Part 7 : ជួយប្រពន្ធខ្ញុំផង

Start from the beginning
                                    

     << របួសនៅឈឺដែរ តែវាលែងសូវហូរឈាមហើយ >> ជុងហ្គុកឆ្លើយប្រាប់ថេហ្យុងទាំងញញឹម។

      ពួកគេទាំងពីរបានបន្តដំណើររកផ្លូវចេញពីព្រៃនេះ ដោយម្តងនេះជុងហ្គុកមិនបានបីថេហ្យុងទៀតព្រោះថេហ្យុងប្រកែកពេក ។

     << អូនចុកយើងអាចប្រាប់បងណា បងបីអូន>>
ជុងហ្គុកដើរអមថេហ្យុងពីក្រោយជាប់ ក្នុងព្រៃពិបាកដើរណាស់ ខ្លាចគេដួល

     << ជុងមើលតែដៃរបស់បងទៅ អូនមានទៅអីឯណា អូនមានកម្លាំងពេញបឹប >> ងាកមកទឹមចង្កេះថាឲ្យជុងហ្គុកថែមទាំងសម្លក់នាយទៀត ។ ខ្លួនឯងត្រូវគ្រាប់មិនបារម្ភទេ មកបារម្ភគេគ្មានត្រូវអ្វីបន្តិចនេះឯវិញ

    << ហឹស ដៃបងមិនអីទេ ពេលបងហាត់ចូល
ប៉ូលីសបងត្រូវលើសនឹងទៅទៀត >> ជុងហ្គុកសើចនឹងភាពគួរឲ្យស្រលាញ់របស់ថេហ្យុង មើលចុះពូកែសម្លក់ កាចឆ្នាស់ណាស់ មិនត្រឹមតែប៉ុណ្ណឹង តាំងពីមានកូនមកថេហ្យុងឡើងសាច់ជាងមុន មុខឡើងហៀរសុទ្ធតែសាច់ ពោះប៉ោង គូទឡើងកាធីងៗ ចំណែកដោះក៏មានសាច់ឡើងពឺតៗជាងនៅសុីនទៅទៀត ធ្វើឲ្យនាយក្រាស់ចង់តែក្រញិចឲ្យបែកអា*ទេ

     << អួតទៀត ពើមហាស៎ >> ហឹស ហឹសមើលចុះចាប់លេបអស់ឥឡូវហើយ

     ពួកគេដើរអស់រយ:ពេលប្រហែល2ម៉ោងក៏ដល់ឃើញមានថ្នល់កៅស៊ូនៅប្រហែល400ម៉ែត្រនៅខាងមុខ ធ្វើឲ្យអ្នកដែលកំពុងរកផ្លូវចេញទៅនោះសប្បាយចិត្តជាខ្លាំង កំពុងតែសប្បាយ ថេហ្យុងស្រែកឡើងចាច

     << អួយ អូនឈឺពោះណាស់ជុង >> ថេហ្យុងត្អូញប្រាប់ជុងហ្គុក ពោះរបស់គេស្រាប់តែចុកឡើងខ្លាំងភ្លាមៗ ។

    << ថេយ៍អូនយ៉ាងម៉េចហើយ ហេតុអ្វីបានឈឺពោះបែបនេះ >> ជុងហ្គុកកាន់ទប់ថេយ៍ទាំងបារម្ភ ។
ថេហ្យុងនិយាយប្រាប់ជុងហ្គុកអំពីមូលហេតុដែលធ្វើឲ្យខ្លួនបែបនេះ គឺកាលពីយប់នៅពេលដែលកំពុងរត់គេចពីពួកនោះ ថេហ្យុងបានបុកពោះរបស់គេជាមួយនឹងដើមឈើតែមិនខ្លាំងប៉ុន្មានឡើយ ។ គេឈឺតាំងពីយប់ គ្រាន់តែឈឺមិនខ្លាំង ចេះតែសម្ងំលាក់មិនឲ្យជុងហ្គុកដឹងខ្លាចគេនាយបារម្ភ តែពេលនេះវាឈឺឡើងខ្លាំងៗ គេមិនអាចលាក់បានទៀតទេ

My Omega&quot;♡&quot; (Complete)Where stories live. Discover now