ខណៈពេលនេះរាងតូចកំពុងអង្គុយលេីកៅអីក្រោមដេីមឈេីធំមួយបន្ទាប់ពីថតចប់មួយប្លង់។ គេទាញទូរស័ព្ទមកមេីលដេីម្បីសម្រួលអារម្មណ៍ឲ្យប្រែជា
ប្រក្រតីមកវិញ។
« ក្រុមហ៊ុន អ៊ុំស្រីហៅទៅថត ផលិតផល!» រូបគេភ្ញាក់ផ្អេីលមួយរំពេច៍ក្រោយឃេីញសារប៉ុន្មានឃ្លា។ នរណាមិនស្គាល់ក្រុមហ៊ុនទឹកអប់ចនល្បីឈ្មោះតាំងពីគេមិនទាន់កេីតម្ល៉េះ ទោះមិនមានអ្នកថតផលិតផលក៏លក់ដាច់ជារាងរាល់ឆ្នាំ។
« ដូចមិនចង់ទៅថតឲ្យសោះកាលដែលវត្តមានប្រុសពោះម៉ាយម្នាក់នោះទ្បេីងគ្រប់គ្រងមក ស្រួលមិនស្រួលជិះត្រួតត្រាលេីឯងទៀត» គេពោលតិចៗ លេងទឹកមុខជាមួយកាយវិកាមញិកមញ៉ក់ នឹកឃេីញមុខបុរសនោះពេលណា កេីតក្តីខឹងសម្បារមួយរំពេច៍ម៉ង។
« ប៉ុន្តែបេីមិនទៅវាដូចមិនសម ណាមួយយេីងស្និទ្ធស្នាលជាមួយអ៊ុំស្រី! ហេីយមួយទៀតក៏មិនចូលចិត្តមុខអាប្រុសពោះម៉ាយម្នាក់នោះដែល! គិតសព្វៗទៅ ចង់កេីតជំងឺស្រ្តេស...ហឹស!» គេដកដង្ហេីមវែងមួយអស់ខ្យល់មុនបិទទូរស័ព្ទទុក ក្រោកដេីរទៅថតប្លង់បន្ទាប់ទៀត។
កន្លងប្រហែលបួនម៉ោងក្រោយមកផ្ទៃមេឃចាប់ផ្ដេីមប្រែប្រួលងងឹតបន្តិចម្ដងៗ។ ភោជនីយដ្ឋានមួយកន្លែងឋិតចំកណ្ដាលទីក្រុង មានភ្ងៀវលំដាប់ៗចូលច្រេីនកោះក ក្នុងនោះក៏មានបុគ្កលដៃគូរសម្ដែងរឿងជាមួយដារ៉ាល្បីជួរមុខផងដែល គេអង្គុយក្នុងតុរង្វង់មួយដោយភាពស្ងៀមស្ងាត់ ព្រោះដឹងថាបន្តិចទៀតនឹងមាននរណាម្នាក់ចូលមករកខ្លួន អ្វីដែលកំពុងគិតក៏ក្លាយជាការពិតនៅវិនាទីនេះ។
« មិនគួរឲ្យជឿថាប៉ាបានជួបកូនសម្លាញ់មាសឪពុកនៅទីនេះសោះ» សំទ្បេងក្រហឹមបន្លឺទ្បេីងស្អកៗ ក្រោយខ្នងនាយសង្ហារ ដោយចិត្តមិនរៀរេច្រេីននាយក៏ក្រោកនិយាយតតាំងជាមួយ។
« ខ្ញុំក៏មិនជឿថាបានជួបប៉ាឃោរឃៅ ដូចជាប៉ាដូចគ្នា ព្រោះកន្លងមកខ្ញុំតែងតែគិតថាប្រហែលគ្មានព្រាយបិសាចណា តាមយាយីជីវិតខ្ញុំទៀតទ្បេីយ» សុងវូ ពោលទ្បេីងដោយមិនញញេីតអ្នកជាឪពុក រីឯកែវភ្នែកភ្លឺចែងចាំងសម្លក់មេីលផ្ទៃមុខបុរសចំណាស់មិនសម្បីព្រិចមួយដង។
ВЫ ЧИТАЕТЕ
រវាងយេីងទាំងពីរ
Приключенияនិពន្ធ:ហាក់អូមេហ្គាតូច Jungkok (top) x taehyung ( bottom) និពន្ធថ្ងៃទី 28/5/2023 សរសេរចប់ថ្ងៃទី3/8/2023
Ep35: ដារ៉ាជួរមុខឯណា ឈ្លេីយបែបនេះ
Начните с самого начала
