ភាគទី10 : បែកទឹកភ្លោះ

Zacznij od początku
                                    

    << ឡើងពីឈឺមកហ៊ានបន្លំស្តីប្រពន្ធផាំងៗ តែឆ្លាតណាស់បន្លំពាក្យផ្អែមជាមួយ យឺស អញលែងខ្វល់ក៏បានដែរ  >> សម្លក់អ្នកជាប្តីហើយដើរទៅអង្គុយលើសាឡុងអេះពោះទាំងខឹង គេរំភើបពេកមកថាឲ្យគេដែរ

    << អូៗ ប្រពន្ធសម្លាញ់បងណែនាំអូន បងញោះអូនលេងតើ ប្រពន្ធបង ឈប់ខឹងទៅណា >>
ជុងហ្គុកញញឹមប្រឹងកម្រើកជើងខាងស្តាំថាចង់ចុះទៅរកលោមប្រពន្ធ តែជើងរបស់នាយមិនអាចកម្រើកបានឡើយ

   << នេះ!!! ហេតុអ្វីជើងស្តាំរបស់បងមិនអាចកម្រើកបាន ថេយ៍ ជើងបងកើតអ្វី >> ទឹកមុខញញឹមពព្រាយអម្បាញ់មិញត្រូវរលាយ ប្តូរមកវិញដោយទឹកមុខតក់ស្លុត នាពេលឃើញអាការៈរបស់ខ្លួនបែបនេះ

     << ជុង បងស្ងប់អារម្មណ៍សិន ស្តាប់អូន ជើងរបស់បងគ្រាន់តែមិនអាចដើរបានមួយរយ: >>
ថេហ្យុងទៅនិយាយលោងលោមដល់ស្វាមី

    << ជើងបងមិនអាចដើរបាន មានន័យថាបងពិការមែនទេថេយ៍ >> ជុងហ្គុកស្រដីឡើងដោយសំឡេងតិចបែបអស់សង្ឃឹម

    << បងអាចដើរវិញបានណា៎ លោកប្តី បងកុំពិបាកចិត្តអី >> ថេហ្យុងអង្គុយឱប យកដៃអង្អែលក្បាលរបស់ស្វាមីថ្នម ដើម្បីឲ្យនាយស្ងប់អារម្មណ៍

    << បើបងពិការបែបនេះ តើបានអ្នកណាមើលថែអូននិងកូនយើង ហើយបងនឹងក្លាយជាបន្ទុករបស់អូនថែមទៀត >>

    << បងកុំគិតបែបនេះអី បងគឺជាប្តីរបស់អូន អូនត្រូវតែមើលថែបង មិនមែនជាបន្ទុកនោះឡើយ >> បន្ទាប់ពីសំណេះសំណាលគ្នារួច ជុងហ្គុកក៏បានគេងលក់ទៅ

      #ល្ងាច

     << លោកប៉ា តើជួយក្មេងៗបានឬនៅ ?>>
ជុងហ្គុកដេកលើគ្រែពេទ្យចោទសួរអំពីភារកិច្ចរបស់ខ្លួនទៅកាន់ឪពុក

    << ប៉ាបានឲ្យពួកគេត្រឡប់ទៅរកម្តាយឪពុករបស់ពួកគេវិញហើយណាកូន >>

    << ទីបំផុត ភារកិច្ចរបស់ខ្ញុំបានជោគជ័យហើយ >> ជុងហ្គុកពិតជាសប្បាយចិត្តខ្លាំងណាស់ គេអាចបញ្ចប់ភារកិច្ចរបស់គេដោយជោគជ័យ គេអាចកម្ចាត់មនុស្សអាក្រក់នៅក្នុងសង្គម ហើយអាចជួយដល់ជីវិតក្មេងតូចៗបាន ទោះបីជាកិច្ចការនេះបានធ្វើឲ្យនាយពិការមួយរយ:ក៏នាយមិនស្តាយក្រោយដែរ។

My Omega&quot;♡&quot; (Complete)Opowieści tętniące życiem. Odkryj je teraz