​   "មិនដឹងនឹងហេីយបានសួរឯង​ "

  "បងមានស្នេហារាប់មិនអស់​  បងមកសួរខ្ញុំនេះណា...!  ខ្ញុំរកបានសិនចាំប្រាប់ថា​ រេីសដោយរបៀបណាបានត្រូវ"​ គេនិយាយហេីយប្រញាប់ដេីរចេញ​  រកអីធ្វេីបន្លំ​ មិនចឹងសិស្សច្បងកំពូលនឹងច្បាស់ជាសួរតមិនខានទេ។

    ស្របពេលជាមួយគ្នានោះដែរ វត្តមានរបស់បុរសរាងខ្ពស់ស្រឡះម្នាក់ ស្ពាយកាបូប high light ពណ៏តាមនិស្ស័យយុវវ័យ ដើរចូលមកជាមួយទឹកមុខរាបស្មើរ😐 មិនខ្វល់ពីអ្នកជុំវិញខ្លួនសូម្បីបន្តិច។គេងាកឆ្វេងស្តាំ រកមើលបន្តិចមីនដើរតម្រង់ទៅរកអ្នកកំពុងឈរក្បែរកន្លែងដាក់ហ្គីតា ។

   "អរ..!គឺបងទេហ្ហ? "  Chinmo រាក់ទាក់ទៅពេលដែលងាកមកក៏ឃើញគេ

   "អឹម🙂"Yaojiតបទាំងញញឹមបន្តិចតែបន្តិចមែន តែវាក៏គួរអោយចង់មើលណាស់ប្រហែលជាអារម្មណ៍ល្អហើយ។

   "បងអាចរើសហ្គីតាមួយបាន ហើយយកទៅរៀនជាមួយក្រុមខាងនោះទៅ អ្នករៀនមិនជាច្រើនទេចឹងបងសប្បាយចិត្តចុះ" សម្តីគេធ្វើអោយYaojiចម្លែកចិត្តបន្តិច🤨គឺដូចជាដឹងពីអ្វីដែលខ្លួនមិនចូលចិត្ត នោះគឺភាព រញ៉េរញ៉ៃ។

  "អរគុណហើយ" Yaoji និយាយអរគុណ រួចចាប់ហ្គីតាមួយក្បែរនោះដើរសំដៅទៅក្រុមបង្រៀនភ្លេង គ្រាន់តែឃើញគេភ្លាមគ្រប់គ្នាក៏ចាប់អារម្មណ៍តែម្តង។

   'គេពិតជាទាក់ទាញភ្នែកមែន😌'  Chinmo ឈរគិតទាំងសំលឹងមើលគេដូចគ្នា ប៉ុន្តែគេនោះដូចជាមិនខ្វល់ពីមជ្ឈដ្ឋានជុំវិញអីបន្តិចសោះ។

   "មើលគេយ៉ាងនេះ ទៅសុំIG គេតែម្តងទៅល្អទេ?" សិស្សច្បង Zhao weiqi ជាអ្នកបង្រៀនភ្លេងម្នាក់ដែរ មកស្ងាត់ៗមិនអោយដំណឹងហើយ នូវមកនិយាយលរ អ្នកឈរភ្លឹកទៀត បើមិនភ្ញាក់ចម្លែកហើយ។

  "សិស្សច្បង Zhao 😟😊 មិនមែនបែបនឹងទេ ខ្ញុំគ្រាន់តែមិនអស់ចិត្ត" សាមីខ្លួនប្រញាប់ប្រកែកឡើង ខ្លាចថាគាត់អាចយល់ច្រឡំ។

   "គេជាសិស្សទើបផ្លាស់មកថ្មី រៀនឆ្នាំទី2ផ្នែកគ្រប់គ្រងជាមួយបង ឈ្មោះTian Yaoji ដូចជាមកពីបរទេសផង គ្រួសារគេមានក្រុមហ៊ុនសម្លៀកបំពាក់ធំក្នុងប្រទេសដែរតាំងពីជំនាន់ដូនតា មិនប្លែកទេដែលគេមានរូបរាងសង្ហារស្អាតបែបនឹង"  អ្នកធំជាងរៀបរាប់តាមអ្វីដែលដឹងអោយ ស្តាប់។

I don't know about youحيث تعيش القصص. اكتشف الآن