ភាគទី០១

Începe de la început
                                    

ពេលដែលលេខាចេញទៅបាត់ អ្នកកំលោះទាញឯកសារដែលនៅលើតុយកមកមើលភ្លាមនោះទូរស័ព្ទដៃរបស់គេក៏រោទ៍គេក៏ប្រញាប់ចុចទទួលហើយដើរទៅនិយាយនៅក្បែរមាត់បង្អួច។

រាងខ្ពស់ស្រឡះក្រោយពីស្តាប់ទូរស័ព្ទរបស់មនុស្សជំនិតចប់ ប្រញាប់រត់ចេញពីក្រុមហ៊ុនសំដៅទៅចំណតឡានភ្លាម។ ពេលចូលមក ដល់ក្នុងឡាន អ្នកកំលោះលើកដៃសំពះបន់ស្រន់ដល់ទេវតា ដើម្បីឱ្យទ្រង់ ជួយថែរក្សាបងប្រុសតែម្នាក់របស់គេឱ្យរួចផុតពីគ្រោះថ្នាក់ ដែលទើបនឹង កើតឡើងកាលពីប៉ុន្មានម៉ោងមុននេះ រួចទើបគេបើកឡានចាកចេញពីក្រុម ហ៊ុនឆ្ពោះទៅកាន់មន្ទីរពេទ្យ។

ពេលមកដល់ sunghoonបើកទ្វារឡាន រត់ចូលមន្ទីរពេទ្យទាំងត្រហេបត្រហប មុននឹងស្រវាចាប់ទាញកអាវមនុស្សជំនិតដើម្បីសួរ។

«K ពេលនេះបងyounghoonយ៉ាងម៉េចទៅហើយ?»

«បាទអ្នកប្រុស ពេលនេះអ្នកប្រុសធំកំពុងតែស្ថិតនៅក្នុងបន្ទប់ សង្គ្រោះបន្ទាន់នៅឡើយទេ» K តបទាំងភិតភ័យពេលឃើញក្រសែភ្នែកកាចសាហាវរបស់Sunghoonសម្លឹងមកគេមិនដាក់ភ្នែក។ «តើឯងមើលបងយើងយ៉ាងម៉េចទើបបណ្តាលឱ្យឡានបុកគាត់?»

«សុំទោសអ្នកប្រុស»K ឱនមុខនិយាយ ធ្វើឱ្យអ្នកកំលោះទ្រាំមិនបានដាល់គេមួយដៃបណ្តាលឱ្យផ្អើលអ្នកនៅក្នុងមន្ទីរពេទ្យ ប្រញាប់ស្ទុះចូលមកឃាត់។

«សុំទោសលោកទីនេះជាមន្ទីរពេទ្យមិនអនុញ្ញាតឱ្យលោកបង្ករឿងនៅទីនេះនោះទេ» គ្រូពេទ្យម្នាក់ចូលមកនិយាយប្រាប់ ទើបSunghoonឈប់វៃKហើយសម្លឹងមើលទៅបន្ទប់សង្គ្រោះទាំងអារម្មណ៍ឈឺចាប់បើពេលវេលាអាចត្រលប់ថយក្រោយបានគេប្រាកដជាមិនព្រមបណ្ដោយឱ្យបង របស់គេជួបគ្រោះថ្នាក់បែបនេះឡើយ។

«សុំទោសផងអ្នកប្រុស »Kដើរចូលទៅជិតអ្នកកំលោះ ក្នុងបំណងលួមលោមគេ តែម្ចាស់ក្រសែភ្នែកកាចស្រវាចាប់ទាញកអាវរបស់Kម្តងទៀតដើម្បីសួរបន្ត។
«តើអ្នកណាជាអ្នកធ្វើឱ្យyounghoonជួបគ្រោះថ្នាក់ឯងឆាប់ប្រាប់យើងមក»

«គឺ...គឺអ្នកប្រុសkim sunoo កូនប្រុសលោកkim គេជាជំនួយការក្នុងក្រុមហ៊ុនរបស់ពួកយើង»

អាពាហ៍ពិពាហ៍ទណ្ឌកម្មUnde poveștirile trăiesc. Descoperă acum