15.អ្នកណាមានវាសនាល្អអាចថែរក្សាអូវែរបស់បងទៅ

Start from the beginning
                                    

« តមាត់ទៀត! យប់នេះអោយដេកជាមួយឆ្កែចាំមេីល »

« ឆីស! »

« ចុះនេះប៊ីអត់អីទេឬ? » លោកមិកសួរទៅកាន់នាងតូចទាំងស្រទន់ស្រស់ថ្លា តែបេីក្រឡេកមករកសូប៊ីនវិញ គេក្រមូវគ្មានលេខដាក់ទេ

« បានជាស្គាល់គ្នាហេីយ ពួកយេីងអិញ្ចេីញលោកហូបអីសិន តេីយល់យ៉ាងណាដែរ » ភ្លាមៗជីនបាននិយាយទៅកាន់លោកមិកហាក់រាក់ទាក់ខុសពីធម្មតា ដែលធ្វេីអោយគ្រួសារស្មានមិនដល់សោះឡេីយពិសេសនោះនាយពៅគេនោះឯង

« អឺ...គឺ..បាទបាន! ពួកឯងទៅចាំយេីងមុនទៅ » មិកយល់ព្រមភ្លាម នៅពេលដែលក្រឡេកមកឃេីញមុខនាយតូចហូប៊ី។រួចគេក៏ដេញអោយអង្គរក្សទៅចាំគេនៅឯខាងក្រៅ

« តែលោកប្រុស...»

« ឬពួកឯចង់ជំទាស់? »

« បាទ ទទួលបញ្ជា! » អង្គរក្សនាយមិកបានចាកចេញទៅអស់។ ហេីយនាយក៏ត្រឡប់មកញញឹមរាក់ទាក់ដល់គ្រួសាររាងតូចហូប៊ីវិញសឹមនាំសមាជិកទៅអង្គុយតុថ្មី។

« អង្គុយត្រង់នេះទៅណាក្មួយ! » ណាមជូនឯណោះ ក៏រាក់ទាក់ដល់នាយមិកដែរ នៅទាញអោយនាយមកអង្គុយជិតហូប៊ីហេីយស្រាប់តែកញ្ឆក់ដៃសូប៊ីនមកអង្គុយជិតគាត់វិញកាន់តែធ្វេីអោយសូប៊ីនអន់ចិត្តជាមួយគ្រួសារសឹងតែស្រែកយំនោះទេ

«ចង់ញុាំអីអ្នកទាំងអស់គ្នាហៅកម្មង់ចុះ ខ្ញុំជាអ្នករ៉ាប់រ៉ង »

« ហួយ! សង្ហាហេីយចិត្តល្អទៀត អ្នកណាមានវាសនាល្អ អាចថែរក្សាអូវែរបស់បងទៅ? » សម្តីថេយ៉ុងលឺដល់ច្រចៀកលោកមិកភ្លាមនាយអស់សំណេីចភ្លេតដោយទប់លែងជាប់។ ជុងហ្គ្កចាប់ក្តិចភ្លៅប្រពន្ធភ្លាម

« ចង់រក្សាអូវែអាណាហានាងកាថេយ៍ យប់នេះចាំយេីងផ្ញេីអូវែអោយច្រេីន ចាំមេីលតែទប់មិនជាប់រឿងជាមួយយេីងម៉ង! » ជុងហ្គុក

« ហិអាប្តីឡប់ លេងតិចសោះមិនបាន!! » ថេយ៍

« អឺ ខ្ញុំសុំណែនាំគ្រួសាររបស់ខ្ញុំអោយលោកបានដឹងបន្តិចចុះណា នេះជាបងប្រុសខ្ញុំទាំងពីរសូហ្គា ជុងហ្គុក ហេីយអ្នកដែលអង្គុយជិតពួកគាត់ទាំងពីរជាប្រពន្ធគាត់ »

គ្រួសារមហាវ៉ល់Where stories live. Discover now