<<អូុយ~!>>
heeមិនដឹងថាមកពីណាក៏មិនដឹង គេបានយកអ្វីម៉្យាងមកគុបក្បាលsunghoonដែលកំពុងអង្គុយនោះ.

<<លែងស្អីឯងនឹង ឈឺណាវើយ!>>
<<មិចអង្គុយទីនេះម្នាក់ឯងមិនហៅយើងមកចឹង. យ៉ាងមិចទឹកមុខដូចជាមិនសូវល្អសោះ កើតអ្វីមកមែនទេ!>>
<<គ្មានស្អីទេស៎ >>
<<អេស៎ ចុះរឿងឯងនឹងsunooដល់ណាហើយ>>
<<នៅតែដូចដើម គេនេះមាត់រឹងពិតមែន >>
<<អ្វី? មានន័យថាគេមិនទាន់យល់ព្រមនឹងឯង
ហីយ៉ា...បែបនេះយើងមានវិធី>>
<<វិធីអី?>>
<<មនុស្សមាត់រឹងងបែបនេះត្រូវតែចាប់ថើបម្ដងទើបគេដឹងប្រឹង>>
<<លើកមុនយើងថើបគេតាមអ្វីដែលឯងប្រាប់ហើយ ប៉ុន្តែបើយើងធ្វើបែបនេះគេនឹងស្អប់យើងមិនខានទេ>>
<<ហ៉ើយ...នែ៎ sunghoonបើយើងពិតជាស្រឡាញ់គេ.រឿងថើបប៉ុណ្ណឹងវាគ្មានអ្វីត្រូវឲគេមកស្អប់យើងនោះទេ បើមិនព្រម ក៏ថើបៗៗរហូតដល់តែគេយល់ព្រម. ជឿលើយើងទៅ>>
Sunghoonគេជ្រួញចញ្ចើម ដោយហួសចិត្តនឹងគំនិតរបស់hee បន្តិច.តែក៏គិតមើកទៅវាក៏ល្អដែរ
ភ្លាមៗsunghoonគេក៏ចង់សាកនឹងគំនិតរបស់heeផងដែរ។

_____ 

ម៉ោង5ល្ងាច

<<sunooខ្ញុំមានរឿងចង់និយាយជាមួយលោកបន្តិច>>សំឡេងyuyinបានលិចលឺឡើងពីខាងក្រោយខ្នងរបស់sunoo
<<ចង់និយាយជាមួយខ្ញុំ?! រឿងអ្វីទៅ>>

yuyinដើរមកកាន់តែជិតនឹងsunoo
<<លោកនឹងsunghoonស្គាល់គ្នាមកពីមុនមែនទេ?>>
<<អឺម... អត់នោះទេ ពួកយើងមិនដែលស្គាល់គ្នាមកពីមុនទេ>>
<<ថ្មីៗនេះខ្ញុំឃើញលោកដូចជាស្និតស្នាលនឹងsunghoonណាស់ មើលទៅស្និតស្នាលគ្នាលឿនណាស់ >>
<<ពួកយើងស្និតស្នាលគ្នាធម្មតានោះទេ>>

<<ត្រូវហើយ.ខ្ញុំស្គាល់sunghoonច្បាស់ព្រោះពួកយើងធ្លាប់ស្និតស្នាលគ្នាមកពីមុន មកពីគ្រួសារខ្ញុំនឹងគ្រួសាររបស់គេស្គាល់គ្នានឹងថែមទាំងចុះសម្រុងជាមួយគ្នាទៀតផង អាចថាខ្ញុំនឹងsunghoonពួកយើងស្គាល់គ្នាតាំងពីកុមារភាពមកម្លេះ. ខ្ញុំថាលោកកុំសូវស្និតស្នាលជាមួយsunghoonពេក
ព្រោះលោកមិនទាន់ស្គាល់sunghoonច្បាស់នោះទេ>>

<<ហេតុអីទើបត្រូវប្រាប់រឿងទាំងអស់នេះមកកាន់ខ្ញុំដែរនោះ>>

&lt;&lt;Love Story&gt;&gt;[sungnoo]Where stories live. Discover now