ភាគទី10: យល់ច្រឡំ

Começar do início
                                    

«បុត្រពិចារណាទៅយើងទុកពេលឲ្យបីថ្ងៃ»ថាហើយអធិរាជក៏ចាកចេញទៅ

«. . .»រាងមាំឈររឹងខ្លួនមិនកម្រើកទៅទីណាព្រោះតែអធិរាជដូចជាហួសហេតុពេកហើយហ៊ានយករាងតូចមកគម្រាមនាយបែបនេះ

ទើបតែកន្លងផុតទៅតែពីរថ្ងៃសោះពាក្យចចាមអារ៉ាមក៏បានចាប់ផ្ដើមលេចលឺពីមាត់មួយទៅមាត់មួយរហូត ដល់លេចលឺដល់រាងតូចដែលកំពុងរង់ចាំរាងមាំត្រលប់មកវិញ

«តើឯងលឺដែរទេថារាជបុត្រពួកយើងនឹងរៀបអភិសេកជាមួយនឹងព្រះនាងមានមាននៅថ្ងៃស្អែកនេះហើយ»

ប្រាវ*សំឡេងកែវតែធ្លាក់ពីដៃរបស់រាងតូចដែលទើបតែស្ដាប់លឺអ្នកបម្រើខាងក្រៅជជែកគ្នា

«នែ៎ពួកឯងចង់ស្លាប់ណាស់ឬបានជានិយាយរឿងអត់ប្រយោជន៍បែបនេះនៅទីនេះនោះ»

«ឲ្យពួកខ្ញុំសុំទោសផងមេការ»អ្ន្បម្រើដែលលួចជជែកគ្នានោះនិយាយហើយក៏បំបែកគ្នាទៅធ្វើការរៀងៗខ្លួនវិញ

«អ្នកប្រុសតូច កុំយកសម្ដីពួកគេដាក់ក្នុងចិត្តអីរាជបុត្រធ្វើបែបនេះក៏ព្រោះតែដើម្បីការពារអ្នកប្រុស»

«. . .»បន្ទាប់ពីមេការនិយាយហើយរាងតូចហាក់ដូចជាមិនបានស្ដាប់មេការនិយាយឡើយគេបានដើរត្រលប់មកបន្ទប់ខ្លួនវិញហើយក៏នៅតែក្នុងបន្ទប់មិនបានចេញទៅណាឡើយ

ក្រឡេកមកមើលមានមានឯនេះវិញបន្ទាប់ពីរាងមាំព្រមរៀបអភិសេកជាមួយខ្លួនតាមបញ្ជារបស់អធិរាជនាងសប្បាយចិត្តយ៉ាងខ្លាំងហើយទោះបីបែបនេះក្ដីនាងនៅតែមិនលើកលែងឲ្យរាងតូចដោយស្រួលៗឡើយ

«ស្ដាប់បញ្ជារបស់យើងប្រសិនបើវានៅក្នុងដំណាក់រាជបុត្រពួកឯងត្រូវរកឱកាសសម្លាប់វាភ្លាម ប៉ុន្តែបើវាមកទីនេះក៏រឹតតែល្អថែមទៀតឯងត្រូវមូលបង្កាច់វាឲ្យសមធ្វើឲ្យគ្រប់គ្នាយល់ថាវាជាជនក្បត់ពិតមែន»

«ក្រាបទូល ព្រះនាង»

«កុំឲ្យយើងខកបំណងដែលជួយពួកឯងពីលោកពូយើងឲ្យសោះមិនអញ្ចឹងទេពួកឯងនឹងស្លាប់»

ត្រូវហើយមនុស្សទាំងនេះជាមនុស្សដែលមកពីនគរឈីងដែលនគរនោះត្រូវបានអធិរាជឡានធ្វើសង្រ្គាមយក ឈ្នះដណ្ដើមទឹកដីមួយនោះបានសម្រេចកាលពីដប់ប្រាំពីរឆ្នាំមុន

MAKE YOU LOVE ME👉💝Onde histórias criam vida. Descubra agora