunghoonបានអង្គុយលើតុមួយនៅឯសួន
<<ឯងចូលចិត្តបរិយាកាសបែបនេះមែនទេ>>
<<អឺម...មែនហើយវាស្រស់ស្អាតហើយក៏ធ្វើឲអារម្មណ៍របស់យើងកាន់ល្អផងដែរ ចុះលោកចូលចិត្តបែបនេះដែរទេ>>
<<អត់ទេ! វាមើលទៅគួឲធុញទៅវិញទេ >>
<<មិចក៏លោកនិយាយបែបនេះ ទេសភាពស្រស់ស្អាតសឹងអីលោកនេះជាមនុស្សភ្នែកស្អុយពិតមែន>>

<<sunooហា៎.. >>sunghoonគេនិយាយដោយបានកាន់ដៃរបស់sunoo
<<ពេលខ្ញុំនៅជាមួយឯង មានអារម្មណ៍ថាពិតជាសប្បាយ ខ្ញុំមិនដឹងថាហេតុអ្វីនោះទេ ទើបខ្ញុំមើលទៅឯងដូចជាធ្លាប់ឃើញនៅទីណាមួយ >>
sunooលឺបែបនឹងក៏រៀងឆ្ងល់បន្តិច
<<ខ្ញុំថាមិនធ្លាប់បានស្គាល់លោកមកពីមុននោះទេ.>>
<<ប្រហែលជាខ្ញុំចាំមិនបាន >>

"រីង រីង"ពេលនោះសំឡេងទូរស័ព្ទរបស់ sunghoonបានរ៉ូឡើង sunghoonប្រញាប់ដកទូរស័ព្ទមក
<<ចាំបន្តិចសិន>>
sunghoonបានដើរទៅឆ្ងាយពីsunooដើម្បីនិយាយទូរស័ព្ទ

>>អាឡូ!! sunghoon នេះតើឯងនៅឯណា នៅសាលាគេប្រាប់ថាឯងមិនមករៀននោះទេ<<សំឡេងចេញពីទូរស័ព្ទមានសំឡេងខ្លាំង
sunghoonដកសង្ហើមធំនៅពេលបានលឺសំឡេងរបស់ប៉ាគេ
>>មិចក៏មិននិយាយយើង បើគ្មានហេតុផលអ្វីដែលចាំបាច់នោះទេ ឆាប់ត្រឡប់មកផ្ទះឥឡូវនេះ<<
<<ខ្ញុំមិនទៅនោះទេ មិនចង់ជួបមុខអ្នកនោះទីនោះ>>
>>បើឯងចង់ថាម៉ាក់ចុងរបសើឯងក៏ថាមក sunghoonពេលណាទើបឯងឈប់ស្អប់ឈប់ខឹងគេទៅ គេក៏ជាម៉ាក់ឯងដែរ<<
<<បានហើយ!!ខ្ញុំមិនចងើនិយាយរឿងគេទេ>>
sunghoonបានដាក់ទូរស័ព្ទចុះទាំងដែលប៉ារបស់គេ.មិនទាន់និយាយចប់។

_______

{ផ្ទះវីឡាដ៏ប្រណីត}
<<កូននេះកាន់តែផ្ដេសផ្ដាសហើយ yuyinពូអរគុណក្មួយហើយដែលបានមកប្រាប់ពូពីរឿងនេះ>>
<<មិនអីទេលោកពូ ខ្ញុំគ្រាន់តែចង់ដឹងប៉ុណ្ណោះថាsunghoonកើតអ្វី ទើបមិនមករៀនបែបនេះ>>
<<ពូទើបតែចុះមកពីខេត្ត ពូមិនសូវបានដឹងពីsunghoonនោះទេ >>
<<ចា៎ លោកពូ ចឹងខ្ញុំសូមលាសិនហើយ>>
yuyinអោនគោរពលោកparkរួចដើរចេញទៅ។

<<yuyinនេះជាក្មេងល្អមកតាំងពីតូច គេល្អជាមួយsunghoonមករហូត តែsunghoonនេះមិនដែលមើលឃើញពីអំពើល្អរបស់ក្មួយyuyinទេ>>
<<yuyinថែមទាំងស្អាតចរឹកក៏បាន នឹងរៀនពូកែទៀតផង sunghoonគួតែចូលចិត្តមនុស្សស្រីបែបនេះ>>។
_____

[អរគុណសម្រាប់ការអាន រង់ចាំភាគបន្ត]

&lt;&lt;Love Story&gt;&gt;[sungnoo]Tahanan ng mga kuwento. Tumuklas ngayon