Part 8 : ភារកិច្ចដែលត្រូវបំពេញ

Start from the beginning
                                    

    << ចៅម៉ាក់មានធ្វើទុក្ខទេកូនប្រសារ >> អ្នកស្រីចន អង្គុយលើគ្រែម្ខាងជាមួយអ្នកស្រីគីម គាត់យកដៃទៅប៉ះពោះប៉ោងរបស់ថេហ្យុងស្រាលៗ ថែមទាំងហៅកូនប្រសារទៀត ញាំងឲ្យនាយតូចខាំមាត់អៀនឡើងមុខក្រហមអស់ អ្នកណាមិនរំភើបពេលបានលឺអនាគតម៉ាក់ក្មេកហៅកូនប្រសារ

    << អត់មានទេ អ្នកម៉ា...អួយ >> នៅពេលដែលថេហ្យុងកំពុងនិយាយគេស្រែកឡើងដោយសារការឈឺចាប់នៅត្រង់ពោះ ។ ជុងហ្គុកនៅអង្គុយលើគ្រែពេទ្យម្ខាងទៀតក្បែរថេហ្យុង ឃើញបែបនេះប្រញាប់ស្រដីទាំងភ័យទៅកាន់នាយតូច ហើយសូម្បីតែប៉ាម៉ាក់ទាំងសងខាងក៏ភ័យដូចគ្នា

   << បងទៅហៅពេទ្យមក អូនចាំបន្តិចណា >> ប្រាប់ថេហ្យុងរួចនាយទម្លាក់ជើងយ៉ាងលឿនចុះពីលើគ្រែ តែមិនទាន់ចុះផុតផងថេហ្យុងបាននិយាយកាត់

   << កុំទៅអី អូនមានឈឺព្រោះអ្វីឡើយ គឺកូនទន្សាយក្បាលខូចរបស់បងទាំងពីរអង្គនេះរើប៉ុណ្ណោះ បងមើលកម្លាំងកូនៗទៅ រើធាក់សឹងតែធ្លាយពោះទៅហើយ មិនដឹងកាត់តាមអ្នកណាទេ >> ថេហ្យុងពេបមាត់ធ្វើភ្នែកម៉ក់ៗប្រាប់ទៅអនាគតស្វាមី ។

<< បងភ័យអូននិងកូនខ្លាំងណាស់ បើបែបនេះតែ3,4ដងទៀត បងកើតជំងឺខ្សោយបេះដូងមិនខានទេ កូនប៉ាក៏ដូចគ្នាកុំក្បាលខូចពេកធាក់ពោះប្រពន្ធរបស់ប៉ាខ្លាំងៗពេក ប្រពន្ធប៉ាឈឺដឹងទេ សឺត សឺត >> ជុងហ្គុកមកអង្គុយឱបថេហ្យុងដូចដើមវិញ ហើយក៏ឱននិយាយជាមួយកូនៗរបស់គេកំពុងនៅក្នុងផ្ទៃ និងថើបពោះមួយខ្សឺត រួចថើបថ្ពាល់នាយតូចថេហ្យុងមួយខ្សឺតតាមក្រោយ ដោយក្តីស្រលាញ់ពាសពេញក្រអៅបេះដូង។

    << អែមៗ ខ្មាស់មនុស្សចាស់ផង មែននៅតែ2នាក់ទេ >> មនុស្សចាស់4នាក់អង្គុយក្នុងបន្ទប់ដែរនោះ ជាមនុស្សអរូបមែន ??

    << ហាហា កូនភ្លេច >> ពួកគេភ្លេចនៅ2នាក់យូរពេក ចេះតែយកទម្លាប់នៅពេលនោះមកប្រើ ㅠㅠ

     30នាទីក្រោយ

     ថេហ្យុងគេងលក់បាត់ទៅហើយ ជុងហ្គុកកំពុងប៉ារបស់គេសួរអំពីពពួកជួយដូរទារកទាំងអស់ថាបង្ក្រាបបានទេ ហើយអាចរំដោះ អាល់ហ្វា & អូមេហ្កា ទាំងអស់ចេញបានឬនៅ ។

My Omega&quot;♡&quot; (Complete)Where stories live. Discover now