part 6 : មានផ្ទៃពោះ

Beginne am Anfang
                                    

    << ខ្ញុំមានផ្ទៃពោះហើយ ជុង ហឹក ហឹក >> ថេហ្យុងនិយាយរួចស្ទុះឱបជុងហ្គុកជាប់ គេពិតជារំភើបខ្លាំងពេលដែលដឹងថាមានដំណក់ឈាមតូចកំពុងនៅក្នុងពោះរបស់គេ

    << បាទ យើងមានកូនហើយថេយ៍ >> នាយក្រាស់ក៏មានអារម្មណ៍ថាសប្បាយចិត្តខ្លាំងដូចគ្នា នាយក្លាយជាប៉ារបស់គេហើយ ។ អារម្មណ៍សប្បាយរីករាយអ្នកទាំងពីរអម្បាលម៉ានត្រូវរលាយចូលមកដោយទុក្ខកង្វល់នៅពេលបានលឺប្រយោគមួយ

    << ពួកឯងសប្បាយរីករាយឲ្យហើយទៅណា ហឹស ហឹស នៅពេលដែលកូនរបស់ពួកឯងកើតមក ពួកឯងនឹងត្រូវបែកពីគេអស់មួយជីវិត ហឹស ដឹងទេថាហេតុអ្វី គឺយើងនឹងយកទារកតូចទៅលក់នោះអី គ្រាន់តែគិតពីតម្លៃលុយក៏មានក្តីសុខដែរណា >> បុរសម្នាក់នោះនិយាយត្រូវហើយ គេត្រូវបែកពីកូនមិនខានបើនៅតែបណ្តោយនៅទីនេះរហូតដល់កូនកើតមក

     ក្នុងបន្ទប់មួយយើងឃើញមានអាល់ហ្វា&អូមេហ្កាមួយគូរកំពុងពិភាក្សារកវិធីចេញពីនេះ ទាំងទឹកមុខក្រៀមក្រំ ។ បន្តិចក្រោយមកយើងក៏ឃើញថាអូមេហ្កានិយាយព្រមជាមួយទឹកភ្នែកពេញប្រឡង់

     << ហឹក ហឹក ជុង ខ្ញុំខ្លាចណាស់ ខ្លាចគេយកកូនរបស់ពួកយើងទៅ ហឹក ពេលនោះមកដល់ខ្ញុំមិនរស់នោះទេ >> ថេហ្យុងនិយាយញ័របបូរមាត់តតាត់ ឱបជុងហ្គុកមិនលែង ។ បើគេរកវិធីដោះស្រាយមិនចេញជីវិតកូនតូចរបស់គេពិតជាចប់មិនខានឡើយ ។

    << ថេយ៍កុំភ័យអី ខ្ញុំកំពុងរកវិធីដោះស្រាយ ខ្ញុំមិនព្រមឲ្យជីវិតរបស់កូនខ្ញុំ និង មនុស្សដែលខ្ញុំស្រលាញ់ជួបគ្រោះថ្នាក់ឡើយ ទោះត្រូវប្តូរជីវិតក៏ខ្ញុំព្រម >> ជុងហ្គុកឱបនាយតូចរួចឱនមុខនិយាយជាមួយសម្តីយ៉ាងមុឺងម៉ាត់ទៅកាន់គេ

    << ស្រលាញ់ ?? >> លឺបែបនេះថេហ្យុងងើបមុខឆ្ងក់ងើយសួរជុងហ្គុក

     << មែនហើយ ស្រលាញ់ ខ្ញុំស្រលាញ់ថេយ៍ >> ត្រូវហើយគេស្រលាញ់ថេយ៍ ស្រលាញ់យូរមកហើយតែគេមិនដឹងចិត្តខ្លួនឯង មិនទាន់មានភាពក្លាហាននិយាយប្រាប់ថេហ្យុង តែពេលនេះគេមិនអាចទ្រាំមិននិយាយបានទៀតទេ។

My Omega&quot;♡&quot; (Complete)Wo Geschichten leben. Entdecke jetzt