Part 9 : ពិការ

Start bij het begin
                                    

ប្រទេសជប៉ុន ( just Novel)

ជុងហ្គុកនិងកូនក្រុមបានមកដល់ទីតាំងដែលពួកវាលាក់ខ្លួននិងទារកទាំងអស់។ ពួកគេរៀបចំលោមពទ្ធ័ រៀបគ្នាឲ្យត្រូវតាមក្បួនយុទ្ធសាស្ត្រ ដែលជុងហ្គុកជាអ្នកប្រាប់ ដើម្បីចូលទៅចាប់ជនល្មើស ។ ជុងហ្គុកបានពង្រាយគ្នាជាច្រើនកន្លែង មានទាំងខាងក្រៅ ខាងក្នុង និងមាន2នាក់ទៀតតាមនាយចូលទៅក្នុងស្ងាត់ៗ។ ទៅដល់ខ្លោងទ្វារមានអ្នកយាម2នាក់កំពុងឈរ ជុងហ្គុកបានដើរលបៗចូលទៅវៃកញ្ចឹងករពីក្រោយសន្លប់បាត់ឈឹង ។ រាងក្រាស់ដើរទៅមុខបានមួយជំហាន ស្រាប់តែអ្នកយាម4,5នាក់វៃប្រហារនាយ នាយវៃតបតទៅពួកនោះដល់សន្លប់ដួលទៅដីអស់ ត្រឹមមនុស្ស4,5នាក់នាយគ្មានព្រឺរោមឡើយ ។

ជុងហ្គុកបានដើរមកដល់មុខបន្ទប់របស់ចៅហ្វាយធំ ដែលមានកូនចៅ2នាក់ទៅឈរយាមនៅមាត់ទ្វា ។ រាងក្រាស់សុីញូ៉ឲ្យគ្នាគេហួចបង្វែរដានអ្នកយាម2នាក់នោះឲ្យទៅតាមគ្នាគេបាត់ ឯគេក៏សម្រុកចូលទៅក្នុងបន្ទប់នោះជាមួយកូនក្រុមដែលតាមពីក្រោយ ។

ផាំង... ចូលដល់ក្នុងបន្ទប់ជុងហ្គុកបានបាញ់កាំភ្លើងមួយគ្រាប់ឡើងទៅលើរួចស្រែកឡើងឲ្យមេធំជួញដូរទារកទាំងពីរលើកដៃឡើង ។ ពួកអ្នកទាំងពីរពេលឃើញប៉ូលីសបែបនេះ ពួកគេភ័យញ័រខ្លួនអស់ទៅហើយ រាល់ដងអាងតែបញ្ជាកូនចៅក្រោមឱវាទ ពេលមកជួបរបស់ពិតខ្លួនឯងបែបនេះ ធ្វើអ្វីមិនចេញឡើយ។

<< ពួកឯងជាពួកនរកច្បាស់ណាស់ ហេតុអ្វីការងារសុចរិតត្រឹមត្រូវមិនធ្វើមកធ្វើការងាររកសុីបែបនេះ ចាប់ឃុំគេឲ្យដេកជាមួយគ្នាដើម្បីបង្កើតកូនឲ្យពួកឯង បន្ទាប់ពីបង្កើតកូនរួចក៏បាញ់សម្លាប់ទាំងម្តាយទាំងឱពុក ឯក្មេងដែលកើតមកពួកឯងយកទៅលក់ ជួញដូរគ្រប់ផ្លូវ មិនអាណិតក្មេងទេ មិនអាណិតឱពុកម្តាយគ្នាទេហេស គេជាមនុស្សដូចគ្នា គេក៏ចង់រស់ ចង់មានសេរីភាព ហេតុអ្វីពួកឯងជូរជាតិយ៉ាងនេះ អ្នកទាំងពីរត្រូវកាត់ទោសឲ្យស្លាប់ទើបសមជាមួយទម្ងន់ទោសដែលបានប្រព្រឹត្ត សេប ចូលទៅចាប់ដាក់ខ្នោះមក >> រាងក្រាស់ស្រែកខ្លាំងៗ គេខឹងចង់តែបាញ់សម្លាប់ចោលភ្លាមៗទេ ។

My Omega&quot;♡&quot; (Complete)Waar verhalen tot leven komen. Ontdek het nu